តារាចម្រៀងហូលីវូដ ដ៏ល្បីល្បាញ Taylor Swift ដែលមានរូបសំរស់ ស្រស់សោភា ពីធម្មជាតិដោយ មិនចាំបាច់ បន្ថែមនូវ ការផាត់មុខ តុបតែងនោះ បានធ្វើអោយ អ្នកគាំទ្រ របស់នាង នៅ ទូទាំងពិភពលោក មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលនាង ច្រៀង និងសំដែងបទ I Knew You Were Trouble ព្រោះថា នាងបានផ្លាស់ប្ដូរ ពីការសំដែងដែលមាន លក្ខណៈ អន្លង់អន្លោច ទៅជា ស្ទាយ៍ ផាត់មុខ បែបសិចស៊ី និងស្ទីលរាំថ្មី ជាមួយនឹង អ្នករាំប្រុសជាច្រើន តាមរាំអោប ក្រសោប តារាស្រីដ៏គួរអោយ ស្រលាញ់មួយរូបនេះ។

គួរបញ្ជាក់ផងដែរថា  តារាចម្រៀងស្រី Taylor Swift កំរនឹង ច្រៀង និងសំដែង បទចំរៀង រ៉ក់ (Rock) និង ផាត់មុខសិចស៊ី បែបនេះណាស់ ហេតុនេះហើយ ទើបអ្នកគាំទ្រ ទាំងអស់មានការ ភ្ញាក់ផ្អើល ជាមួយនឹង ការលេងស្ទីលកាចថ្មីរបស់នាង។

ទោះជាយ៉ាងណាក៏ដោយ អ្នកដែលបានទស្សនា ការសំដែងរបស់នាង បានលាន់មាត់សរសើរ គ្រប់ៗគ្នា ថានាង មានទេពកោសល្យ គ្រប់ការ សំដែង ទាំង មនោសញ្ចេតនា និង បទញាក់កន្ត្រាក់អារម្មណ៍។

សូមទស្សនា រូបភាព នៃការសំដែងរបស់នាងបន្តិចទៅមើល៖









តើប្រិយមិត្តពេញចិត្តនូវ ការសំដែងថ្មីរបស់ Taylor Swift ដែររឺទេ?

ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]