ខណៈពេលនេះ ជនរងគ្រោះ៣នាក់ហើយ​ដែលស្លាប់ដោយបាក់រលំរបងនៅខេត្ត​ព្រះសីហនុ

//s4.kh1.co/60/60bbf4cb06d08d55ab77eccad54042e7b4b4d0e9.jpg
សង្គម

 ០៩-សីហា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

​ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​ទាំង​សភាព​រាងកាយសព​បាក់ឆ្អឹងខ្ទេច​ ដែល​ការ​ស្លាប់​របស់ជនរងគ្រោះ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជាក់ថា ​បណ្តាល​មក​ពីបាក់​រលំ​របង​ថ្ម​ហើយ​សង្កត់​កប់​លើ​ជន​រង​គ្រោះ​​ស្លាប់​តែ​ម្តង​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=379,q=100/58/58edbe5b38db51d66ead7ec21be10793ad914a07.jpg

​ហេតុការណ៍​ដ៏រន្ធត់ខាងលើ​នេះ​បាន​កើតឡើង​​កាលពី​​វេលា​ម៉ោង​៧និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៩ ​សីហា​ ឆ្នាំ​២០១៩​នេះ នៅ​ចំណុច​រោងចក្រ​ផលិត​ឥដ្ឋ​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ពូ​ធឿ​ង ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

​លោក​វរ​សេនីយ៍​ទោ ហួរ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ដែលស្លាប់​ខាងលើ​ឈ្មោះ ឆៃ គ័​រ​ឈី​ង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជាជនជាតិចិន មុខរបរ​មេការ​នៅ​ការដ្ឋាន​ផលិត​ឥដ្ឋ ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ​។

https://s5.kh1.co/__image/w=650,h=379,q=100/d5/d530cc81be8f1e24ffdd980a14292240a7664770.jpg

តាម​​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា មុន​កើតហេតុ​ បុរស​រង​គ្រោះបាន​ដើរទៅ​កន្លែង​កើតហេតុ​​ដើម្បី​ពិនិត្យ​មើល​របង​ថ្ម​ដែល​មាន​សភាព​ប្រេះ​​បែក លុះពេលជនរងគ្រោះ​ទាញ​ទូរ​ស័​ព្ទ​ចេញ​មក​ថត​ ស្រាប់តែ​សំណង់​របង​ថ្ម​​ដែល​មាន​កម្ពស់​ប្រហែល​១០​ម៉ែត្រ​ និង​បណ្តោយ​ប្រវែង​​ជា​៣០​ម៉ែត្រ បាន​បាក់​រលំ​សង្កត់​មក​លើ​ជន​រង​គ្រោះ​កប់​បាត់​ទាំង​កំ​រោ​ល​តែ​ម្តង ។ ​ភ្លាម​ៗនោះ ​ត្រូវ​បាន​គេ​កាយ​ដើម្បី​ជួយ​សង្គ្រោះ​ជនរងគ្រោះដែរ តែ​ដោយសារ​នៅ​កន្លែង​​កើតហេតុ​មាន​​​​​​ស្ថានភាព​ធ្ងន់​ធរពេក​ ​មិន​អាច​ជួយ​សង្គ្រោះ​បានឡើយ ។

https://s4.kh1.co/__image/w=650,h=379,q=100/ca/cae4d9127984b9ab8755f16c16c2bef15cfe3c71.jpg

​តាមការ​សន្និដ្ឋានបាន​ឱ្យ​ដឹង​ថា​ របង​ថ្ម​ដែលបាក់រលំនោះ​គឺជា​របង​ថ្ម​ដែល​ហ៊ុម​ព័ទ្ធ​ទីតាំង​រោង​ចក្រ​ផលិត​ឥដ្ឋ​​ខាងលើនោះ​ ហើយ​ចំនុច​ដែល​បាក់​នោះ គឺ​ដី​ខាងលើ​របង​មានកំ​ពស់​ខ្ពស់​រាង​ជ្រេ​លម​កលើ​រ​បង ស្របពេល​មួយ​រយៈ​នេះ​មាន​ភ្លៀង​ធ្លាក់​ជោក​​ជាំ​ធ្វើ​ឱ្យ​ទឹកបាន​ហូ​ពីលើ​បុក​មករ​បង​ថ្ម​រោងចក្រផលិតឥដ្ឋនោះ ទើប​បណ្តាល​អោយ​រលំ​បាក់​​បែប​នេះ ។

