ពិតជាឡូយ និងអស្ចារ្យណាស់លោកព្រះ! ស្តេចកំពូលស្មាតហ្វូន Samsung Galaxy NOTE 10 | 10+ បានបង្ហាញខ្លួនពិតហើយ!

//s5.kh1.co/7b/7b77d0a9d9ccdef41b40121da29f96867d066b5f.jpg
បច្ចេកវិទ្យា

 ០៩-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន


ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ក្រោយពីមហាព្រឹត្តិការណ៍ដ៏កក្រើកអស្ចារ្យ និងភ្ញាក់ផ្អើលបំផុតរបស់ក្រុមហ៊ុន សាមសុង ដែលបានដាក់បង្ហាញរូបរាងពិតនៃ ស្តេចកំពូលស្មាតហ្វូន Samsung Galaxy Note 10 | 10+  នៅក្នុងទីក្រុង ញ៉ូវយក ( New York) រដ្ឋប្រ៊ូឃ្លីន (Brooklyn) សហរដ្ឋអាមេរិក កាលពី ថ្ងៃ ពុធ ទី០៧ សីហា ឆ្នាំ ២០១៩ ត្រូវនឹងថ្ងៃ ទី០៨ សីហា ឆ្នាំ ២០១៩ នៅប្រទេសកម្ពុជារួចមក ក្រុមហ៊ុនសាខាថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាក៏បានអញ្ចើញអ្នកសារព័ត៌មាន និងអ្នកថតរូបអាជីពជាច្រើននាក់មកជួបជុំគ្នាទាំងអស់ដើម្បីធ្វើការទស្សនានូវការផ្សាយផ្ទាល់នៅ ផ្សារទំនើប អ៊ីអន ភ្នំពេញ ជាន់ផ្ទាល់ដី Lively Plaza ដើម្បីធ្វើជាសក្ខីភាពនៃការបង្ហាញជាសាកលនូវ ស្តេចកំពូលស្មាតហ្វូន ដ៏ជាទីមោទនៈបំផុតរបស់ក្រុមហ៊ុន សាមសុង ដែលពិភពលោកទាំងមូលកំពុងរង់ចាំនេះយ៉ាងអន្ទះសារ។

Galaxy Note 10 | 10+ ពិតជាមានភាពខុសគ្នាច្រើនមិនត្រឹមតែមានរាងស្អាត ឡូយ ទាន់សម័យ និងទាក់ទាញ ការបន្ថែមកាមេរ៉ាច្រើជាងមុន និងច្បាស់ជាងមុន ជាមួយអេក្រង់ធំជាងមុន និងថាមពលថ្មធំកាន់តែខ្លាំងជាងមុនប៉ុណ្ណោះទេថែមទាំងបំពាក់ជាមួយនឹងបច្ចេកវិទ្យា Ultrasonic Fingerprint on screen, កាមេរ៉ាមុខដ៏លេចធ្លោចំកណ្តាលអេក្រង់ (A single central punch-hole camera) យ៉ាងល្អបំផុត និងលក្ខណៈពិសេសអស្ចារ្យជាច្រើនទៀតសម្រាប់បទពិសោធន៍ថ្មីដែលមិនធ្លាប់មានក្នុងកំណត់ត្រាប្រចាំឆ្នាំ ២០១៩ នេះផងដែរ។

ស្តេចកំពូលស្មាតហ្វូន Samsung Galaxy NOTE 10+
ស្តេចកំពូលស្មាតហ្វូន Samsung Galaxy NOTE 10+
ស្តេចកំពូលស្មាតហ្វូន Samsung Galaxy NOTE 10
ស្តេចកំពូលស្មាតហ្វូន Samsung Galaxy NOTE 10

គួររំឭកផងដែរថា លោក រតនា សោភ័ណ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃ ក្រុមហ៊ុនសាខាថៃ សាមសុង អេឡិចត្រូនិក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា៖

