ណាហ្គាវើលដ៍ ផ្តល់ជូនដ៏អស្ចារ្យក្នុងពិធីបុណ្យសែនព្រះខែ!

//s4.kh1.co/c8/c8e2c2d9d4ed9e4264a56035067e8a9e16844d98.jpg
សង្គម

 ០៩-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

រាជធានីភ្នំពេញ៖ ណាហ្គាវើលដ៍ មានកិត្តិយសសូមគោរពអញ្ជើញពុកម៉ែបងប្អូនទាំងអស់មកប្រារព្ធពិធីបុណ្យសែនព្រះខែដែលមានការសម្តែងសិល្បៈ ការដាក់តាំងចង្កៀងគោមចម្រុះពណ៌ និងការលក់នំសែនព្រះខែដ៏ឈ្ងុយឆ្ងាញ់ពីឥឡូវនេះ រហូតដល់ថ្ងៃទី១៣ ខែកញ្ញា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដើម្បីអបអរក្នុងឱកាសនេះ មេចុងភៅនំដ៏ចំណានរបស់ណាហ្គាវើលដ៍ បានច្នៃនំសែនព្រះខែ ៤ រសជាតិរួមមាន រសជាតិគ្រាប់ឈូកសបែបហុងកុង ស្លឹកតើយ កាហ្វេ និងទុរេន គ្រឿងផ្សំ និងស្នូលដែលត្រូវបានសម្រិតសម្រាំងនៅក្នុងនំ នឹងធ្វើឲ្យនំទាំងនេះមានរសជាតិឆ្ងាញ់ជាប់ចិត្ត។

នំសែនព្រះខែរបស់ណាហ្គាវើលដ៍
នំសែនព្រះខែរបស់ណាហ្គាវើលដ៍

ជាកាដូដ៏ស័ក្តិសមបំផុតសម្រាប់អ្នកជាទីស្រឡាញ់របស់អ្នក អ្នកអាចជ្រើសយកស្នូលធម្មតា ឬស៊ុតពីរគ្រាប់ដែលមានតម្លៃ ១០$ ក្នុងមួយដុំ ឬ ៣៦$ ដែលមាន ៤ ដុំនៅក្នុងប្រអប់ពិសេសដែលមានរសជាតិទាំង ៤ មុខ។ ទទួលបានការបញ្ចុះតម្លៃពិសេស ១៥% សម្រាប់ការជាវចន្លោះថ្ងៃទី១៣ សីហា រហូតដល់ ២៣ សីហា ឬទទួលបានការបញ្ចុះតម្លៃ ២៥% នៅពេលកុម្ម៉ង់ ៥០ ប្រអប់ ឬច្រើនជាងនេះ។ មានដាក់លក់ហើយនៅកន្លែងទទួលភ្ញៀវ និងភោជនីយដ្ឋានចិន Fortune Palace នៅណាហ្គាវើលដ៍ទី១ ព្រមទាំងនៅភោជនីយដ្ឋាន Golden Bowl ភោជនីយដ្ឋានក្រោមដី Food Pavilion និងភោជនីយដ្ឋានចិន Hall of Golden Chimes នៅណាហ្គាវើលដ៍ទី២ ឬអាចកម្ម៉ង់មុនតាមរយៈ [email protected] ពីឥឡូវនេះរហូតដល់ថ្ងៃទី១៣ ខែកញ្ញា។

ទស្សនាការសម្តែងសិល្បៈផ្ទាល់ដ៏អស្ចារ្យដោយសេរី និងទទួលនូវអារម្មណ៍ប្លែកជាមួយការតុបតែងអគារដោយចង្កៀងគោមចម្រុះពណ៌នៅទីនេះ។ ការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែ ផ្តល់ជូនរៀងរាល់ថ្ងៃ ចាប់ពីម៉ោង ៦ ល្ងាចនៅឆាកជាន់ផ្ទាល់ដីដែលចូលរួមសម្តែងដោយអ្នកសិល្បៈជាតិ និងអន្តរជាតិជាច្រើននាក់។ ហើយកុំភ្លេចថត និងបង្ហោះរូបស្អាតៗរបស់អ្នកជាមួយអ្នកសិល្បៈក្នុងឈុតសម្លៀកបំពាក់បុរាណចិននៅជាប់ច្រកចូលដែលមានចង្កៀងគោមធំៗ ហើយបន្ទាប់មក នឹងមានការដើរក្បួនចង្កៀងគោមដើម្បីប្រសិទ្ធពរជ័យដល់ភ្ញៀវទូទាំងអគារថែមទៀតផង។

