យូរៗជួបគ្នាម្ដងបែរជា ដេននី ក្វាន់ បង្ហោះសារបែបនេះ ដាក់ខាត់ សុឃីម

//s6.kh1.co/24/240c30deea4857030868ef8914f484ad36403566.jpg
តារា & កម្សាន្ដ

 ០៩-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយ ពីតារាស្រីចិត្តធម៌ ដេននី ក្វាន់ ហាក់ដូចជាមានភាពមមាញឹក សឹងតែរកពេលដកឃ្លាមិនរួច ពីការប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន និងមិនសូវបានជួបជុំមិត្តរួមសិល្បៈនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រាប់តែ កាលពីពេលប៉ុន្មានម៉ោងមុននេះ តារារូបនេះ បានបង្ហោះរូបភាព ជាច្រើនសន្លឹកជាមួយអ្នកនាង​ខាត់ សុឃីម និងមានកាយវិការយ៉ាងជិតស្និទ្ធ ដែលធ្វើឲ្យហ្វេនៗ ឃើញហើយភ្ញាក់ផ្អើលគ្រប់គ្នាតែម្ដង ព្រោះថា គេកម្រនឹងឃើញ តារាស្រីទាំង២រូបនេះ ស្និទ្ធស្នាលបែបនេះពីមុនមកណាស់។

លើសពីនេះ អ្វីដែលរឹតតែធ្វើឲ្យមិត្តៗ ក្នុងបណ្ដាញសង្គម​ មានការនឹកស្មានមិនដល់ ថែមទៀតនោះ តាមរយៈរូបភាពប៉ុន្មានសន្លឹកនោះ បែរជាដេននី ក្វាន់ អមមកជាមួយសារ ដ៏មានអត្ថន័យចាក់ដោតទៅកាន់ ខាត់ សុឃីម ថា៖

«អរគុណបងស្រី ដែលស្រលាញ់រាប់អានប្អូន ពេលនៅក្បែរគ្នាមានអារម្មណ៏ថា ត្រូវគ្នាម៉ង ព្រោះក្នុងខួរក្បាលគឺ អ្នករកស៊ីដូចគ្នា និយាយអោយចំទៅ ខ្ញុំស្រលាញ់ចូលចិត្តគាត់ណាស់ ស្រលាញ់ខ្លាំងជាងគេត្រង់គាត់ មាត់ឆៅចូលចិត្តនិយាយត្រង់ៗ ឃើញយ៉ាងមិចថាយ៉ាងនិងមិនចេះលាក់គំនួច»។


ក្រោយពីឃើញបែបនេះហើយ មានមហាជនជាច្រើន បានសរសើរថាពីទំនាក់ទំនងរបស់ តារាស្រី២ដួងនេះ ព្រមទាំងមានសម្រស់ស្រស់សោភា និងពូកែរកស៊ីមិនចាញ់គ្នា ប៉ុន្មាននោះទេ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ដេននី ក្វាន់ និងខាត់ សុឃីម 
ដេននី ក្វាន់ និងខាត់ សុឃីម 
ដេននី ក្វាន់ និងខាត់ សុឃីម 
ដេននី ក្វាន់ និងខាត់ សុឃីម 
ដេននី ក្វាន់ និងខាត់ សុឃីម 
ដេននី ក្វាន់ និងខាត់ សុឃីម 
សារដែលដេននី ក្វាន់ និយាយចំពោះខាត់ សុឃីម
សារដែលដេននី ក្វាន់ និយាយចំពោះខាត់ សុឃីម
ខាត់ សុឃីមដេននី ក្វាន់
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T