កម្ពុជាបើកសាលាបង្រៀនឆុងកាហ្វេដំបូងគេស្របតាមតម្រូវការទីផ្សារការងារ

//s5.kh1.co/a0/a0b850c16b017eaa8b367e1aff445eb3f1b2c82f.jpg
សង្គម

 ០៩-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្នុងពេលតម្រូវការទីផ្សារការងារក្នុងវិស័យកាហ្វេនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថាមានកំណើនខ្ពស់ និងពិបាករកអ្នកជំនាញនេះ សាលាបង្រៀនឆុងកាហ្វេត្រូវបានបង្កើតឡើង ដើម្បីបំពេញចន្លោះខ្វះខាតនិងបំពេញទៅតាមតម្រូវការទីផ្សារផងដែរ ។ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ អបអរចំពោះសាលាបង្រៀនឆុងកាហ្វេវិជ្ជាជីវៈនិងរំពឹងថាតាមរយៈសាលានេះ នឹងជួយបង្កើនគុណភាពសេវាកម្មទេសចរណ៍ ដល់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែងនៅក្នុងពិធីបើកដំណើរការជាផ្លូវការនៃវិទ្យាស្ថាន ខូហ្វី កាលពីព្រឹកថ្ងៃទី០៨ សីហា ២០១៩នេះ ឯកឧត្តម តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានអោយដឹងថា៖

 “វិស័យកាហ្វេគឺជាវិស័យមួយ ដែលបានរួមចំណែកក្នុងវិស័យទេសចរណ៍ ទៅលើការបម្រើសេវាកម្មភេសជ្ជៈជូនភ្ញៀវក្នុងនិងក្រៅស្រុក ព្រោះថា សឹងតែគ្រប់ប្រទេសគឺតែងតែមានអ្នកទទួលទានកាហ្វេជាប្រចាំ ដូច្នេះ កាហ្វេនេះក៏ជាភេសជ្ជៈដ៏សំខាន់មួយផងដែរ សម្រាប់ទេសចរណ៍ ដែលអាចអោយពួកគាត់ញុំាបណ្ដើរជជែកគ្នាបណ្ដើរ”។

ឯកឧត្តមបន្តថា៖ 

“តាមពិតទៅ កម្ពុជានៅខ្វះធនធានជំនាញខាងឆុងកាហ្វេនេះច្រើន ដោយសារតែយើងមិនមានសាលាបណ្ដុះបណ្ដលត្រឹមត្រូវ និងមានស្តង់ដារ ហើយភាគច្រើនគឺចេះតៗគ្នា ដូច្នេះហើយយើងចង់អោយមានជំនាញច្បាស់លាស់ មានការទទួលស្គាល់ជាស្តង់ដារមួយ”។

ពិធីបើកដំណើរការជាផ្លូវការនៃវិទ្យាស្ថាន ខូហ្វី
ពិធីបើកដំណើរការជាផ្លូវការនៃវិទ្យាស្ថាន ខូហ្វី

លោក ថន រ៉ាដែន ប្រធានផ្នែករដ្ឋបាល និងធនធានមនុស្សនៃវិទ្យាស្ថាន ខូហ្វី បានអោយដឹងថា៖

“ការបង្កើតវិទ្យាស្ថាននេះឡើង ដើម្បីពង្រឹងនិងអភិវឌ្ឍន៍ជំនាញឆុងកាហ្វេ ចាប់ពីដំណើរការដាំដុះរហូតដល់ក្លាយជាកាហ្វេឈ្ងុយឆ្ងាញ់សម្រាប់ផ្ដល់ជូនអតិថិជនក៏ដូចជាភ្ញៀវទេសចរ”។

ពិធីបើកដំណើរការជាផ្លូវការនៃវិទ្យាស្ថាន ខូហ្វី
ពិធីបើកដំណើរការជាផ្លូវការនៃវិទ្យាស្ថាន ខូហ្វី

ទន្ទឹមនឹងនេះដែរ វិទ្យាស្ថានខូហ្វីបានរៀបចំថ្នាក់បណ្ដុះបណ្ដាលចំនួន៣សំខាន់រួមមាន៖

ទី១៖ កម្រិតជំនាញវិជ្ជាជីវៈ ដែលក្នុងនោះមានថ្នាក់ជំនាញឆុងកាហ្វេកម្រិតមូលដ្ឋាន ថ្នាក់ជំនាញឆុងកាហ្វេកម្រិតមធ្យម និងថ្នាក់ជំនាញឆុងកាហ្វេឡាតេ ។
ទី២៖ កម្រិតអតិថិជន ដែលចែកចេញជា ការណែនាំអំពីកាហ្វេ ការណែនាំអំពីទឹកដោះគោ ការណែនាំអំពី Espresso និងការណែនាំអំពីការលីងកាហ្វេ ។
ទី៣៖ គឺជាវគ្គពិសេសសម្រាប់ប្រើប្រាស់ម៉ាស៊ីនកាហ្វេដោយទទួលបានកាហ្វេដ៏ឈ្ងុយឆ្ងាញ់ ។

លោកបន្តថា៖ 

 “ស្របពេលវិស័យកាហ្វេ វិស័យចំណីអាហារ ភេសជ្ជៈមានការរីកចម្រើននិងពេញនិយមក្នុងតំបន់ ក៏ដូចជាក្នុងប្រទេសកម្ពុជាយើង ការបណ្ដុះបណ្ដាលលើជំនាញឆុងកាហ្វេ ពិតជាមានសារសំខាន់ ដែលមិនអាចខ្វះបាន ដូច្នេះវិទ្យាស្ថានខូហ្វី នឹងចូលរួមចែករំលែកកសាងសមត្ថភាពអ្នកជំនាញវិជ្ជាជីវៈឆុងកាហ្វេ ដើម្បីឱ្យពួកគាត់មានជំនាញមួយច្បាស់លាស់ សម្រាប់បម្រើការងារ ក៏ដូចជាផ្ដល់គុណភាពនិងរសជាតិកាន់តែប្រសើររាល់កាហ្វេគ្រប់ៗកែវ ។ ក្រុមហ៊ុនខូហ្វី និងវិទ្យាស្ថានខូហ្វីក៏ចូលរួមផងដែរ ក្នុងការជំរុញបន្ថែមជាមួយដៃគូឯកជន និងរដ្ឋទៅលើវិស័យកាហ្វេទាំងមូល ដើម្បីបង្កើតភាពទាក់ទាញកាន់តែខ្លាំងឡើងទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យចូលមកប្រទេសកម្ពុជាកាន់តែច្រើន”៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T