ម៉ាឡេស៊ី៖  បុរសវ័យ២៣ឆ្នាំម្នាក់ ដែលជាបុគ្គលិកធ្វើការនៅអាហារដ្ឋានមួយកន្លែងក្នុងប្រទេសម៉ាឡេស៊ី បានបំពានលើផ្លូវភេទក្មេងប្រុសរងគ្រោះម្នាក់ អាយុ៧ឆ្នាំ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ កន្លងទៅនេះ វេលាម៉ោង ៩:៣០នាទីយប់។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងថ្ងៃកើតហេតុក្មេងប្រុសរងគ្រោះនិងឪពុកម្ដាយ បានទៅអាហារដ្ឋានមួយកន្លែងដើម្បីទទួលទានអាហារពេលល្ងាច។ ក្មេងប្រុសបានចូលបន្ទប់ទឹកដើម្បីលាងដៃ នៅពេលនោះជនសង្ស័យបានចាប់ទាញដៃក្មេងប្រុសចូលទៅក្នុងគូបបង្គន់រួចបិទទ្វារ។ បន្ទាប់មក បញ្ជាឲ្យក្មេងប្រុសយកជើងស្ទាបប៉ះទៅលើប្រដាប់ភេទរបស់ខ្លួន។

ក្រោយពីធ្វើសកម្មភាពអស់​រយៈពេល៣នាទីរួចមក ទើបជនសង្ស័យព្រមដោះលែងក្មេងប្រុសឲ្យចេញទៅក្រៅវិញ។ ក្មេងប្រុសនោះបានយំ និងរៀបរាប់ប្រាប់ម្ដាយឪពុក។ ភ្លាមៗនោះឪពុករបស់ក្មេងប្រុស បានរាយការណ៍ទៅខាងប៉ូលិសដើម្បីចាត់ការរឿងនេះ។

ប៉ូលិសបានធ្វើការឆែកកាមេរ៉ាសុវត្ថិភាព ​ឃើញជនសង្ស័យពិតជាបានដើរតាមពីក្រោយក្មេងប្រុសរគ្រោះទៅក្នុងបន្ទប់ទឹកពិតមែន ប៉ុន្ដែកាមេរ៉ាសុវត្ថិភាពមិនអាចចាប់យករូបភាពពីក្នុងគូបបង្គន់បានទេ។

យ៉ាងណាក៏ដោយ ជនសង្ស័យបានសារភាពថា៖

យ៉ាងណាមិញជនសង្ស័យត្រូវបានឃុំខ្លួន រហូតដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ដើម្បីរង់ចាំការស៊ើបអង្កេតបន្ថែមពីខាងសមត្ថកិច្ច៕

រូបជនសង្ស័យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]