ម្តាយ​ឪពុក​គ្រាន់តែ​ឃើញ​កូន​ៗ​ភ្លាម​ស្រែកយំ​មិន​ឈប់​ស្ទើរ​គាំងបេះដូង​…​រន្ធត់​ពេក​ក្រៃ

//s6.kh1.co/b5/b5ce30b3ddd16c90637440819b972c249ec7c5e2.jpg
សង្គម

 ០៨-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្មេង​ប្រុស​ស្រី​សិស្សសាលា​ចំនួន​២ នាក់ ដោយ​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធម្ម​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​បាន​រង​របួស​ជា​ទម្ងន់ ដោយសារ​តែ​ដើម​ត្នោត​ដែល​គេ​អារកាត់​មិន​ប្រយ័ត្នរ​លំបាក់​សង្កត់ពីលើ​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ក៏​បាន​រង​ការ​ខូចខាត​ខ្ទេច​ទាំងស្រុង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង ១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​០៨ ខែសីហា​នេះ នៅ​ចំណុច​មុខ​សាលា​បឋម​សិក្សា​ចំបក់​រង្សី ស្ថិត​នៅ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌​ជាមួយ​គ្នា​នេះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=379,q=100/ee/ee1128d57b1016bdfd86d5e34e3971f13904f207.jpg

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជនសង្ស័យ​២​នាក់ ដែល​ជា​អ្នក​អារកាត់​ដើម​ត្នោត​ត្រូវ​បាន​កងរាជអាវុធហត្ថ​ស្នាក់​ការ 501 ធ្វើការ​ឃាត់ខ្លួន​បង​ផង​ដែរ ។ ប្រភព​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ផ្ដល់​ព័ត៌មាន​ជាបឋម​ថា សិស្សសាលា​២​នាក់ ម្នាក់​ឈ្មោះ សា ម៉ៃ​សំ ភេទ​ស្រី អាយុ ១៤​ឆ្នាំ បាន​ស្លាប់​នៅ​នឹង​កន្លែង ម្នាក់​ទៀត​ឈ្មោះ សេន អា​លី ភេទ​ប្រុស អាយុ​១២​ឆ្នាំ បាន​រង​របួស​ជា​ទម្ងន់ ក្មេង​ទាំង​២​នាក់ មាន​ទីលំនៅ​ភូមិ​ក្បាលដំរី ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

https://s4.kh1.co/__image/w=650,h=379,q=100/0e/0e63e0159cfce4149e38ba5acbb10290e2499182.jpg

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​កុមារី​ឈ្មោះ សា ម៉ៃ​សំ ជា​បង​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​125 ទៅ​ដល់​ប្អូន​ឈ្មោះ សេន អា​លី ចេញពី​សាលារៀន ។ លុះដល់​ចំណុច​កើតហេតុ ស្រាប់តែ​ដើម​ត្នោត​ដែល​គេ​កំពុង​អារកាត់​បាន​បាក់​រលំ​សង្កត់ពីលើ​តែ​ម្ដង បណ្ដាល​ឱ្យ​កុមារី​ជា​បង​ស្លាប់​នៅ​នឹង​កន្លែង ចំណែក​ប្អូន​បាន​រង​របួស​ជា​ទម្ងន់ និង​ម៉ូតូ​បាន​រង​ការ​ខូចខាត​ស្ទើរ​ទាំងស្រុង ។

https://s4.kh1.co/__image/w=650,h=379,q=100/9f/9f04db83956100584514fb03e7db7db1686cd130.jpg

ដោយឡែក​ក្រោយ​ពេល​កើតហេតុ​ជន​បង្ក​ដែល​អារកាត់​ដើម​ត្នោត​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ផា​ន់ ជី​ម ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ តុល ណា​ង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ទាំង​២ នាក់ មាន​ទីលំនៅ​ភូមិ​ក្បាលដំរី ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូណ៌ ត្រូវ​បាន​កងរាជអាវុធហត្ថ​ស្នាក់​ការ 501 ធ្វើការ​ចាប់​ឃាត់ខ្លួន និង​កំពុង​តែ​កសាង​សំណុំរឿង​បញ្ជូន​មក​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ឯ​កុមា​រា​រង​គ្រោះ​ក៏​បាន​ដឹក​ទៅ​សង្គ្រោះ​ជា​បន្ទាន់ នៅ​មណ្ឌល​សុខភាព​ស្រុក​ផង​ដែរ ៕

https://s5.kh1.co/__image/w=650,h=379,q=100/a6/a643decac43dd982394442a9439acf17a89748d9.jpg
https://s6.kh1.co/__image/w=650,h=379,q=100/e2/e2fdee02b19ad60e6457d81c9d375ceb25cb5db0.jpg

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T