«ឱ ទឹកជំនន់អើយ» ពី ខេមរៈ សិរីមន្ត ដើម្បី​ចូលរួម​រំលែក​ទុក្ខ ដល់​ជន​រងគ្រោះ​ដោយ​ទឹកជំនន់ អត្ថន័យ​ពិត​ជា​កម្សត់! (Video Inside)

//s6.kh1.co/22/229a172d840b3bf043e72d30d15d0c93f76ff896.jpg
តារា & កម្សាន្ដ

 ១១-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ បច្ចុប្បន្នករណីគ្រោះទឹកជំនន់កំពុងតែវាយលុកយ៉ាងធ្ងន់ធ្ងរ ក្នុងខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា រហូតដល់ត្រូវមជម្លៀសប្រជាជាន ទៅកន្លែងដែលមានសុវត្តិភាព ខណៈដែលបង្កជាក្ដីព្រួយបារម្ភជាខ្លាំង ដល់ថ្នាក់ដឹកនាំ និងប្រជាជនខ្មែរទូទាំងប្រទេស ។ ស្របពេលជាមួយគ្នានេះ គេសង្កេតឃើញមានតារាប្រុសស្រី និងបងប្អូនជាច្រើនបានបង្ហោះសារជូនពរ ដល់ខេត្តដែលកំពុងតែរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ ឲ្យជៀសផុតពីគ្រោះធម្មជាតិដល់អាក្រក់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះតារាចម្រៀងប្រុសល្បីឈ្មោះ ក្នុងផលិតកម្មហង្សមាស លោក ខេមរៈ សិរីមន្ត ក៏បានបង្ហោះសារ ចូលរួមរំលែកទុក្ខ ថែមទាំងបានចែករំលែកនូវបទចម្រៀង ចាស់របស់លោកដែលចេញកាលពីឆ្នាំ២០១៨ ចំណងជើងថា «ឱ!ទឹកជំនន់អើយ» អមដោយសារថា «ខ្ញុំបាទសូមចូលរួមរំលែកទុក្ខដល់ជនរងគ្រោះ ដែលរងគ្រោះដោយទឹកជំនន់ទាំងខេត្តព្រះសីហនុ និងខេត្តរតនៈគិរី រួមនឹងខេត្តផ្សេងៗទៀត ដែលមានផលប៉ះពាល់ សូមបូងសួងដល់ទេវតាអោយជួយតាមថែរក្សាពួកគាត់បានរួចផុតពីគ្រោះទឹកជំនន់នេះផង»។

តាមរយៈបទចម្រៀង «ឱ!ទឹកជំនន់អើយ» ដែលត្រូវបានលោក ខេមរៈ សិរីមន្ត ដើម្បីជាការចូលរួមសម្ដែងនូវក្ដីព្រួយបារម្ភ ដល់ក្រុមគ្រួសារកំពុងតែរងគ្រោះដោយទឹកជំនន់ រហូតត្រូវជម្លៀសចេញពីផ្ទះសម្បែង ទៅកាន់ទីមានសុវត្តិភា ខណៈដែលបទនេះពិតជាមានអត្ថន័យយ៉ាងកម្សត់ខ្លាំង ទោះបីជាបទចម្រៀងចាស់ក្ដី ជាពិសេសនោះ គឺនៅពេលដែលនឹកឃើញ ដល់ហេតុការណ៍អាក្រក់ របស់បងប្អូនខ្មែរដែលកំពុងត្រូវការការជួយសង្រ្គោះ ដោយសារទឹកជំនន់ គឺពិតជាមានអារម្មណ៍ក្ដុកក្ដួលចិត្ត ធ្វើឲ្យមហាជនស្ទើរតែស្រក់ទឹកភ្នែក ក្រោយពេលដែលបានសណ្ដាប់ នូវបទចម្រៀងមួយបទនេះហើយ៕

ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
ខេមរៈ សិរីមន្ត
https://s4.kh1.co/__image/w=650,h=650,q=100/69/696f1ccd3110b7bd1efe8e4cbc1dbbb90cbaa284.jpg

ប្រភព​៖ khmertalking

ខេមរៈ​ សិរីមន្ត
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T