ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន! កូនស្រីរបស់ ប៊ីរីយ៉ា ចេះលេងស្ទាយ៍ថតរូប មិនឲ្យចាញ់អ្នកម្ដាយ!

//s5.kh1.co/ac/ac9afe44b5625eba5d15d30a0f0ab9a2fb621d4c.jpg
តារា & កម្សាន្ដ

 ០៨-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖  អ្នកនាង ប៊ីរីយ៉ា ជាតារាសម្ដែងស្រីដ៏ស្រស់ស្អាត មានកូនស្រីមួយទៅហើយ តែសម្រស់របស់នាង វិញនៅតែស្អាត ព្រមទាំងនូវតែមានប្រជាប្រិយភាពដដែល បើទោះជា នាងខានប្រឡូកក្នុងវិស័យសិល្បៈ យូរហើយក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ប៊ីរីយ៉ា ក៏មានកូនស្រីមួយរូប ដ៏ស្រស់ស្អាត គួរឲ្យចង់គយគន់ ថែមទាំងចេះលេងស្ទាយ៍មិនខុសពី អ្នកម្ដាយប៉ុន្មាននោះទេ រហូតដល់មានភាពល្បីល្បាញ ពេញបណ្ដាញសង្គមតែម្ដង កាលពីមួយរយៈមុន។

ស្រាប់តែថ្មីៗនេះ កូនស្រីរបស់ប៊ីរីយ៉ា បានធ្វើឲ្យមហាជនរាល់គ្នា មានការហួសចិត្តសារជាថ្មី តាមរយៈរូបភាពប៉ុន្មានសន្លឹក ឃើញហើយគួរឲ្យខ្នាញ់តែម្ដង។ក្នុងនោះដែរ ក្មេងស្រីរូបនេះ ចេះយកទូរសព្ទរបស់អ្នកម្ដាយមកSelfie ខ្លួនឯង ព្រមទាំងចេះលេងទឹកមុខ និងស្ទីលថតរូបបានគ្រប់បែបតែម្ដង។

ក្រោយពីឃើញរូបថត ប៉ុន្មានសន្លឹកនោះហើយ ហ្វេនៗរាល់គ្នា ពិតជាស្ទើរតែ មិនអាចទប់អារម្មណ៍មិនសរសើរមិនបានពី ភាពគួរឲ្យស្រលាញ់របស់នាង ថែមទាំងទន្ទឹងមើលថា ពេលដែលនាងធំពេញវ័យទៅ នឹងដើរតាមគន្លងសិល្បៈ ដូចអ្នកម្ដាយដែរឬយ៉ាងណា៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ប៊ីរីយ៉ា និងកូនស្រី
ប៊ីរីយ៉ា និងកូនស្រី
កូនស្រីរបស់ ប៊ីរីយ៉ា
កូនស្រីរបស់ ប៊ីរីយ៉ា
កូនស្រីរបស់ ប៊ីរីយ៉ា
កូនស្រីរបស់ ប៊ីរីយ៉ា
ស្ទាយ៍ថតរូបកូនស្រីរបស់ ប៊ីរីយ៉ា
ស្ទាយ៍ថតរូបកូនស្រីរបស់ ប៊ីរីយ៉ា
ស្ទាយ៍ថតរូបកូនស្រីរបស់ ប៊ីរីយ៉ា
ស្ទាយ៍ថតរូបកូនស្រីរបស់ ប៊ីរីយ៉ា
ស្ទាយ៍ថតរូបកូនស្រីរបស់ ប៊ីរីយ៉ា
ស្ទាយ៍ថតរូបកូនស្រីរបស់ ប៊ីរីយ៉ា
ប៊ីរីយ៉ា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T