នាង​ជា​ស្រី​តែងខ្លួន​ធ្វើ​ប្រុស​ដល់​ពេល​ចាប់​បាន​ប៉ូលិស​ភ្ញាក់​ព្រឺ​ត​មិន​ចេះ​តិច

//s4.kh1.co/6c/6cb5c591e7339f54460cb3dec0b4842d991910e3.png
សង្គម

 ១០-សីហា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

រាជធានីភ្នំពេញ៖ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បាន​ឲ្យ​ដឹង​ថា សកម្មភាព​ចេញ​បង្ក្រាប​ដូច​ភ្លៀងរលឹម​នោះកាលពី​យប់​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ​២០១៩ លោក​ឧត្តមសេនីយ៍ទោ សឿង ណុ​ល នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀនបាន​ដឹកនាំ​កម្លាំង​ជំនាញ​ការិយាល័យ​ទី​៧ ដោយ​មានការ​សម្របសម្រួល​ពី​លោក សឿ មុនី​រ័​ត្ន ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=379,q=100/33/33254a812731a9ad8efdda41f673a7f934d190c6.jpg

បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន​មុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ម្នាក់ នៅ​ចំណុច​តាម​ផ្លូវ​សាធារណៈ ស្ថិត​ក្នុងភូមិ​អូ​ឌឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​ស្ទឹង​ពោធិ៍​សែន​ជ័យ វត្ថុ​តាង​ចាប់​យក​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ប្រមាណ​៩៨៦.៦៧ ក្រាម (​ជិត​១​គីឡូក្រាម​), ជញ្ជីងថ្លឹង១ និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ។

ជនសង្ស័យ​ម្នាក់​នោះ​ឈ្មោះ ដួង រស្មី​ច័ន្ទ ភេទ​ស្រី (​ស្លៀកពាក់ និង​តែង​តួ​ធ្វើ​ប្រុស​) អាយុ​២៨​ឆ្នាំ​ជន មុខរបរ និង​ស្នាក់​នៅ​មិន​ពិតប្រាកដ ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

https://s6.kh1.co/__image/w=650,h=379,q=100/5a/5aaf10b4d7a0a6de0e5bfcbf01f7aac3af0c4045.png
https://s4.kh1.co/__image/w=650,h=379,q=100/07/070bd8e20777f605f39dd9e0bf2d7d6d93ae33fb.png

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T