ចិន៖ ក្លាយជាដំណឹងមួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង
ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមWeibo នៅក្នុងប្រទេសចិន ដោយមានការសង្ស័យមួយលើកឡើងថា ពិធីករ
និងតារាសម្តែងប្រុសWei Daxun មានទំនាក់ទំនងស្នេហាជាមួយតារាសម្តែងស្រីរៀមច្បង Yang Mi។
ដោយកាលពីពេលថ្មីៗនេះ
បានលេចចេញនូវរូបភាពមួយសន្លឹក ដែលWei Daxun បានបណ្តើរគ្នាជាមួយនារីម្នាក់នៅទីសាធារណៈ។
ទៀតសោតនារីម្នាក់នោះត្រូវបានគេសង្ស័យថាជាYang Mi បើទោះបីជានាងបានពាក់ម៉ាស់
ពាក់មួកបាំងមុខជិតយ៉ាងណាក៏ដោយ។
ប៉ុន្តែអ្វីដែលគ្រប់គ្នាចាប់បានថាជាYang Mi នោះគឺព្រោះតែឃើញមានស្នាមដៅនៅត្រង់កំភួនជើង ដែលដូចគ្នាទៅនឹងស្នាមនៅលើជើងរបស់Yang Mi ។ ម្យ៉ាងវិញទៀត សូម្បីតែស្ទាយ៍តែងខ្លួនក៏ដូច Yang Mi ដែរ។
ជាក់ស្តែងក្រោយពេលដែលមានការសង្ស័យបែបនេះ សារព័ត៌មាននៅក្នុងប្រទេសចិនជាច្រើន បានព្យាយាមទាក់ទងទៅខាងផលិតកម្មរបស់តារាសម្តែងទាំងពីរ ដើម្បីទទួលបានចម្លើយពិតប្រាកដពីទំនាក់ទំនងរបស់ពួកគេ ប៉ុន្តែបែរជាមិនមានការឆ្លើយតបពីខាងផលិតកម្មឡើយ។
ដោយឡែកWei Daxun ផ្ទាល់ក៏បានផុសសំណេរខ្លីពាក់ព័ន្ធនឹងការសង្ស័យយ៉ាងដូច្នោះថា៖
គួរឲ្យដឹងផងដែរថា Wei Daxun និង Yang Mi ធ្លាប់ចូលរួមក្នុងកម្មវិធី Who’s The Keyman(2018) ជាមួយគ្នាកាលពីឆ្នាំ២០១៨ និងកាលពីពេលថ្មីៗ ក៏បានចូលរួមក្នុងកម្មវិធី Great Escape(2019) ជាមួយគ្នាម្តងទៀត៕
សូមទស្សនារូបភាពខាងក្រោម៖