ជាធម្មតាក្មេងដែលមានអាយុ ៤ ឆ្នាំ មានទំងន់ប្រហែលជា ១៨ គីឡតែប៉ុន្នោះជាមធ្យម ប៉ុន្តែនៅឯប្រទេសចិនវិញ មានក្មេងប្រុសម្នាក់ មានទំងន់រហូតដល់ទៅ ៦២ គីឡូឯណោះ ហើយមានកំពស់ដល់ទៅ ១ ម៉ែត្រ ១ តឹក វាជារឿងអស្ចារ្យណាស់ ព្រោះយើងកំរបានឃើញក្មេងណាដែលមាន ទំងន់ធ្ងន់ដូចគេទេ។ តាមប្រភពព័ត៌មានចិនបាន អោយដឹងថា ក្មេងប្រុសម្នាក់នោះឈ្មោះ Xiao Hao។ គេបានអោយដឹងទៀតថា អាណាព្យាបាលរបស់គេ មិនមានទំងន់ធ្ងន់ ប៉ុន្មានទេ គឺដូចគេដូចឯង ហើយកាលពី Xiao Hao កើតគេមានទំងន់ត្រឹមតែ ២ គីឡូកន្លះតែប៉ុន្នោះ ប៉ុន្តែកាលពីប៉ុន្មាន ២ ឆ្នាំក្រោយនេះគេបាន លូតលាស់យ៉ាងឆាប់រហ័ស គួរអោយកត់សម្គាល់។ គ្រូរបស់គេបានប្រាប់ អោយដឹងថា Xiao Hao ញ៉ាំច្រើនណាស់ គឺច្រើនជាងក្មេងធម្មតាដល់ទៅ ៤ ដងឯណោះ។ អ្នកដែលបានជួប​ Xiao Hao ទាំងអស់បាននិយាយថា គេគួរអោយស្រឡាញ់ខ្លាំងណាស់ ជាពិសេសថ្ពាល់របស់គេតែម្តង។

ដោយ ៖ អម្រិត

ខ្មែរឡូត

តើប្រិយមិត្តមានយោបល់យ៉ាងណាចំពោះក្មេងប្រុសម្នាក់នេះ ? សូមចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]