ច្បាស់ការហើយ! កំពូលស្មាតហ្វូនប្រើ 5G ដំបូងគេបង្អស់នៅកម្ពុជា គឺ Huawei Mate 20 X (5G)

//s4.kh1.co/9a/9a67c0e85f06e76f22ec9144c2a8f0f299d9e922.jpg
បច្ចេកវិទ្យា

 ០៨-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញHuawei Mate 20 X (5G) គឺជាស្មាតហ្វូនដំបូងគេបង្អស់នៅប្រទេសកម្ពុជា ដែលបញ្ជាក់ថាអាចប្រើបណ្តាញសេវា 5G បាន បន្ទាប់ពីការធ្វើតេស្តលើបណ្តាញសេវារបស់ក្រុមហ៊ុន Metfone ដែលជាក្រុមហ៊ុនទូរទមនាគមន៍ឈានមុខមួយនៅប្រទេសកម្ពុជា។ កំពូលស្មាតហ្វូននេះ នឹងផ្តល់បទពិសោធន៍ថ្មីដ៏អស្ចារ្យបំផុតមិនធ្លាប់មានពីមុនដល់ប្រជាជនកម្ពុជា​ លើការប្រើប្រាស់បណ្តាញសេវា 5G ជាមួយបច្ចេកដ៏ទំនើប​ និងចុងក្រោយបំផុត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ស្មាតហ្វូន Huawei Mate 20 X (5G)
ស្មាតហ្វូន Huawei Mate 20 X (5G)

កំពូលស្មាតហ្វូន Huawei Mate 20 X (5G) គឺជាស្មាតហ្វូនដំបូងគេដ៏ល្អឥតខ្ចោះសម្រាប់ប្រើបណ្តាញសេវា 5G ដែលដំណើរការដោយបន្ទះឈីបចុងក្រោយបង្អស់របស់ Huawei ជំនាន់ 5G, Balong 5000 7mn និង Kirin 980 ដែលធ្វើឲ្យកំពូលស្មាតហ្វូននេះ ក្លាយជាស្មាតហ្វូនដំបូងគេបង្អស់ក្នុងពិភពលោកដំណើរការបណ្តាញសេវា 5G​​។

ស្មាតហ្វូន Huawei Mate 20 X (5G)
ស្មាតហ្វូន Huawei Mate 20 X (5G)
ស្មាតហ្វូន Huawei Mate 20 X (5G)
ស្មាតហ្វូន Huawei Mate 20 X (5G)

កំពូលស្មាតហ្វូននេះ មានអេក្រង់ទំហំធំរហូត 7.2 អ៊ីញ និងដំណើរការដោយប្រព័ន្ធ Leica multi-focal imaging។ លើសពីនេះទៅទៀត Huawei Mate 20 X (5G) ដំណើរការដោយប្រព័ន្ធសាកថ្ម 40W SuperCharge​​ សាកថ្មបានលឿនដូចរន្ទះ ថាមពលថ្មធំមហាសាលទំហំ 4200 mAh។

ការបញ្ជាក់ពីការប្រើប្រាស់បណ្តាញសេវា 5G ដំបូងគេបង្អស់នេះ គឺមិនមែនមានតែនៅប្រទេសកម្ពុជាប៉ុណ្ណោះទេ គឺថែមទាំងមានការទទួលស្គាល់ពី​ស្ថាប័នពិភពលោក Global Certification Forum ( GCF) ដែល Huawei Mate 20 X (5G) ជាស្មាតហ្វូនដំបូងគេបង្អស់ដែលអាចប្រើ​ 5G បាន ។

កំពូលស្មាតហ្វូននេះ នឹងមានលក់នៅលើទីផ្សារប្រទេសកម្ពុជានាពេលឆាប់ៗនេះ ដើម្បីឲ្យប្រជាជនកម្ពុជាទទួលបានបទពិសោធន៍ថ្មីចុងក្រោយបង្អស់លើបណ្តាញសេវា​ 5G នៅលើការប្រើប្រាស់ស្មាតហ្វូន។ តាមដានទាំងអស់គ្នា ពីការប្រកាសលក់ជាផ្លូវការនៃការមកដល់នៃកំពូលស្មាតហ្វូន Huawei Mate 20 X (5G)៕

ស្មាតហ្វូន Huawei Mate 20 X (5G)
ស្មាតហ្វូន Huawei Mate 20 X (5G)

សម្រាប់ព័ត៌មានបន្ថែម​​សូមចូលទៅកាន់៖
Website: https://consumer.huawei.com/kh/
Facebook: https://www.facebook.com/huaweimobilekh

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ១៨ នាទីមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T