តារាស្រី Cosplay ម្នាក់ ចែករំលែករូបថតកាលពីរៀននៅវិទ្យាល័យ ធ្លាប់ត្រូវបានគេមើលងាយ ធ្វើបាប ព្រោះតែរូបអាក្រក់...

//s4.kh1.co/0a/0ac22af0af455b0ba1bf04aa0109bb6e50a269c7.jpg
សង្គម

 ១០-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ជប៉ុន៖ ហ្វេនជាច្រើននាក់សុទ្ធសឹងតែមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយតារាស្រី Cosplay អ្នកនាង SaLa បានបង្ហោះរូបថតទាក់ទិនទៅនឹងរឿងដ៏កំសត់របស់នាង កាលពីរៀននៅវិទ្យាល័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា ថ្មីៗនេះ អ្នកនាង​ SaLa ជាតារាស្រី Cosplay ដ៏ល្បីម្នាក់ប្រចាំប្រទេសជប៉ុន បានបង្ហោះរូបថតកាលពីពេលនាងរៀននៅវិទ្យាល័យ ដោយរៀបរាប់ថា៖

«ខ្ញុំកើតនៅក្នុងក្រុមគ្រួសារធ្វើកសិកម្មក្នុងតំបន់ Saga ហើយមនុស្សម្នាតែងតែមើលងាយ ធ្វើបាប បង្អាប់ខ្ញុំថា ខ្ញុំមានមុខមាត់អាក្រក់ កាលពីពេលខ្ញុំរៀននៅវិទ្យាល័យ។ កាលពីមុន ខ្ញុំយំជាញឹកញាប់ ប៉ុន្តែខ្ញុំខំប្រឹងរៀនសូត្រផ្នែកតុបតែងមុខ និងតបអាហារ ហើយបច្ចុប្បន្នខ្ញុំរស់នៅក្នុងទីក្រុងតូក្យូ។ ឥឡូវនេះខ្ញុំអាចរីករាយនូវអ្វីដែលខ្ញុំមាន ធ្វើអ្វីដែលខ្ញុំចូលចិត្ត និងសើចសប្បាយនៅចំពោះមុខមនុស្សម្នាជាច្រើន» ។ 

យ៉ាងណាមិញ រឿងរ៉ាវរបស់អ្នកនាង បាននឹងកំពុងតែល្បីពេញបណ្តាញសង្គម Twitter ហើយមនុស្សម្នាក៏បានលើកទឹកចិត្តប្រាប់នាងថា កាលពីមុននាងក៏ស្រស់ស្អាតដែរ ហើយពួកគេក៏ចូលរួមត្រេកអរ និងសប្បាយចិត្ត នៅពេលនាងមានជំនឿចិត្តលើខ្លួនឯងនៅពេលនេះ៕

ចង់ជ្រាបច្បាស់ទស្សនារូបភាពខាងក្រោម៖

អ្នកនាង​ SaLa កាលពីមុន
អ្នកនាង​ SaLa កាលពីមុន
អ្នកនាង​ SaLa កាលពីមុន
អ្នកនាង​ SaLa កាលពីមុន
អ្នកនាង​ SaLa
អ្នកនាង​ SaLa
អ្នកនាង​ SaLa
អ្នកនាង​ SaLa
អ្នកនាង​ SaLa
អ្នកនាង​ SaLa
Kim Hong
ហុង

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T