មកស្គាល់ អាជីវករម្នាក់ រកប្រាក់ចំណូលបានជាង ១លានដុល្លារក្នុងមួយខែ ពីការលក់ផ្លែទុរេន

//s4.kh1.co/98/98292ab183fd9f89d5c89962d8835d30ac62549f.jpg
សង្គម

 ០៩-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ម៉ាឡេស៊ី៖ ទុរេនជាផ្លែឈើដ៏ពេញនិយមបំផុតប្រចាំតំបន់អាស៊ី មិនថានៅស្រុកខ្មែរ ថៃ ចិន សិង្ហបុរី ឬម៉ាឡេស៊ីនោះទេ ប្រជាជនតែងតែចូលចិត្តហូបជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រោះតែតម្រូវការច្រើន ក៏មានអាជីវករជាច្រើននាក់ បាននិងកំពុងតែចំណេញប្រាក់ពីការលក់ផ្លែទុរេនកប់ក្តោងផងដែរ។

ជាក់ស្តែង មានអាជីវករម្នាក់ដែលអាចរកប្រាក់ចំណូលបានជាង ១លានដុល្លារក្នុងមួយខែពីការលក់ផ្លែទុរេន កំពុងតែល្បីពេញអ៊ីនធើណេត។

យោងតាមប្រភពបានឱ្យដឹងថា លោក Chin Ken Soon ក្នុងមួយខែអាចរកចំណូលបានជាង ១,៩១លានដុល្លារ ដោយគ្រាន់តែលក់ផ្លែឈើជាច្រើន រួមមាន ផ្លែទុរេន ផ្លែ​ស្ពឺ ឪឡឹក ផ្លែ​ល្ហុង ទៅកាន់បណ្តាប្រទេសជាច្រើនលើលោក។

  លោក Chin Ken Soon
  លោក Chin Ken Soon

ដោយក្នុងនោះ ផ្លែឈើទាំងអស់សុទ្ធសឹងតែប្រមូលផលពីចម្ការផ្លែឈើ ១៩៧,៧ហិចតារបស់លោកក្នុងរដ្ឋ​ Pahang ប្រទេសម៉ាឡេស៊ី។

តាមប្រភពបានឱ្យដឹងថា លោក Chin តែងតែនាំចេញផ្លែឈើជាង ១០០តោន ទៅកាន់បណ្តាប្រទេសជាច្រើន រួមមាន ប្រទេសចិន អារ៉ាប់ប៊ីសាអូឌីត និងបណ្តាប្រទេសអឺរ៉ុបជាដើម។

រាល់ផ្លែឈើទាំងអស់របស់លោក មានតែផ្លែទុរេនមួយគត់ដែលលោកអាចរកប្រាក់ចំណេញបានច្រើនជាងគេ ក្នុងនោះលោកអាចរកបានជាង ៩៥០,០០០ដុល្លារក្នុងមួយខែ ពីការលក់ផ្លែទុរេន។

  លោក Chin Ken Soon (ខាងស្តាំ)
  លោក Chin Ken Soon (ខាងស្តាំ)

ក្រៅពីអាជីពនាំចេញផ្លែឈើលក់ទៅក្រៅប្រទេស លោក Chin ក៏មានគម្រោងបើក Mall លក់ផ្លែឈើ ១០ កន្លែងក្នុងប្រទេសម៉ាឡេស៊ីផងដែរ តួយ៉ាងកាលពីខែមុន លោកបានបើក Mall លក់ផ្លែឈើមួយរួចទៅហើយនៅរដ្ឋ Negeri Sembilan។

រឿងរ៉ាវរបស់លោកបាននិងកំពុងតែធ្វើឱ្យមនុស្សម្នាមានការស្ងើចសរសើរជាខ្លាំង ហើយក៏មានមនុស្សមួយចំនួន ក៏បែកគំនិតរកស៊ីលក់ផ្លែទុរេនផងដែរ។

គួររម្លឹកផងដែរថា កាលពីខែមិថុនាកន្លងទៅនេះ នៅក្នុងប្រទេសថៃ មានការដេញថ្លៃលក់ស្តេចផ្លែទុរេនមួយ ដោយក្នុងនោះគ្រាន់តែផ្លែទុរេនមួយប៉ុណ្ណោះ លក់បានជាង ៤៨,០០០ដុល្លារ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Kim Hong
ហុង

អត្ថបទទាក់ទង

//s9.kh1.co/c0/c045729e3ca3851698305e785950221698fe55ba.png

ខេត្តកំពង់ចាម ទទួលភ្ញៀវមកលេងកំសាន្ត ប្រមាណ ៥.៣លាននាក់ ក្លាយជាខេត្តមាន អ្នកលេងកម្សាន្ត ច្រើនជាងគេទូទាំងប្រទេស ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ រយៈពេល៤ថ្ងៃ

 ១៨-មេសា-២០២៤ 
 ១១ព្រឹក · ២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T