ទស្សនាការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែ
ទស្សនាការសម្តែងសិល្បៈអបអរពិធីបុណ្យសែនព្រះខែ

ផ្តល់ជូនចាប់ពីថ្ងៃទី៣០ ខែសីហានេះតទៅ សូមអញ្ជើញមកទស្សនាការសម្តែងសិល្បៈ “The Gift” ថ្មីស្រឡាងនៅសាលមហោស្រព NABA នៅណាហ្គាវើលដ៍ទី២ ដែលមានរយៈពេល៤៥ នាទី និងសម្តែងដោយកំពូលអ្នកសិល្បៈជាតិ និងអន្តរជាតិនៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ 3D mapping ដំបូងគេបង្អស់នៅកម្ពុជា។ ស័ក្តិសមសម្រាប់គ្រប់វ័យ ការសម្តែងសិល្បៈលក្ខណៈគ្រួសារមេត្រីនេះ នឹងផ្តល់ជូនចាប់ពីម៉ោង ៨ យប់ នៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យដែលពុកម៉ែបងប្អូនអាចមកយកសំបុត្រឥតគិតថ្លៃនៅណាហ្គាវើលដ៍។

មុនពេលទស្សនាការសម្តែងសិល្បៈនេះ ពុកម៉ែបងប្អូនអាចមកភោជនីយដ្ឋាន 2Pangea ដើម្បីពិសាអាហារប៊ុហ្វេពេលល្ងាចអន្តរជាតិ ដែលមានច្រើនមុខជាងគេក្នុងរាជធានីភ្នំពេញដែលមានគ្រឿងសមុទ្រស្រស់ៗ សាច់ត្រីស៊ូស៊ីឆៅ ឌីមសាំ ប៉ាស់ស្តា ភីហ្សា បង្អែម និងជាច្រើនមុខទៀត។ បើកបម្រើរៀងរាល់ថ្ងៃចាប់ពីម៉ោង ៥:៣០ ល្ងាច ២ នាក់ ៤១$ ប៉ុណ្ណោះ។ ជាពិសេស ណាហ្គាវើលដ៍ មានបន្ថែមបង្កងឥតកំណត់នៅរៀងរាល់ថ្ងៃអង្គារបន្ថែមទៅលើអាហារប៊ុហ្វេដ៏ឈ្ងុយឆ្ងាញ់នេះ ហើយអ្នកក៏អាចពិសាបង្កងឥតកំណត់ផងដែរនៅក្នុងពេលអាហារថ្ងៃត្រង់ថ្ងៃអាទិត្យពីម៉ោង ១១:៣០ ព្រឹក ដល់ ៣ រសៀល នៅរៀងរាល់ថ្ងៃអាទិត្យ ១៩,៩៩$ សម្រាប់មនុស្សធំម្នាក់ ១៤$ កុមារអាយុក្រោម ១២ និងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ៥ ឆ្នាំ ហើយមានការកម្សាន្តឥតគិតថ្លៃជាច្រើនទៀតផងដែរសម្រាប់កុមារដូចជា ការគូររូបនៅលើមុខ និងការច្នៃធ្វើរូបផ្សេងៗដោយប្រើប៉េងប៉ោង​។ល។

ប៊ុហ្វេអន្តរជាតិពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea
ប៊ុហ្វេអន្តរជាតិពេលល្ងាចនៅភោជនីយដ្ឋាន 2Pangea

ជាមួយការផ្តល់ជូនដ៏អស្ចារ្យខាងលើ អ្នកអាចនាំក្រុមគ្រួសារ និងមិត្តភក្តិមកប្រារព្ធពិធីបុណ្យព្រះខែនៅណាហ្គាវើលដ៍ប្រកបដោយភាពរីករាយបំផុត

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T