​ក្រោយពេលកើតហេតុ សពជនរងគ្រោះ​​ត្រូវ​បាន​បញ្ជូន​ទៅតម្កល់ទុក​នៅ​​មន្ទីរ​ពេទ្យ​ចំការ​ចេក​ខេត្ត​ព្រះ​សីហ​នុ​ ដើម្បីរង់ចាំគ្រួសារ​សាច់ញាតិមកទទួលយកទៅធ្វើ​បុណ្យតាម​ប្រពៃណី។

គិតមកត្រឹមវេលាម៉ោង​១២ថ្ងៃត្រង់ថ្ងៃទី​​​​​​៩ សីហា សមត្ថកិច្ច​ក្រុងព្រះសីហនុ​បាន​ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​២​នាក់​ប្តី​ប្រពន្ធ​ទៀត​បាន​ស្លាប់​ដោយសារ​រលំ​បាក់​របង​សង្កត់​លើ​នៅ​សង្កាត់​លេខ​១​ក្រុងព្រះសីហនុ នា​ព្រឹក​ទី​៩ ខែសីហា ឆ្នាំ​២០១៩ នេះដែរ ក្រោយ​ទទួល​រង​ឥទ្ធិពល​ភ្លៀង​ធ្លាក់​ខ្លាំង​កាលពី​យប់​ថ្ងៃ​៨​ សីហា ឆ្នាំ​​២០១៩​។

ជន​រង​គ្រោះ​ពីរ​នាក់​ប្ដី​ប្រពន្ធ គឺ​កម្មករ​សំណង់ ក្នុង​នោះ​បុរស​ជា​ប្តី​ឈ្មោះ ស៊ុន គឹ​ម​សាន្ត អាយុ​៥៤​ឆ្នាំ​ និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ សេង ញេ​ន អាយុ​៥៦​ឆ្នាំ​។

ហេតុ​ការណ៍​​នៃ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្ត​ព្រះ​សី​ហុ​ន គិត​មក​ត្រឹម​ថ្ងៃត្រង់​ថ្ងៃ​ទី​៩​ សីហា​ ២០១៩​នេះ មាន​មនុស្ស​៣​នាក់​ហើយ​បាន​ស្លាប់ ក្រោយ​មាន​គ្រោះ​ធម្មជាតិ​ភ្លៀង​ធ្លាក់​ខ្លាំង​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ក្នុង​នោះ​មាន​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តីប្រពន្ធ​ជា​កម្មករសំណង់ និង​​ជន​រង​គ្រោះ​ម្នាក់​ទៀត​ជា​មេការ​ជនជាតិ​ចិន ដែលជនរងគ្រោះទាំង​៣នាក់​បាន​ស្លាប់​ដោយ​ការ​រលំ​របង​សង្កត់​លើ​ដូច​គ្នា​នៅ​ឃុំ​បិត​ត្រាំ​ង ​ស្រុក​ព្រៃ​នប់​។

អា​ជ្ញា​ធរ​ខេត្ត​ព្រះ​សីហ​នុ​ក៍បាន​ចេញ​ការ​អំពាវនាវ​អោយ​គ្រប់​ការដ្ឋាន​សំណង់​ផ្សេង​ៗ​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​នៅ​តាម​ទីតាំង​ដែល​ប្រឈម​ខ្លាំង ស្រប​ពេល​ដែល​វិធានការ​សង្គ្រោះ​នានា​កំពុង​ធ្វើ​ឡើង​យ៉ាង​សកម្ម ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​អភិបាលខេត្ត​ព្រះ​សីហ​នុ ក្នុង​នាម​ប្រធាន​គណ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ ។ ព័ត៌​មានលម្អិតនឹងមានផ្សាយនៅលើ​​ទំព័រកាសែតកោះសន្តិភាព ៕ 

https://s5.kh1.co/__image/w=650,h=379,q=100/48/48526484f89dc8cbd45cb27a32680f9081d7ac04.jpg
https://s6.kh1.co/__image/w=650,h=379,q=100/b9/b9a1dbeef1258f6abd9281846890875ddb2459ec.jpg

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T