កម្មវិធីប្រកាសលក់រថយន្ត BMW X7 និង BMW 7 Series ស៊េរីថ្មីនៅកម្ពុជា!

//s4.kh1.co/99/990a804fdc84e9ebaa8a9270ea8863c18aa0c3bd.jpg
បច្ចេកវិទ្យា

 ១០-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ BMW Asia និង HGB Group ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត BMW ផ្ដាច់​មុខ​នៅ​កម្ពុជា បាន​ប្រកាស​​ចេញ​នូវ​រថយន្ត BMW X7 រួម​ជា​មួយ BMW 7 Series ស៊េរី​ថ្មី​​ សម្រាប់​ដាក់​លក់​នៅកម្ពុជា​ជា​ផ្លូវ​ការ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី០៨ សីហា នៅ​សណ្ឋាគារ​សូហ្វីថែល នា​ទីក្រុង​ភ្នំពេញ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធី​ប្រកាស​ចេញ​រថយន្ត​ដ៏​ប្រណីត​ទាំង​ពីរ​​ម៉ូដែល​នេះ មាន​ការ​ចូល​រួម​ពី​​សំណាក់​ភ្ញៀវកិត្តិយស​ជាង ២៥០ នាក់​ ដែល​ក្នុង​នោះ​មាន​ការ​ប្រគំ​តន្ត្រី​​ពី​ក្រុម​តន្ត្រី ទស្សនីយភាព​ភ្លើង LED និង​ការ​សម្ដែង​ក្បាច់​រាំ Flash Mob ផង​ដែរ។

កម្មវិធីសម្ពោធ
កម្មវិធីសម្ពោធ

លោក ERKAN BILAL អ្នក​តំណាងរបស់ក្រុមហ៊ុន HGB Group បាន​លើក​ឡើង​ថា​៖

«ទីផ្សារ​រថយន្ត​កម្ពុជា​ បាន​ផ្ដល់​ជា​​សក្ដានុពល​ដ៏​ធំ​មួយ​​សម្រាប់​​រថយន្ត​ប្រណីត​​ឲ្យ​លូតលាស់​បាន​ល្អ ហើយ​យប់​មិញ​នេះ​គឺ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​ឲ្យ​ពួក​យើង​ ​អាច​រក្សា​ទំនាក់ទំនង​ល្អ​ជា​មួយ​អតិថិជន​ចាស់ និង​ភ្ជាប់​ទំនាក់ទំនង​ជា​មួយ​អតិថិជន​ថ្មី”។ លោកបានបន្ត​នេះ​បន្ត​ទៀត​ថា ៖ "ព្រោះ​ថា​ជា​​​កម្មវិធី​ប្រកាស​ចេញ​លក់​​រថយន្ត BMW ដ៏​ធំ​​បំផុត​មួយ​នៅ​កម្ពុជា ​ហើយ​វា​ប្រព្រឹត្ត​ទៅ​ដោយ​ជោគជ័យ។ អតិថិជន​អាច​មាន​ឱកាស​​មើល​ឃើញ​កាន់​តែ​ច្បាស់​អំពី BMW X7 និង 7 Series និង​អាច​​ដឹង​អំពី​ប្រណីតភាព​ដ៏​ទាក់ទាញ​នៃ​រថយន្ត​ទាំង​ពីរ​​»។

​​​BMW X7

​​​BMW X7
​​​BMW X7

វា​គឺ​ជា​ប្រភេទ​រថយន្ត SAV (Sport Activity Vehicle) ហើយ​ជា​ម៉ូដែល​ថ្មី​ជាង​គេ និង​ធំ​ជាង​គេ​ក្នុង​ត្រកូល​ BMW X។ ប្រព័ន្ធ​ម៉ាស៊ីន​វ័យ​ឆ្លាត, បច្ចេកវិទ្យា​គ្រោង​ឆ្អឹង​ដ៏​ពិសេស បូក​រួម​នឹង​ទំហំ​ធំ​ទូលាយ រួម​ទាំង​​គ្រឿង​បរិក្ខារ​ទំនើបៗ អាច​ឲ្យ​រថយន្ត​នេះ​ផ្ដល់​បាន​នូវ​បទ​ពិសោធន៍​បើកបរ​ដ៏​​ស៊ីវិល័យ​បំផុត។ ជា​មួយ​ប្រវែង​ ៥១៥១ ម.ម ទទឹង​ ២០០០ ម.ម និង​កម្ពស ១៨០៥ ម.ម អាច​ឲ្យ​ X7 ក្លាយ​ជា​មេ​គ្រួសារ​​ថ្មី​មួយ​នៃ​ត្រកូល BMW X។ រថយន្ត​នេះ​ក៏​បាន​បំពាក់​នូវ​រន្ធ​ខ្យល់​ទំហំ​ធំ​​​ ដែល​ធ្វើ​ឲ្យ​វា​​មាន​ពោរពេញ​ដោយ​អំណាច​ផង​ដែរ។

BMW 7 Series

BMW 7 Series
BMW 7 Series

BMW 7 Series គឺ​ជា​រថយន្ត​ប្រភេទ Sedan ​ដែល​មាន​ប្រណីតភាព​ខ្ពស់​ទាំង​ផ្នែក​ខាង​ក្នុង​ និង​ខាង​ក្រៅ​ ​និង​មាន​រូបរាង​សង្ហារ​តាម​រយៈ​ការ​បំពាក់​នូវ​រន្ធ​ខ្យល់​ដែល​មាន​ទំហំ​ធំ​ជាង​ស៊េរី​មុន ជា​អត្តសញ្ញាណ​ថ្មី​នៃ​រថយន្ត BMW ជំនាន់​ចុង​ក្រោយ។ មិន​ត្រឹម​តែ​មាន​ប្រណីតភាព វា​ក៏​មាន​សមត្ថភាព​បើកបរ​ខ្លាំង និង​មាន​មុខងារ​ទំនើបៗ​ជា​ច្រើន​ដែល​អាច​ជំនួយ​ដល់​​អ្នក​បើកបរ​​បាន​ទៀត​ផង។

​បញ្ជាក់​ថា ​ពេល​នេះ​រថយន្ត BMW X7 និង BMW 7 Series កំពុង​មាន​វត្តមាន​ដាក់​តាំង​បង្ហាញ​នៅ BMW Showroom ។ សម្រាប់​ព័ត៌មាន​បន្ថែម ឬ​ចង់​បើកបរ​សាកល្បង​ឡាន BMW ម៉ូដែល​ណា​ក៏​ដោយ ទាក់ទង​លេខ 078 90 90 90 ឬ​ទៅ​អគារ​តាំង​រថយន្ត ស្ថិត​នៅ​មហា​វិថី​សហព័ន្ធ​រុស្សី ជិត​ក្រសួង​ពាណិជ្ជកម្ម សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ភ្នំពេញ៕

កម្មវិធីសម្ពោធ
កម្មវិធីសម្ពោធ
BMW 
BMW 
​​​BMW X7
​​​BMW X7
​​​BMW X7
​​​BMW X7
​​​BMW X7
​​​BMW X7
​​​BMW X7
​​​BMW X7
កម្មវិធីសម្ពោធ
កម្មវិធីសម្ពោធ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T