លោក កែវ រតនៈ ពន្យល់ពីបញ្ហាអគ្គិសនី មានភ្លៀងហើយ ហេតុអ្វីនៅតែដាច់ភ្លើង? (Video inside)

//s4.kh1.co/0a/0abca823af036f0e85394e8c4ae511bd7a61775e.jpg
សង្គម

 ០៩-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ លោក កែវ រតនៈ ប្រធានអគ្គិសនីកម្ពុជា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ បានពន្យល់មកស្រាយ អំពីរឿងអគ្គិសនី មានភ្លៀងហើយ ហេតុអ្វីនៅតែដាច់ភ្លើង? ដើម្បីឲ្យអស់ចម្ងល់របស់មហាជន ដែលតែងតែឆ្ងល់ថា ភ្លៀងបានធ្លាក់ហើយ ប៉ុន្ដែហេតុអ្វីបានភ្លើងនៅតែបន្ដការដាច់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការពន្យល់រឿងភ្លើង មានភ្លៀងហើយ ហេតុអ្វីនៅតែដាច់ភ្លើង? ខាងលើនេះ បានធ្វើឡើងក្នុងឱកាសដែលលោក កែវ រតនៈ អញ្ជើញចូលរួមជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មានស្តីពី «ចម្ងល់ពាក់ព័ន្ធនឹងកុងទ័រភ្លើង» ដែលរៀបចំធ្វើឡើង ដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩នេះ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឆ្លើយតបនឹងសំនួរ «ភ្លៀងហើយមិចបានដាច់ភ្លើង? លោក កែវ រតនៈ បានឆ្លើយតបទៅវិញយ៉ាងខ្លីថា ការដាច់ភ្លើង វាមកពីកត្ដាចំនួន២។ លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ការដាច់ភ្លើងទី១ មកពីការខ្វះប្រភព...ឧទាហរណ៍ខែ៣ ខែ៤ ខ្វះប្រភពផ្គង់ផ្គត់ ដោយសារតែភ្លៀង វារាំងស្ងួតខ្លាំងណាស់ ហើយមិនមែនតែប្រទេសកម្ពុជា គឺគ្រប់កន្លែងទាំងអស់ នៅក្នុងតំបន់ និងពិភពលោក។ ចឹងឥលូវនេះមានភ្លៀងហើយ វារីអគ្គិសនីដើរពេញហើយ មិចបានដាច់ភ្លើង? ដាច់ភ្លើងចេញមកពីការប៉ះពាល់២ យ៉ាង»។

លោក បានពន្យល់ថា «ទី១៖ ប្រសិនជាផ្លូវជាតិ ផ្លូវលំ ត្រូវបានក្រសួង - មន្ទីរសាធារណៈ ពង្រឹក ត្រូវសុំឲ្យខាងអ្នកភ្លើង រើបង្គោលភ្លើងចេញពង្រឹកផ្លូវ យើងបាន ផ្សព្វផ្សាយមុន ហើយប្រាប់ថាអាទិត្យក្រោយនឹងហើយ ដាច់ភ្លើងមួយថ្ងៃ រឺ២ថ្ងៃ នៅម៉ោងនេះ នៅតំបន់នេះ អញ្ចឹងហើយ សូមអធ្យាស្រ័យ ដោយសារតែការពង្រឹកផ្លូវ»។

ប្រធានអគ្គិសនីកម្ពុជា បានឲ្យដឹងថា ការដាច់ភ្លើងនេះ មិនមែនដោយសារខ្វះភ្លើងទេ គឺដាច់ភ្លើងដោយសារតែត្រូវពង្រឹកផ្លូវ ត្រូវការប៉ះពាល់។

«ត្រង់ចំណុចទី២ ដោយសារការបន្ថែមហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី ឧទាហរណ៍ថា យើងត្រូវតម្លើងកាប៊ីនភ្លើងមួយ រឺក៏អនុស្ថានីយ៍តង់ស្យុងខ្ពស់ ដែលត្រូវការកាត់ខ្សែភ្លើងធ្វើការ អាច២ម៉ោង ៣ម៉ោង បើសិនជាក្នុងករណីនេះ ក៏សូមជូនដំណឹង ព្រោះយើងដឹងមុន ជាផែនការធ្វើការ»។ នេះជាការលើកឡើង របស់លោក កែវ រតនៈ។

លោកបន្ដទៀតថា ប៉ុន្ដែផែនការដែលមិនដឹង ស្រាប់តែឡានស្រវឹង បុកបង្គោលភ្លើង សំណង់ប៉ះបង្គោលភ្លើងរលំ ខ្យល់កន្ដ្រាក់ដាច់ ឬមួយជីកអេស្ការវ៉ាទ័រ អត់ព្រមសុំច្បាប់ អត់ព្រមសហការជាមួយអគ្គិសនីកម្ពុជា ប៉ះខ្សែភ្លើងក្រោមដី ដាច់មួយចំហៀងក្រុងម្ដងក៏មាន។ លោក ថា ត្រង់ចំណុចនេះ មិនមែនជាការដាច់ភ្លើង ដោយសារតែខ្វះការផ្គត់ផ្គង់ទេ គឺដោយសារប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធ។

ជាមួយគ្នានោះ ប្រធានអគ្គិសនីកម្ពុជា លោក កែវ រតនៈ ក៏បានអះអាងឲ្យដឹងផងដែរថា «ស្ថានភាពភ្លើងបច្ចុប្បន្ននេះ យើងអាចប្រើប្រាស់វារីអគ្គិសនី និងដំណើរការសូឡាហ្វាម ពេញបន្ទុក មិនមានបញ្ហាអ្វីនោះទេ»៕

https://s5.kh1.co/__image/w=650,h=434,q=100/71/715fb6336b84ffcd4f7243eac000bd9b32ab8310.jpg
https://s6.kh1.co/__image/w=650,h=434,q=100/52/52103706798b1360b31b144dc254ab8a38bde461.jpg
https://s6.kh1.co/__image/w=650,h=434,q=100/8a/8a4dd5a1eb3455db0e7d848a464656c7842705d5.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T