មក​ដឹង​រឿងរ៉ាវ​បន្ត​…​វត្ថុ​បុរាណ​ប្រមូល​ដោយ​មក​ជាមួយ​អាចម៍​ប្រចៀវ

//s6.kh1.co/88/88bb6d8536eb99a0d0ec25f49b89462f7a29f946.png
សង្គម

 ០៨-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

​ខេត្តបាត់ដំបង ៖ ​​បុរស​​ម្នាក់​ជាប់ក្នុងរូងភ្នំ​​៣​យប់​៤​ថ្ងៃ ដោយ​​កៀប​ដងខ្លួន​និង​ជើង​ជាប់​ថ្ម​ខណៈ​គាត់​ឡើង​កើប​អាច​ម៍​ប្រចៀវ​ហើយ​រអិល​ជើង​ធ្លាក់​ កើតឡើងតាំងពី​ថ្ងៃ​ទី​០៤ ​សីហា​ ម្ល៉េះ ហើយ​ក្រុម​គ្រួសារ​ទើប ដឹង​ដំណឹងនិងប្រទះឃើញ​គាត់វិញនៅ​ថ្ងៃ​ទី​០៧​ សីហា ​​​ផ្អើលនិង​​ការ​រាយការណ៍​ជូន​អាជ្ញាធរ​មូល​ដ្ឋាន ​ដើម្បី​សុំ​ការ​អន្តរាគមន៍​​​សង្គ្រោះ ។ ក្នុងនោះដែរ​​ម្ដាយ​ជន​រង​គ្រោះ ក៏បាន​​ដាក់ពាក្យបណ្តឹង​​ប្ដឹងមក​សមត្ថកិច្ច​ថា គាត់​បាន​បាត់​កូនប្រុស ​ឈ្មោះបូ​រ៉ា អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ទឹកថ្លា ឃុំ​អង្គរ​បាន ស្រុក​សំពៅ​លូន ខេត្តបាត់​ដំបង​រយៈពេល​៤​ថ្ងៃ​មក​ហើយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s4.kh1.co/__image/w=650,h=379,q=100/01/018935c53b7fade78e9df1d4b22ea84da4bc6949.jpg

ជួបជាមួយ​​​ស្ត្រីជាប្រពន្ធ​ជន​រង​គ្រោះ ​ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង​ បាន​ឱ្យកោះសន្តិភាព​ដឹង​​ថា នាង​មាន​​ឈ្មោះ​ឃឿ​ន សុ​ឃា អាយុ​២៩​ឆ្នាំ មានកូន​ស្រី​២​នាក់ (កូន​បង​អាយុ​១០​ឆ្នាំ ប្អូន​អាយុ​១​ខួប​កន្លះ) ដោយ​ប្តី​បាន​ប្រកប​មុខរបរ​កើប​អាចម៍​ប្រចៀវ​លក់​តាម​តម្រូវការ​​ម៉ូយ​ដែល​កុម្ម៉ង់​ទិញ​ ដោយត្រូ​វ​ឡើងរ​កតាម​រូងភ្នំ​ ដែល​នៅ​ជួរ​នោះ​មាន​ភ្នំ​ចំនួន​៣​ដង្ហែ​គ្នា គឺ​ភ្នំ​ចក្រ ភ្នំ​បារាំង​ធ្លាក់ និង​ភ្នំ​ហុង​ទឹង​នេះ​ ដែល​មាន​រូង​ហើយ​មាន​អាចម៍​ប្រចៀវ​អាច​ប្រមូល​បាន​តាម​តម្រូវការ​របស់​ម៉ូយ ដែល​ក្នុង​មួយ​ថ្ងៃ​អាច​កើប​​បាន​តាម​បាត​រូងភ្នំ​បាន​២​កា​រ៉ុ​ង (១​កា​រ៉ុ​ង​ពី​៣០​ ទៅ​៤០​គីឡូក្រាម​) ហើយ​សន្សំទុក​នៅ​ទីនោះ លុះដល់​គ្រប់​តាម​ផែនការ កន្លះ​ខែ​អាច​ជញ្ជូន​ចេញ​មក​លក់​ម្តង​ឲ្យ​ម៉ូយ​កុម្ម​ង់​ទិញ​ក្នុង​១​គីឡូក្រាម​តម្លៃ​៤០០​រៀល ដែល​ម៉ូយ​ខ្លះ​យក​ពី​១​តោន​ទៅ​ដល់​៣​តោន ហើយ​លក់រាយ​ខ្លះ​ឲ្យ​កសិករ​ដាំ​ដំណាំ​នៅ​ជិត​ៗ​នោះ​យក​ទៅ​ធ្វើ​ជីផង​ដែរ ។

