លើកនេះ លៀង ចាន់ឡា កាន់តែស្អាតប្លែក ជាមួយរូបរាងថ្មី ផ្លាស់ប្ដូរសឹងតែ១៨០ដឺក្រេតែម្ដង!

//s5.kh1.co/d9/d982312229198526ab42e17989a9ec92cb4229f1.jpg
តារា & កម្សាន្ដ

 ១០-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ រឿងរ៉ាវអំពីបេក្ខភាពក្នុងកម្មវិធី X Factor Cambodia កញ្ញា លៀង ចាន់ឡា នៅតែជាប្រធានបទដ៏ក្ដៅគគុក លើបណ្ដាញសង្គមដដែល បន្ទាប់ពីត្រូវបានគេគិតថា មានការរើសអើងពណ៌សម្បុរ និងការតុបតែងខ្លួនមិនសូវស័ក្តិសម និងចុះសម្រុងជាមួយបេក្ខជនផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

​ក្នុងពេលនោះដែរ ដោយសារតែទឹកចិត្តអាណិតស្រលាញ់ និងឃើញថា លៀង ចាន់ឡា មានដុងសិល្បៈអាចបកស្រាយបទចម្រៀង បានយ៉ាងពីរោះរណ្ដំផង ស្រាប់តែមានសប្បុរសជនចិត្តធម៌ជាច្រើន បានចូលរួមជួយបំពេញកង្វះខាតរបស់នាង មានទាំងអ្នកជួយកែសម្រស់ឲ្យបានស្រស់ស្អាតជាងមុនថែមទៀតផង។

អ្វីដែលពិសេស ស្រាប់តែប៉ុន្មានម៉ោងមុននេះ បេក្ខភាពកម្សត់រូបនេះ បានបើកបង្ហាញមុខមាត់ថ្មី អមមកជាមួយនឹងការរៀបចំខ្លួនក្នុងឈុតប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាតសមសួនតែម្តង។

បន្ថែមពីនេះ លៀង ចាន់ឡា ត្រូវបានអ្នកឯកទេសផាត់មុខមួយរូប​ បានតុបតែងឲ្យសម្រស់នាង មើលទៅកាន់តែលេចធ្លោ និងផ្លាស់ប្ដូរប្លែកសឹងតែ១៨០ដឺក្រេ។

យ៉ាងណាមិញ គ្រាន់តែឃើញរូបថត មុខមាត់ថ្មីរបស់ លៀង ចាន់ឡា ប៉ុន្មានសន្លឹកនោះភ្លាម មានប្រិយមិត្តជាច្រើន មើលមិនចង់ស្គាល់ និងបញ្ចេញមតិសរសើរមិនដាច់ពីមាត់នោះទេ ថែមទាំងមានចិត្តរំភើបជំនួសនាងទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

លៀង ចាន់ឡា​ មិនទាន់កែ
លៀង ចាន់ឡា​ មិនទាន់កែ
លៀង ចាន់ឡា​ មិនទាន់កែ
លៀង ចាន់ឡា​ មិនទាន់កែ
មុខមាត់ថ្មីរបស់ លៀង ចាន់ឡា​ 
មុខមាត់ថ្មីរបស់ លៀង ចាន់ឡា​ 
មុខមាត់ថ្មីរបស់ លៀង ចាន់ឡា​ 
មុខមាត់ថ្មីរបស់ លៀង ចាន់ឡា​ 
មុខមាត់ថ្មីរបស់ លៀង ចាន់ឡា​ 
មុខមាត់ថ្មីរបស់ លៀង ចាន់ឡា​ 
មុខមាត់ថ្មីរបស់ លៀង ចាន់ឡា​ 
មុខមាត់ថ្មីរបស់ លៀង ចាន់ឡា​ 
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T