Decathlon Cambodia នឹងចែកកាបូបចំនួន១០០០ ដល់អតិថិជន នៅថ្ងៃទី១១ ខែសីហាស្អែកនេះ

//s4.kh1.co/f0/f08fd8855b45126c7e3deb32a783743b009de27b.jpg
សង្គម

 ១០-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

  • ក្រុមហ៊ុនលក់សម្លៀកបំពាក់ និងសម្ភារៈកីឡារបស់ប្រទេសបារាំង នឹងធ្វើឲ្យការស្វែងរកសម្ភារៈកីឡារបស់អ្នកកាន់តែមានភាពសម្បូរបែប និងងាយស្រួល
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  • FREE 1000 bags នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩! ដើម្បីអបអរគម្រប់ខួប ១ឆ្នាំរបស់ ឌីកាត់ឡុន យើងនឹងធ្វើការផ្តល់ជូនកាបូបចំនួន ១០០០ ដោយឥតគិតថ្លៃ សម្រាប់ការចំណាយអស់ $20 ឡើងទៅចំពោះការទិញអីវ៉ាន់នៅក្នុងហាង ឬតាមវេបសាយ (www.decathlon.com.kh) រួសរាន់ឡើង តែមួយថ្ងៃទេណា ហើយចំនួនក៏មានកំណត់ដែរ! លក្ខខណ្ឌ៖ ម្នាក់ទទួលបានកាតាបតែមួយប៉ុណ្ណោះ

Decathlon ដែលជាក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំមួយក្នុងចំណោមក្រុមហ៊ុនលក់សម្ភារៈកីឡាជាច្រើននៅលើពិភពលោក កំពុងតែបោះជំហានបន្តទៅមុខដើម្បីបំពេញនូវពាក្យស្លោក របស់ខ្លួនគឺ «ធ្វើឲ្យមនុស្សគ្រប់គ្នាមានឱកាសលេងកីឡា» ខណៈក្រុមហ៊ុនលក់ សម្ភារៈកីឡាដ៏ធំមួយនេះបានបើកហាងទំនិញទីមួយរបស់ខ្លួនជាផ្លូវការ កាលពីថ្ងៃទី១១ ខែសីហា ២០១៨។

Decathlon Cambodia នឹងចែកកាបូបចំនួន១០០០
Decathlon Cambodia នឹងចែកកាបូបចំនួន១០០០

ក្រុមហ៊ុនលក់សម្ភារៈកីឡាដ៏ធំសម្បើមមួយនេះត្រូវបានបង្កើតឡើងនៅប្រទេសបារាំងក្នុងឆ្នាំ ១៩៧៦ ហើយសព្វថ្ងៃមានហាងទំនិញជាង ១៣០០ហាង និងដំណើរការក្នុង៤២ប្រទេសផ្សេងៗ គ្នា។ ហាងDecathlon សាខាខណ្ឌសែនសុខ ផ្សារទំនើបអ៊ីអនម៉ល២ ជាសាខាហាងលក់ ទំនិញរបស់ក្រុមហ៊ុនទី១៧ប្រចាំតំបន់អាស៊ាន ហើយក៏ជាហាងទំនិញដំបូងបំផុតដែលក្រុមហ៊ុនសម្ពោធនៅប្រទេសកម្ពុជា។

ផ្នែកមួយនៃចំណុចស្នូលនៃដំណើរការរបស់ Decathlon គឺជាការវិនិយោគនៅផ្នែកខាងក្នុង និងការផ្តោតការវិនិយោគទៅលើផលិតផលកីឡា។ ស្លាកសញ្ញានីមួយៗទាំង ៦០របស់ក្រុមហ៊ុនគឺតំណាងឲ្យប្រភេទនៃសម្ភារៈកីឡាខុសៗគ្នា។

គោលដៅធំបំផុតរបស់យើងគឺ ការចែកចាយសម្ភារៈកីឡាជាច្រើនប្រភេទជាមួយនឹងតម្លៃសមរម្យបំផុតសម្រាប់ប្រជាជនកម្ពុជាដែលនិយមកីឡាទាំងប្រុសទាំងស្រីគ្រប់រូប។ Decathlon កម្ពុជាក៏បានវិនិយោគទៅលើទីផ្សារលក់ទំនិញតាមអនឡាញក្នុងស្រុកដែរ ដែលនឹងអាចឲ្យអតិថិជនគ្រប់រូបធ្វើការទិញទិញផលិតផលពីគេហទំព័ររបស់ខ្លួនផងដែរ។

Decathlon កម្ពុជាក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយជ្រោមជ្រែង សហគមន៍ក្នុងតំបន់ដោយធ្វើការវិនិយោគទៅលើកម្មវិធីអភិវឌ្ឍសហគមន៍ និងការបង្កើតភាពជាដៃគូជាមួយនឹងអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាអង្គការមិនទទួលប្រាក់ចំណូលផងដែរ។

ហាងទំនិញដែលមានផ្ទៃក្រឡា ២៥០០ម៉ែត្រការ៉េ នៅជាន់ផ្ទាល់ដីនៃផ្សារទំនើបអ៊ីអនសែនសុខ និងមានផ្ទុកទំនិញដែលជាសម្ភារៈកីឡាជាង៦០ប្រភេទខុសៗគ្នា។ រាល់ហាងទំនិញ Decathlon នៅក្នុងប្រទេសកម្ពុជា នឹងមានទីធ្លាលេងកីឡាធំជាង ៣០០ម៉ែត្រការេ ដែលអាចឲ្យអតិថិជនចូលរួមលេងដោយសេរី។

អតិថិជនអាចចុះឈ្មោះចូលជាសមាជិកសហគមន៍ Decathlon ហើយអាចទទួលបាន អត្ថប្រយោជន៍បន្ថែមរួមមាន៖ ការបញ្ចូនផលិតផលត្រឡប់វិញក្នុងរយៈពេល៣៦៥ថ្ងៃ ការចូលរួមព្រឹត្តិការណ៍កីឡាដោយសេរី ឬក៏ការធ្វើតេស្តផលិតផល ព្រមទាំង ការបញ្ជាទិញផលិតផលតាមអនឡាញ ដែលអាចធ្វើការកក់ទុកទំនិញក្នុងហាង ឬទទួលបានការដឹកជញ្ជូនដល់ផ្ទះ។

បើកលក់នៅម៉ោង៩ព្រឹក សម្រាប់ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.decathlon.com.kh ឬDecathlon Cambodia នៅតាមបណ្តាញសង្គមហ្វេសប៊ុក 

កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
កម្មវិធីបញ្ចុះតម្លៃ
Sokhom Kosoma
ម៉ារី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T