គួរឲ្យអាណិត! ក្មេងប្រុសម្នាក់ កើតជំងឺចម្លែក បណ្តាលឲ្យពោះចេះតែរីកធំ (មានវីដេអូ)

//s5.kh1.co/ab/abf758405265bddcc1fb00b017f34a2e8e5e64d5.jpg
សង្គម

 ០៩-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ឥណ្ឌា៖ ក្មេងប្រុសជំទង់ជនជាតិឥណ្ឌាម្នាក់ កើតមានជំងឺចម្លែកម្យ៉ាង បណ្តាលឲ្យពោះចេះតែរីកធំឡើងៗ ខណៈសូម្បីតែក្រុមគ្រូពេទ្យក៏ពិបាកនៅក្នុងការធ្វើរោគវិនិច្ឆ័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Sujit Kumar មានអាយុ ១៩ឆ្នាំ រស់នៅក្នុងទីក្រុង Muzaffarpur ប្រទេសឥណ្ឌា កើតមានអាការដ៏ចម្លែក ពោះចេះតែហើមនិងរីកធំនេះ តាំងតែពីគេអាយុ៧ឆ្នាំមកម៉្លេះ។ រហូតមកទល់ពេលនេះ ស្ថានភាពពោះរបស់ Kumar គឺកាន់តែរីកធំឡើងៗ យ៉ាងគួរឲ្យព្រួយបារម្ភ និងផ្តល់នូវការលំបាកយ៉ាងខ្លាំងដល់ការរស់នៅរបស់គេ។ សូម្បីតែមិត្តភក្តិ ឬអ្នកដទៃមួយចំនួនខ្លះ ក៏មានការរើសអើងដល់ Kumar ផងដែរ។  

Sujit Kumar
Sujit Kumar

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បើទោះបីជាយ៉ាងណាក្តី Kumar ក៏ពុំបានទទួលរងនូវរោគសញ្ញាឈឺចាប់ណាមួយ ដែលបង្កឡើងពីការរីកពោះកាន់តែធំរបស់គេ ដូចជាធ្វើឲ្យរាករូស ក្អួតចង្អោ ឬឆ្អល់ចុងដង្ហើមអ្វីនោះឡើយ។​

Sujit Kumar
Sujit Kumar

ម្តាយរបស់ Kumar អ្នកស្រី Kanchan Devi វ័យ៣៤ឆ្នាំ បានឲ្យដឹងថា កន្លងអស់រយៈពេលជាច្រើនមកនេះ អ្នកស្រីក៏ធ្លាប់បាននាំកូនប្រុសទៅជួបនឹងគ្រូពេទ្យ ដើម្បីពិនិត្យនិងព្រឹក្សាយោបល់ ជុំវិញនឹងជំងឺមួយនេះផងដែរ។ ប៉ុន្តជាលទ្ធផលពុំទទួលបានអ្វីជាផ្លែផ្កានោះទេ។ ដោយក្រុមគ្រូពេទ្យ គ្រាន់តែផ្តល់ថ្នាំឲ្យលេបដើម្បីជួយសម្រួលដល់អាការរបស់ Kumar ប៉ុណ្ណោះ។

Sujit Kumar និងម្តាយ
Sujit Kumar និងម្តាយ

បន្ថែមលើនេះ ក្រុមគ្រូពេទ្យក៏បានត្រឹមជំរុញឲ្យយក Kumar ទៅមន្ទីរពេទ្យធំក្នុងរដ្ឋធានី New Delhi (ចម្ងាយពីផ្ទះប្រមាណ ១,០៦៦គីឡូម៉ែត្រ) ផងដែរ។ ព្រោះថានៅទីនោះ មានគ្រូពេទ្យជំនាញ ក៏ដូចជាមានឧបករណ៍ ឬបរិក្ខាពេទ្យទំនើបៗ ដែលនឹងអាចគណនា ឬធ្វើរោគវិនិច្ឆ័យជំងឺ Kumar បានប្រសើរជាងនេះ។ ម្យ៉ាងជាក់ស្ដែង ស្ថានភាពជំងឺរបស់ Kumar គឺត្រូវទាមទារឲ្យមានការថតមើលតាមរយៈឧបករណ៍ Endoscopy នៅផ្នែកខាងក្នុងរាងកាយរបស់គេ។

Sujit Kumar
Sujit Kumar

យ៉ាងណាមិញ បើទោះបីជាបែបនេះក្តី អ្វីដែលលំបាកបំផុតសម្រាប់ក្រុមគ្រួសាររបស់ Kumar នោះ គឺពួកគេពុំមានប្រាក់ ឬលទ្ធភាពគ្រប់គ្រាន់ដើម្បីបានទៅដល់មន្ទីរពេទ្យធំ ជួយព្យាបាលជំងឺឲ្យកូនប្រុសនោះទេ។

Sujit Kumar
Sujit Kumar

ប្រភពដដែលបន្តថា ឪពុកម្តាយរបស់ Kumar មានការសោកស្តាយ និងក្រៀមក្រំយ៉ាងខ្លាំងបំផុត នៅពេលដែលឃើញកូនប្រុសត្រូវមកប្រឈមមុខនឹងបញ្ហាដ៏សែនលំបាកបែបនេះ នៅក្នុងជីវិតរបស់គេ។ Kumar ពិបាកនៅក្នុងការបង្កើតមិត្ត ដោយសារតែគេតែងរងនូវពាក្យតិះដៀល និងរើសអើង។

ប៉ុន្តែទោះជាយ៉ាងណាក្តី Kumar ក៏អាចស្វែងរកសេចក្តីសុខបានមួយចំណែកផងដែរ តាមរយៈការបំពេញការងាររបស់ខ្លួន នៅក្នុងរោងចក្រផលិតកង់មួយកន្លែង ដែលរូបគេបានតស៊ូធ្វើការងារនៅទីនោះ បានជាង១ឆ្នាំមកហើយ។

Sujit Kumar
Sujit Kumar

Kumar បានឲ្យដឹងថា មិត្តរួមការងាររបស់គេនៅទីនោះ ពុំរើសអើងនឹងស្ថានភាពបែបនេះរបស់គេឡើយ។

«ខ្ញុំស្រលាញ់ចូលចិត្តការងាររបស់ខ្ញុំ។ ខ្ញុំធ្វើការនៅក្នុងរោងចក្រផលិតកង់ អស់រយៈពេលជាង១ឆ្នាំមកហើយ។ មិត្តរួមការងាររបស់ខ្ញុំ មិនសើចចំអក មិនវាយតម្លៃរូបរាងខាងក្រៅរបស់ខ្ញុំឡើយ។ ហើយពួកគេនៅទីនោះ តែងបង្កើតបរិយាកាសឲ្យសប្បាយរីករាយជាមួយខ្ញុំជានិច្ច» 

Kumar និយាយ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?​

ទស្សនាវីដេអូខាងក្រោម៖

Sujit Kumar និងម្តាយ
Sujit Kumar និងម្តាយ
Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T