Kimberley និង Mark ត្រូវហ្វេនៗចាប់បានថា លួចទៅដើរលេងស្ងាត់ៗជាមួយគ្នា លើទឹកដីអាមេរិក!

//s4.kh1.co/c5/c55b3b74c4a199119f9ce86deb9c3625a2c20798.jpg
តារា & កម្សាន្ដ

 ១០-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អាមេរិក៖​ ជឿជាក់ថា ប្រិយមិត្តមិនតិចនោះទេ ប្រាកដជាបានស្គាល់យ៉ាងច្បាស់ ពីស្នាដៃរបស់តារាសម្ដែងប្រុសស្រីដ៏ស័ក្តិសម ក្នុងវិស័យខ្សែភាពយន្តថៃ Kimmy Kimberley និង Mark Prin រួចមកហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅពីនេះ ពួកគេត្រូវបានគេដឹងថា មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ក្នុងន័យស្នេហា បែបផ្អែមល្ហែមស្អិតរមួតថែមទៀតផងដែរ។ ជាពិសេស Kimberley និង Mark តែងតែមានដំណើរកម្សាន្ត ទៅក្រៅប្រទេសជាមួយគ្នាជាញឹកញាប់ គ្រាន់តែមិនសូវបង្ហោះរូបភាពស្វីតៗតែប៉ុណ្ណោះ។

យ៉ាងណាមិញ ទោះបីជាគូស្នេហ៍ ដ៏ស័ក្តិសមមួយគូនេះ ខិតខំលាក់បាំងបែបណា ស្រាប់តែកាលពីម្សិលមិញ បានបែកធ្លាយថា លួចទៅសាងស្នេហ៍ដល់ទឹកដីសហរដ្ឋអាមេរិក យ៉ាងស្ងាត់ៗតែម្ដង។

ក្នុងនោះដែរ អ្នកទាំងពីរមិនបាន បង្ហោះរូបថតស្និទ្ធស្នាលកៀកកើយជាមួយគ្នា បង្ហាញពីភាពផ្អែមល្ហែមដូចគូស្នេហ៍នោះទេ។ ប៉ុន្តែត្រូវបានហ្វេនៗដឹង បន្ទាប់ពីពួកគេបង្ហោះរូបភាព ក្នុងពេលនិងកន្លែងតែមួយ ព្រមគ្នាតែម្ដង។

ដោយឡែក បន្ទាប់ពីដឹងថា​ Kimberley និង Mark ទៅជាមួយគ្នាបែបនេះ​ហើយ មានហ្វេនៗជាច្រើនបានទន្ទឹងរង់ចាំមើល រូបភាពស្វីតៗរបស់ពួកគេ នៅពេលឆាប់ៗនេះផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Kimberley
Kimberley
 Mark 
 Mark 
 Mark ​និង Kimberley
 Mark ​និង Kimberley
រូបថតលើទឹកដីអាមេរិក របស់Kimberley
រូបថតលើទឹកដីអាមេរិក របស់Kimberley
រូបថតលើទឹកដីអាមេរិក របស់Mark
រូបថតលើទឹកដីអាមេរិក របស់Mark
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T