តោះ! តោះ! មកដឹងអំពីអត្ថប្រយោជន៍ Color OS6 របស់ OPPO Reno (មានវីដេអូ)

//s5.kh1.co/7f/7f82ac87ba2f8aa6852a99a16f4610ae14c0ab84.jpg
បច្ចេកវិទ្យា

 ០៨-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ពីមុនលោកអ្នកធ្លាប់តែដឹងថា ទូរស័ព្ទ OPPO ប្រៀបបានទៅនឹងអ្នកជំនាញថតរូបកែសម្ផស្ស ប៉ុន្តែមកដល់ជំនាន់ស៊េរី OPPO Reno វិញ គឺវាមានភាពប្លែកជាងមុន ដោយវាគឺជាប្រភេទស្មាតហ្វូនដែលបានរចនាឡើងដ៏គួរឲ្យទាក់ទាញទាំងរូបរាងខាងក្រៅ និងបង្កប់លក្ខណៈពិសេសខាងក្នុងជាច្រើនទៀត ទៅលើការបង្ហាញនៅលើផ្ទៃអេក្រង់លាតពេញតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 OPPO Reno
 OPPO Reno

តើលោកអ្នកធ្លាប់ចាប់អារម្មណ៍អំពីតួនាទី និងមុខងារពិសេសរបស់ ColorOS 6 ដែរឬទេ?

វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការរួមចំណែកធ្វើឲ្យស្មាតហ្វូនម៉ូឌែល OPPO កាន់តែមានភាពលេចធ្លោជាងមុន ដោយវាទទួលបាននូវការកែតម្រូវទៅលើ ការរចនាផ្ទៃបង្ហាញថ្មី ពុម្ភអក្សរថ្មី ក៏ដូចជា ការគ្រវាសបញ្ជាជាមួយចលនាផ្សេងៗColorOS 6 ក៏បានបង្កប់នូវចលនាគូសបញ្ជា ៥ យ៉ាងទៀតនៅក្នុងតួខ្លួនទូរស័ព្ទ OPPO Reno ដូចជា៖

ColorOS 6
ColorOS 6

.មុខងារចលនាលើអេក្រង់ងងឹត (Screen-Off Gestures ) ជាមុខងារដែលជំនួយដល់លោកអ្នកកាន់តែមានភាពងាយស្រួលក្នុងការចូលទៅកាន់កម្មវិធីណាមួយ នៅពេលដែលទូរស័ព្ទរបស់លោកអ្នកត្រូវ Lock សោរ ប៉ុន្តែអាចដំណើរការលឿនជាងមុន។ ឧទាហរណ៍ លោកអ្នកយកដៃគូសអក្សរ V នៅលើអេក្រង់បិតនៃទូរស័ព្ទលោកអ្នក នោះ Flash light នឹងបើកបំភ្លឺដោយស្វ័យប្រវត្តិ ប្រសិនបើគូសអក្សរ O នៅលើអេក្រង់បិត គឺមានន័យថាលោកអ្នកចូលទៅកាន់មុខងារបើកកាមេរ៉ា។
.មុខងារចែកអេក្រង់ជាពីរ (Split-screen multitasking ) វាកាន់តែងាយស្រួលបន្ថែមទៀតនៅពេលដែលលោកអ្នកចង់ធ្វើការងារនៅលើកម្មវិធីផ្សេងគ្នា ដែលស្ថិតនៅលើអេក្រង់តែមួយ ដោយលោកអ្នកគ្រាន់តែពុះបំបែកអេក្រង់ជាពីរ ដោយចូលទៅបើក App Split Screen និងយកម្រាមដៃបីរុញអេក្រង់ឡើងលើ នោះលោកអ្នកអាចពុះអេក្រង់លាតពេញនៃទូរស័ព្ទ OPPO Reno របស់លោកអ្នកធ្វើការបានដូចនៅលើអេក្រង់កុំព្យូទ័រដែរ។
.មុខងារថតរូបលើអេក្រង់លាតពេញ (Full-screen camera) ពិតជាឡូយមែនទែន ដោយលោកអ្នកគ្រាន់តែចូលទៅក្នុងកាន់ Settings icon > Photo Ratio > Full Screen នឹងធ្វើឲ្យលោកអ្នកកាន់តែត្រជាក់ភ្នែក និងរីករាយជាមួយនឹងការថតរូបបែបអេក្រង់លាតពេញ គ្មានស្នាមឆកអ្វីទំាងអស់ ។
.មុខងារថតស៊ែលហ្វីដោយលើបាតដៃ (Gesture Selfie) ដោយលោកអ្នកគ្រាន់តែប្រើម្រាមដៃទាំងប្រាំធ្វើជាសញ្ញា ក្នុងការថតរូបបែបស៊ែលហ្វីខ្លួនឯង និងថតរូបស៊ែលហ្វីជាក្រុមប៉ុណ្ណោះជាការស្រេច កាន់តែរហ័សមិនចំាបាច់ដាក់នាទី ឬចុចលើអេក្រង់ទៀតឡើយ។
.មុខងារជំនួយការឆ្លាតវៃ (Smart Assistant) ជាមុខងារបង្ហាញដំណឹងដោយស្វ័យប្រវត្តិនៅលើអេក្រង់ទូរស័ព្ទជំនាន់ក្រោយរបស់ OPPO  និង ស៊េរី Reno ព្រោះវាអាចបង្ហាញយើងបន្ថែមនូវសីតុណ្ហភាព ប្រតិទិន មុខងារផ្លូវកាត់ផ្សេងៗ ក៏ដូចជាលេខទំនាក់ទំនងជាមួយមនុស្សសំខាន់របស់យើងផងដែរ (Favorite Contact)។

 OPPO Reno
 OPPO Reno
 OPPO Reno
 OPPO Reno

ដូច្នេះលើកនេះ OPPO Reno មិនមែនមកត្រឹមតែជាអ្នកជំនាញថតរូបប៉ុននោះទេ ប៉ុន្តែវាមកជាមួយនឹង ColorOS 6 ដែលជាផ្ទៃបង្ហាញថ្មី (User Interface) ដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការណ៍ចុងក្រោយ Android 9.0 (Pie)  កាន់តែវៃឆ្លាត កាន់តែផ្ដល់ភាពងាយស្រួលក្នុងការមើល និងការប្រើប្រាស់ទូទៅរបស់អតិថិជនថែមទៀតផង៕

ដូច្នេះចង់ដឹងថា ColorOS 6 ភាពស្រស់ស្អាត និងពិសេសប៉ុណ្ណា សូមលោកអ្នកទស្សនារូបភាពវីដេអូ៖

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T