នោះវីវរហើយ!! កីឡាករ Man UTD ម្នាក់ខឹងក្រោយក្លិបអូសបន្លាយពេលរហូតដល់ទីផ្សារត្រូវបិទ

//s4.kh1.co/0d/0d4c3aafe1149886b4180add9c99e45650f9e391.jpg
កីទ្បា

 ០៩-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ខ្សែការពាររបស់ក្លិបបិសាចក្រហម Manchester Untied កីឡាករ Marcos Rojo បានសម្ដែងនូវអារម្មណ៍ខឹង បន្ទាប់ពីបំណងក្នុងការផ្លាស់ទៅចូលរួមជាមួយ Everton ត្រូវបានរសាត់បាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Marcos Rojo
  កីឡាករ Marcos Rojo

ខ្សែការពារជម្រើសជាតិអាហ្សង់ទីន Rojo បង្ហាញខ្លួនបានត្រឹមតែ ១៨ប្រកួតប៉ុណ្ណោះ ក្នុងរយៈពេល ២រដូវកាលចុងក្រោយនេះ ដែលនេះជាហេតុផលជំរុញឲ្យរូបគេមានបំណងចង់ចាកចេញពីកីឡដ្ឋាន Old Trafford។

សំណើសុំខ្ចីជើងបានដាក់មកដល់ទីក្រុង Manchester ប៉ុន្តែពីក្លិប Man UTD មិនបានឆ្លើយតបរហូតដល់ថ្ងៃទីផ្សារលក់កីឡាករនៅអង់គ្លេសត្រូវបានបិទ ដែលបានធ្វើឲ្យការផ្លាស់ទៅ Everton របស់ Rojo ត្រូវបានចប់សព្វគ្រប់។

Everton បានសម្លឹងឃើញការនាំយក Marcos Rojo ក្រោយពីក្លិបមួយនេះបានអនុញ្ញាតឲ្យខ្សែការពារ ២រូបចាកចេញក្នុងលក្ខខណ្ឌខ្ចីជើង រួមមានកីឡាករ Matty Penington ទៅ Hull City និង Mo Besic ទៅ Sheffield United។

គួរបញ្ជាក់ផងដែរថា​ Marcos Rojo បានផ្លាស់ពីក្លិប Sporting មកចូលរួមជាមួយបិសាចក្រហម Manchester United កាលពីឆ្នាំ ២០១៧។ ខណៈជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនវិញ Rojo ធ្លាប់ចូលលេងបាន ៥៩ប្រកួត និងរកគ្រាប់បាល់បាន ៣គ្រាប់ក្នុងនាមជាខ្សែការពារ៕  

  កីឡាករ Marcos Rojo (អាវក្រហម)
  កីឡាករ Marcos Rojo (អាវក្រហម)

ប្រភព៖ Daily Mail

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ២១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T