ក្រសួងធនធានទឹក ប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ នៅតាមដងស្ទឹងសង្កែ ខេត្តបាត់ដំបង ត្រូវប្រុងប្រយ័ត្នខ្ពស់នៅ យប់នេះ ដោយសារកម្ពស់ទឹកស្ទឹងនឹងឡើងខ្លាំង

//s6.kh1.co/54/5495be5b8b58e554bc25d525cf61daee97a90828.jpg
សង្គម

 ១១-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(បាត់ដំបង)៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបឋមមួយនៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ ដោយឱ្យប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹងសង្កែប្រុងប្រយ័ត្ន ដោយសារតែកម្ពស់ដងស្ទឹងនេះនឹងកើនឡើង ស្របពេលដែល ភ្លៀងធ្លាក់ខ្លាំងនៅស្រុកសំឡុង ដែលជាប៉ែកខាងលើស្ទឹងនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងធនធានទឹកបានបញ្ជាក់ថា៖ «នៅថៃ្ងទី១០ ខែសីហា ឆ្នាំ២០១៩នេះ ដោយមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកខាងលើ ស្រុកសំឡូត ជាប់ព្រំដែនប្រទេសថៃ បណ្តាលឲ្យទឹកនៅអាងស្តុកទឹកទំបន់ពហុបំណងសេកសកទឹកឡើងខ្លាំង ដូច្នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នឹងបើកទ្វារទឹកបន្ធូរស្ថានភាពទឹកតាមស្ទឹងសង្កែ ដូច្នេះនៅល្ងាច ឬយប់ទឹកនេះ នៅក្នុងស្ទឹងសង្កែទីរួមខេត្តបាត់ដំបង កំពស់ទឹកនឹងកើនឡើងខ្ពស់ អាស្រ័យ ដូចនេះសូមបងប្អូនមេត្តាមានការប្រុងប្រយត្ន័ខ្ពស់»។

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះ ជំនន់ទឹកភ្លៀងបានវាយប្រហារយ៉ាងខ្លាំងនៅខេត្ត២របស់កម្ពុជា ក្នុងនោះមានខេត្តព្រះសីហនុ និងខេត្តរតនគិរី។ ជំនន់ទឹកភ្លៀងខេត្តព្រះសីហនុ បានបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ ព្រមទាំងបង្កការខូចខាតទ្រព្យសម្បត្តិសាធារណៈមួយចំនួនផងដែរ៕

https://s6.kh1.co/__image/w=650,h=366,q=100/54/54378fa3a8255b1521568ca76c95227c82ff06e6.jpg
https://s4.kh1.co/__image/w=650,h=366,q=100/c1/c124b5baec8fa0ccf67285cf97751189bf6d70a8.jpg
https://s5.kh1.co/__image/w=650,h=366,q=100/de/de6f0bfbaef03167625598a6241f30662994249f.jpg
https://s4.kh1.co/__image/w=650,h=277,q=100/36/368b9dc0774e40c7ff31328f9ceb3348bcf8f26c.jpg
https://s4.kh1.co/__image/w=650,h=867,q=100/cf/cf18aa02a31d69f5caa1fd2d774d96bd29e75686.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T