“ក្នុងឆ្នាំ ២០១៩ នេះយើងពិតជាមានមោទនភាពក្រៃលែងក្នុងការដាក់បង្ហាញនូវស្តេចកំពូលស្មាតហ្វូន Galaxy Note 10 | 10+ នាពេលនេះនៅក្នុងប្រទេសកម្ពុជាដែលកំពុងតែមានការជឿនលឿនផ្នែកបច្ចេកវិទ្យា និងស្មាតហ្វូននាពេលបច្ចុប្បន្ន។ យើងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា Samsung Galaxy Note 10 | 10+ ប្រចាំឆ្នាំ ២០១៩ នេះនឹងទទួលបានការគាំទ្រយ៉ាងច្រើនបំផុតពីសំណាក់អតិថិជនទាំងអស់ដែលកំពុងស្វែងរកនូវស្តេចកំពូលស្មាតហ្វូន ដ៏ល្អឥតខ្ចោះ និងទន្ទឹងរង់ចាំយ៉ាងអន្ទះសារ” ។

លោក រតនា សោភ័ណ
លោក រតនា សោភ័ណ

អ្វីដែលកាន់តែពិសេស និងអស្ចារ្យបំផុតនោះ ស្តេចកំពូលស្មាតហ្វូន Galaxy Note 10 | 10+ នឹងបើកឱ្យកម្ម៉ង់ទិញទុកមុន (Pre-order) សម្រាប់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ០៨ សីហា ដល់ ថ្ងៃទី ១៨ សីហា ឆ្នាំ ២០១៩ ជាមួយនឹការថែមជូន ២ ជម្រើសយ៉ាងអស្ចារ្យបំផុតដែលពុំធ្លាប់មាន៖

*Galaxy Note10៖ (មានតែពណ៌ប្រាក់ប៉ុណ្ណោះ) តម្លៃ $899; ថែមជូន Galaxy Buds តម្លៃ $129; ព្រមទាំង SIM សែលកាត លេខពិសេសតម្លៃរហូតដល់ $132 និងអ៊ីនធឺណេត180GB ដោយឥតគិតថ្លៃ!

*Galaxy Note10+៖ មាន ៣ ពណ៌ (ពណ៌ប្រាក់ ពណ៌ខ្មៅ ពណ៌ស) តម្លៃ$1,059; ថែមជូនការ Upgrade ទៅ 512GB; ព្រមទាំង SIM សែលកាត លេខពិសេសតម្លៃរហូតដល់ $330 និងអ៊ីនធឺណេត180GB ដោយឥតគិតថ្លៃ!

ដូច្នេះកុំនៅបង្អង់យូរសូមអញ្ជើញទៅហាងដែលមានស្លាកសញ្ញា (Pre-order) ឬហាងដែលនៅជិតលោកអ្នកបំផុត។ សូមប្រញាប់មកទទួលយកបទពិសោធន៍ដ៏អស្ចារ្យនៃស្តេចកំពូលស្មាតហ្វូន Galaxy Note 10 | 10+ ដំបូងបំផុតឱ្យបានមុនគេនៅថ្ងៃនេះភ្លាមទៅ៕

*លក្ខខ័ណ្ឌផ្សេងៗត្រូវបានអនុវត្ត

មាន សូនីតា
មាន សូនីតា
ស្តេចកំពូលស្មាតហ្វូន Samsung Galaxy NOTE 10 | 10+
ស្តេចកំពូលស្មាតហ្វូន Samsung Galaxy NOTE 10 | 10+
ស្តេចកំពូលស្មាតហ្វូន Samsung Galaxy NOTE 10 | 10+
ស្តេចកំពូលស្មាតហ្វូន Samsung Galaxy NOTE 10 | 10+
ស្តេចកំពូលស្មាតហ្វូន Samsung Galaxy NOTE 10 | 10+
ស្តេចកំពូលស្មាតហ្វូន Samsung Galaxy NOTE 10 | 10+
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T