ប្រពន្ធ​​​​បន្ត​ថា នៅ​ពេល​គ្មានម៉ូយ​កុម្ម៉ង់​ទិញ ពេលទំនេរ​ប្តី​ខ្លួន ​ក៏​ចេញ​ទៅ​ស៊ីឈ្នួល​បាញ់ថ្នាំ​ដំណាំ​សម្លាប់​សត្វល្អិត​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​បើ​មាន​គេ​រក​កុម្ម៉ង់​ទិញ​ជី​អាចម៍​ប្រចៀវ​ ទើប​វិល​មក​ដើរ​ស្វែងរក​តាម​រូងភ្នំ​តាម​ធម្មតា ដែល​បាន​ប្រកប​របរ​នេះ​ប្រមាណ​២​ឆ្នាំ​កន្លង​មក​ហើយ ដោយ​មាន​គ្នា​២​នាក់ ។ តែ​មួយ​រយៈពេល​ឆ្នាំ​ចុង​ក្រោយ​នេះ​ បាន​ធ្វើ​តែ​ម្នាក់ឯង​ ។ ​​

https://s5.kh1.co/__image/w=650,h=867,q=100/ab/abc6d88d8730a3bc3a357acc4a37d1891c9cc616.jpg

នាងបន្តថា ចំពោះ​គ្រឿង​បុរាណ​និង​ឆ្អឹង​ដែល​​បានឃើញ​​នៅ​ក្នុង​គំនរ​អាចម៍​ប្រចៀវ​ តែ​​មិនបានដឹង​ថា ​ជា​អ្វី​នោះ​ទេ ​ចេះ​តែ​ប្រមូល​ទុក​យក​មក​ផ្ទះ​​កាលពីថ្ងៃ​អាទិត្យ​មុន ដោយ​មាន​​កងដៃ​ចំនួន​១០ និង​ឆ្អឹង​ចំនួន​២​ដុំ ដែល​បាន​យក​មក​ផ្ទះ​លាង​ទឹក​ហើយ​ឃើញ​ប្រែ​ពណ៌​ទៅ​តាម​ពន្លឺ​ថ្ងៃ​ពី​ខ្មៅ ​ទៅ​ជា​ក្រហម​ទៅ​វិញ ចេះ​តែ​ឆ្ងល់​ទើបយកទៅ​​សួរ​មិត្ត​ភក្តិ​ ហើយ​ត្រូវមិត្ត​​ភក្តិម្នាក់​​​បាន​យក​ទៅ ​ដើម្បី​សួរ​គេបន្ត ហើយ​មិនឃើញ​យក​មក​វិញ​​។

​​ប្រភពបន្តថា​ លុះគ្រប់គ្នាបានដឹងរឿងនេះ​ក៏​​ភ្ញាក់ផ្អើល និងនិមន្ត​​ព្រះសង្ឃ និង​ចាស់ទុំ​​មក​​បង្ហាញ​រឿង​ទៅ ទើប​ទៅ​យក​របស់បុរាណ​នោះ​ មក​ទុក​នៅ​កន្លែង​ក្នុង​រូង​នេះ​វិញ ​​ដោយ​បាន​តែ​៩​កង ព្រោះ​នៅ​មួយ​កងទៀត​មិត្តភក្តិ​មិន​ទាន់​យក​មក ។ ​

លុះដល់​យក​កង​​ពី​មិត្ត​ភក្តិ​បាន​មក​វិញ​បាន​គ្រប់១០​ យកទៅដាក​់​គ្រប់​ចំនួន ​ទើប​គាប់​ជួន ក៏មាន​កម្លាំង​អន្តរាគមន៍​៧១១ទៅ​ដល់ដែរ បាន​ជួយ​សង្គ្រោះ​តាម​ជំនាញ​បានយ៉ាងជោគជ័យតែម្តង៕

ប្រភព៖ កោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T