ប្រិយមិត្តមួយចំនួន ប្រហែលជាមាន ចម្ងល់ហើយចំពោះ ការបាត់ខ្លួនមួយ រយៈរបស់តារា ចម្រៀងស្រីដ៏ស្រស់ស្អាត និងមានភាពល្បីល្បាញបំផុតនោះគឺ Selena Gomez។

យ៉ាងណាមិញ ដោយកាលពីថ្មីៗនេះ យោងតាមរយៈប្រភព ពត៌មានពីគេហទំព័រ  Mail Online បានឲ្យដឹងថា តារាចម្រៀងស្រី Selena Gomez  បានចំណាយពេល ជាយូរក្នុងការ ថតខ្សែភាពយន្ត ថ្មីរបស់ខ្លួនផងដែរ។ ប៉ុន្តែកាលពីប៉ុន្មានថ្ងៃ កន្លងមកនេះ នាងបង្ហាញខ្លួន ជាថ្មីជាមួយនិង ស្ទាយនៃឈុតម៉ូត សំលៀក បំពាក់យ៉ាងស្រស់ស្អាត នៅក្នុងការចូលរួម កម្មវិធីសម្ភោធ ខ្សែភាពយន្តរឿងថ្មី របស់នាងដែល ធ្វើឡើងកាល ពីថ្ងៃអង្គារកន្លងទៅនេះ។ រឹតពិសេសជាងនេះ ទៀតឈុតសំលៀក បំពាក់របស់នាង មិនមែនជាម៉ូតរ៉ូប ដូចនៅក្នុងកម្មវិធី មុនៗឡើយតែ នាងបែបជាស្លៀកពាក់ ឈុតសំលៀកបំពាក់ ដែលមានជាអាវធំ សាច់ក្រណាត់ ដែលមាននូវម៉ូត ស្បៃនៅខាងក្រោយខ្នង និងខោជើងវែង ដោយហាក់ មើលទៅដូចជា មនុស្សដែលមាន ភាពចាស់ទុំនិង ធំពេញវ័យ ជាងមុនថែមទៀតផង។

សូមប្រិយមិត្តទស្សនារូបភាពទាំងអស់គ្នា៖











តើប្រិយមិត្តយល់យ៉ាង ណាដែរចំពោះម៉ូតសំលៀក បំពាក់របស់តារាចម្រៀងស្រី Selena Gomez?

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]