ក្ដៅៗ!! Inter ឈានដល់កិច្ចព្រមព្រៀងជាមួយ Man UTD ដើម្បីនាំយក Lukaku ក្នុងតម្លៃខ្លួន…..!!

//s4.kh1.co/ce/ce9dac039c478aa5eb9770a556453d80aa00d16a.jpg
កីទ្បា

 ០៨-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អ៊ីតាលី៖ ក្លិប Inter Milan បានឈានដល់កិច្ចព្រមព្រៀងជាមួយ Manchester United ក្នុងការនាំយកខ្សែប្រយុទ្ធ Romelu Lukaku មកលេងនៅទឹកដីអ៊ីតាលី ជាមួយតម្លៃខ្លួន ៨០លានអឺរ៉ូ (៧៤លានផោន)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Romelu Lukaku
កីឡាករ Romelu Lukaku

កាលពីខែកក្កដាកន្លងទៅ Man UTD ធ្លាប់បានច្រានចោលសំណើ ៥៤លានផោន របស់ Inter Milan ក្នុងការសុំទិញ Lukaku។ ប៉ុន្តែយ៉ាងណាមិញ កាលពីថ្ងៃអង្គារ៍ Lukaku មិនបានចូលរួមហ្វឹកហាត់ជាមួយក្រុមនោះទេ ប៉ុន្តែគេបានឃើញកីឡាករជម្រើសជាតិបែលហ្សិករូបនេះទៅហ្វឹកហាត់ជាមួយអតីតក្លិបរបស់ខ្លួន Anderlecht។

Lukaku ទៅហ្វឹកហាត់ជាមួយ Anderlecht
Lukaku ទៅហ្វឹកហាត់ជាមួយ Anderlecht

ភ្នាក់ងាររបស់ Lukaku លោក Federico Pastorello បានហោះទៅទីក្រុងឡុងដ៍កាលពីពុធ ដើម្បីជួបពិភាក្សាជុំវិញអនាគតរបស់ Lukaku។ ស្រាប់តែល្ងាចថ្ងៃដដែលនោះ លោក Pastorello បានបង្ហោះរូបជិះក្នុងឧទ្ធម្ភាគចក្រ តាមបណ្ដាញសង្គម Instagram ដោយសរសេរថា “រួចរាល់ក្នុងការចាកចេញ។ ទិសដៅគឺ Milan។”

គួរបញ្ជាក់ផងដែរថា Man UTD បានទិញ Lukaku ពី Everton ក្នុងឆ្នាំ ២០១៧ ដោយកាលនោះ Man UTD បានចំណាយប្រាក់ ៧៥លានផោន សម្រាប់តម្លៃខ្លួនរបស់ខ្សែប្រយុទ្ធជម្រើសជាតបែលហ្សិករូបនេះ៕

ប្រភព៖ BBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T