ប្រយ័ត្នប្រយែង កូនក្មេងកើតជំងឺផ្លូវដង្ហើមប្រភេទនេះធ្ងន់ធ្ងរហើយ!

//s5.kh1.co/7c/7cfc0f9dbd534c1c7ee1a5ae4370ef320f7d73d3.jpg
នារី

 ១០-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ជំងឺ​ផ្លូវ​ដង្ហើម​ដែល​ក្មេង​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេមាន ជំងឺ​ផ្ដាសាយ រលាក​បំពង់ក រលាក​កូន​ទង​សួត រលាក​ទង​សួត និង​ជំងឺ​រលាក​សាច់​សួត។ ក្នុង​ចំណោម​ជំងឺ​ផ្លូវ​ដង្ហើម​ទាំង​នោះ ជំងឺ​រលាក​សាច់​សួត​ធ្ងន់ធ្ងរ​ជាង​គេ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត អ៊ុន យូ បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- មូលហេតុ​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​សាច់​សួត

ក្មេង​ដែល​មាន​ជំងឺ​រលាក​សាច់​សួត​បណ្ដាល​មក​ពី​ពពួក​បាក់តេរី និង​វីរុស ដែល​វា​ធ្វើ​ឲ្យ​រលាក​សាច់​សួត ធ្វើ​ឲ្យ​សួត​ឡើង​ហើម​ មាន​ស្លេស្ម ធ្វើ​ឲ្យ​បំពង់​ខ្យល់​ឆ្លង​កាត់ កាន់​តែ​រួម​តូច​ជាង​ធម្មតា ពិបាក​​ដក​ដង្ហើម។

២- រោគ​សញ្ញា​ជំងឺ​រលាក​សាច់​សួត

– ក្មេង​ក្តៅ​ខ្លួន​ខ្លាំង​លើសពី ៣៨ អង្សារសេ
– ក្អក
– ហត់ ដង្ហក់
– ពិបាក​ដក​ដង្ហើម
– ទ្រូង​ផឺតផត
– សន្លឹម​ខ្លាំង
– សម្លេង​សួត​ខុស​ប្រក្រតី លាន់​ឮ​ពី​ទ្រូង។

៣- វិធី​ព្យាបាល​ជំងឺ​រលាក​សាច់សួត

ថ្វី​ត្បិត​ជំងឺ​រលាក​សាច់​សួរ​ធ្ងន់ធ្ងរ អាច​ធ្វើ​ឲ្យ​ទារក​ស្លាប់​បាន តែ​លោក​វេជ្ជបណ្ឌិត​ថា បើ បើ​ម៉ាក់​ប៉ា​យក​កូន​មក​ពេទ្យ​ទាន់​ពេល​វេលា​ជាមួយ​គ្រូពេទ្យ​ជំនាញ មាន​សម្ភារៈ​គ្រប់​គ្រាន់​សម្រាប់​ជំនួយ​ដង្ហើម​ក្មេង នោះ​អត្រា​​គ្រោះ​ថ្នាក់​កាន់​តែ​តិច។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុតសូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T