ចិនដាក់ពង្រាយមនុស្សយន្តប៉ូលិសចរាចរណ៍ដំបូងគេបង្អស់ដោយប្រើបច្ចេកវិទ្យា AI សមត្ថភាពមិនធម្មតា (មានវីដេអូ)

//s5.kh1.co/ac/ac47d188fddc2fdd42561095fba5ddaf5e2799c7.jpg
បច្ចេកវិទ្យា

 ០៩-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ចិន៖ ថ្មីៗនេះ ចិនបានដាក់ពង្រាយមនុស្សយន្តប៉ូលិសចរាចរណ៍ដំបូងគេបង្អស់ដោយប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងទីក្រុង Handan ខេត្តហឺប៉ី កំពុងតែទាក់ទាញចំណាប់មនុស្សម្នាជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា សមត្ថកិច្ចក្នុងតំបន់ បានដាក់ពង្រាយមនុស្សយន្តប៉ូលិសចរាចរណ៍ ៣គ្រឿងកាលពីថ្ងៃទី០៧ ខែសីហាកន្លងទៅនេះ ក្នុងគោលបំណងដើម្បីពង្រឹងសន្តិសុខនៅក្នុងសង្គមឱ្យកាន់តែមានប្រសិទ្ធភាពជាងមុន។

តាមប្រភពដដែលបានឱ្យដឹងទៀតថា មនុស្សយន្តប៉ូលិស ៣គ្រឿងនេះសុទ្ធសឹងតែមានមុខងារពិសេសខុសៗគ្នាដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋក្នុងតំបន់។

ដោយមនុស្សយន្តមួយគ្រឿងមានមុខងារដើរល្បាត ខណៈពេលមួយគ្រឿងទៀតមានមុខងារដោះស្រាយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ហើយមួយគ្រឿងចុងក្រោយគឺមានមុខងារផ្តល់ព័ត៌មានទូទៅទៅដល់ប្រជាជន។

បន្ថែមពីនេះទៀត មនុស្សយន្តប៉ូលិសចរាចរណ៍ទាំង៣គ្រឿងនេះ សុទ្ធសឹងតែបំពាក់បច្ចេកវិទ្យា AI មានសមត្ថភាពឆ្លាតវៃ អាចថតស្លាកលេខរថយន្ត បញ្ចេញសម្លេងព្រមាន ថតរាល់សកម្មភាពរបស់យើង បញ្ជូនទៅសមត្ថកិច្ចបានដោយស្វ័យប្រវត្តិ។​

លើសពីនេះទៅទៀត វាក៏មានសមត្ថភាពចាប់មុខដ៏វៃឆ្លាត ហើយវាក៏អាចតេទៅសមត្ថកិច្ចនៅជិតនោះបានដោយស្វ័យប្រវត្តិទៀតផង។

ដូច្នេះ វាសបញ្ជាក់ឱ្យយើងឃើញថា សម័យនេះគឺជាសម័យប្រើប្រាស់បច្ចេកវិទ្យា AI ហើយបច្ចេកវិទ្យានៅចិនក៏បាននិងកំពុងតែអភិវឌ្ឍឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃផងដែរ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ចិនដាក់ពង្រាយមនុស្សយន្តប៉ូលិសចរាចរណ៍ដោយប្រើបច្ចេកវិទ្យា AI

Kim Hong
ហុង

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T