ភ្លៀងមួយមេធំយប់មិញ ធ្វើឱ្យតំបន់ខ្លះនៃក្រុងព្រះសីហនុជន់លិចយ៉ាងខ្លាំង

//s6.kh1.co/2d/2dd35f622822e79e8b08ca34ab54e565dc9ad7e3.jpg
សង្គម

 ០៩-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ព្រះសីហនុ)៖ ក្រុងព្រះសីហនុបានទទួលរងនូវជំនន់ទឹកភ្លៀងយ៉ាងខ្លាំង បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេធំនៅយប់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩។ ជំនន់ទឹកភ្លៀងនេះ បានធ្វើឱ្យលិចនៅតំបន់មួយចំនួនដូចជា នៅជិតស្ថានីយ៍ប្រេងតេលា អូរ១ និងម្តុំអូរសំអាត ក្នុងសង្កាត់លេខ៤។ទឹកដែលហូរមិនទាន់នេះ បានលិចតាមដងផ្លូវ និងលិចចូលក្នុងផ្ទះប្រជាពលរដ្ឋយ៉ាងជ្រៅ។ យោងតាមវីដេអូឡាយនៅលើបណ្តាញសង្គម Facebook គេបានឃើញប្រជាពលរដ្ឋបានដើរទៅរកទីទួលសុវត្ថិភាព មិនបានសម្រាននោះឡើយ។ ខណៈទ្រព្យសម្បត្តិប្រើប្រាស់ផ្សេងៗ រួមទាំងរថយន្ត ម៉ូតូ ត្រូវទឹកជន់លិចបណ្តាលឱ្យខូចខាតផងដែរ។នៅយប់មិញនេះទាំងអាជ្ញាធរ និងកម្លាំងសមត្ថកិច្ច បានចេញជួយអន្តរាគមន៍សម្រួលចរាចរណ៍ និងជួយជម្លៀសប្រជាពលរដ្ឋផងដែរ។ មកដល់ព្រឹកនេះក្រៅតែពីការខូចខាតទ្រព្យសម្បត្តិ មិនទាន់មានសេចក្តីរាយការណ៍ពីគ្រោះថ្នាក់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនោះទេ។មន្ត្រីសាលាខេត្តព្រះសីហនុ បានអះអាងថា រហូតមកដល់ព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ ទឹកបានស្រកអស់ហើយ តែនៅតំបន់មួយចំនួនក៏ស្រកមិនទាន់អស់នៅឡើយ៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=488,q=100/4d/4d77ba5453a91cf09cd904f0327eb8fe0171ce3b.jpg
https://s6.kh1.co/__image/w=650,h=488,q=100/e9/e9930abf88ab8c0fa81565173ee38333449951ca.jpg
https://s4.kh1.co/__image/w=650,h=867,q=100/f7/f757aa91f924c894b7b5511b74368e070590d3e5.jpg

ប្រភព៖ Freshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T