អ្នកណាមិនរំភើបពេល ខ្ញុង បកស្រាយបទចម្រៀង ដ៏មានអត្ថន័យចាក់ដោត ជូនស្វាមី នៅថ្ងៃរៀបអាពាហ៍អាពាហ៍!(មានវីដេអូ)

//s6.kh1.co/b2/b264bead661438458e317cd2c91c620408841f39.jpg
តារា & កម្សាន្ដ

 ១០-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ បន្ទាប់ពីបានសិក្សាស្វែងយល់ ចិត្តថ្លើមគ្នាអស់មួយរយៈធំរួចមក ស្រាប់តែ អ្នកនាង ស្រេង​ សុកាន់ដា ហៅ ខ្ញុង បានសម្រេចចិត្តដឹកដៃ លោក កៃដ ដែលជាអ្នករួមក្នុងវិស័យសិល្បៈកំប្លែងដូចគ្នា ចូលរោងជ័យយ៉ាងមានសុភមង្គល កាលពីថ្ងៃម្សិលមិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ ដំណើរការនៃពិធីទាំងមូល បានប្រព្រឹត្តទៅយ៉ាងរលូន ថែមទាំងមានភ្ញៀវកិត្តិយសទាំងក្នុងនិងក្រៅសិល្បៈ យ៉ាងច្រើនកុះករ មកចូលរួមអបអរសាទរ ដល់គូស្វាមីភរិយាថ្មោងថ្មីមួយគូនេះ។

ជាពិសេស អ្វីដែលធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងនោះ គឺ អ្នកនាង ខ្ញុង បានធ្វើរឿងនឹកស្មានមិនដល់ មួយជូនចំពោះស្វាមីសម្លាញ់ចិត្ត និងបានធ្វើឲ្យអ្នកដែលមានវត្តមាននៅទីនោះមានចិត្តរំភើបជំនួសតែម្ដង។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ យោងតាមគណនីហ្វេសប៊ុកផ្ទាល់ របស់តារាកំប្លែងស្រីរូបនេះ បានបង្ហោះនូវវីដេអូមួយ ដែលបង្ហាញនូវសកម្មភាពដ៏អធិកអធម អំពីមង្គលការរបស់ខ្លួន ថែមទាំងអមមកជាមួយ ការបកស្រាយបទចម្រៀងដោយផ្ទាល់ មានចំណងជើងថា «ស្ពានសុភគ័ដួងចិត្ត» រៀបរាប់ពីអត្ថន័យចាក់ដោត និងផ្អែមល្ហែម ទៅកាន់ស្វាមី នៅពេលពិធីកាត់នំ ធ្វើឲ្យលោក កៃដ មានអារម្មណ៍រំភើប និងសប្បាយរីករាយឥតឧបមា។

ទន្ទឹមនឹងនេះ អ្នកនាង ខ្ញុង និងលោក កៃដ ម្នាក់ៗសុទ្ធតែប្រកបដោយស្នាមញញឹម យ៉ាងមានសុភមង្គលព្រមទាំងមើលទៅ ពិតជាគូស្នេហ៍ ដ៏ស័ក្តិសមពិតប្រាកដមែន៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

 ខ្ញុង និងស្វាមី
 ខ្ញុង និងស្វាមី
 ខ្ញុង និងស្វាមី
 ខ្ញុង និងស្វាមី
ទិដ្ឋភាពនៃពិធីមង្គលការ  ខ្ញុង និងស្វាមី
ទិដ្ឋភាពនៃពិធីមង្គលការ  ខ្ញុង និងស្វាមី
ទិដ្ឋភាពនៃពិធីមង្គលការ  ខ្ញុង និងស្វាមី
ទិដ្ឋភាពនៃពិធីមង្គលការ ខ្ញុង និងស្វាមី
ទិដ្ឋភាពនៃពិធីមង្គលការ  ខ្ញុង និងស្វាមី
ទិដ្ឋភាពនៃពិធីមង្គលការ ខ្ញុង និងស្វាមី
ទិដ្ឋភាពនៃពិធីមង្គលការ  ខ្ញុង និងស្វាមី
ទិដ្ឋភាពនៃពិធីមង្គលការ ខ្ញុង និងស្វាមី
ខ្ញុង
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T