ធនាគារ ABA និង ក្រុមហ៊ុនមេនូឡាយហ្វ៍ ផ្តល់សេវាកម្មបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ ដល់អតិថិជន

//s5.kh1.co/7c/7cdba27a3fbb9a6db9ba41ab4b579514badcdea4.jpg
សង្គម

 ០៨-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ធនាគារ​ ABA​ ដែលជា​សមាជិកសម្ពន្ធធនាគារជាតិកាណាដា និង ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍ ខេមបូឌា​ ដែល​ជា​ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេមួយ​​ បានធ្វើការ​ប្រកាស​ជា​ផ្លូវ​ការ ស្តីពី​​ការ​បង់បុព្វលាភរ៉ាប់រងតាម​ទូរស័ព្ទ ​ដែល​កិច្ច​សហការ​នេះ​នឹង​អនុញ្ញាត​ឲ្យ​អតិថិជន​​របស់​​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​ អាចបង់​បុព្វ​លាភ​រ៉ាប់​រងតាម​រយៈ​កម្ម​វិធី  ABA Mobile បានដោយឥតគិតថ្លៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ធនាគារ ABA និង ក្រុមហ៊ុនមេនូឡាយហ្វ៍ ផ្តល់សេវាកម្មបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ

កិច្ចសហការរវាងស្ថាប័នហិរញ្ញវត្ថុឈានមុខទាំងពីរនេះ​ ត្រូវបានធ្វើឡើងបន្ថែមលើ​​កិច្ច​សហការ​ជា​ដៃ​គូ​ចែក​ចាយ​ផលិត ផល​ធានា​រ៉ាប់​រង​អាយុ​ជី​វិត ដែលស្ថាប័នទាំងពីរបានចុះកិច្ចព្រមព្រៀងកាល​ពីឆ្នាំ២០១៦។​ តាមរយៈ​​កម្មវិធី​​ ABA​ Mobileអតិថិជនអាចធ្វើការទូទាត់ប្រាក់​បានយ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពគ្រប់ពេលវេលា​ គ្រប់ទីកន្លែង​​ ដោយគ្រាន់តែអនុវត្តតាមជំហានសាមញ្ញដូចខាងក្រោម

១.      បើកដំណើរ​ការ​កម្មវិធី​​ ABA​​ Mobile ហើយចុចយកប៊ូតុង​ «ទូទាត់ប្រាក់»

២.      ជ្រើសរើសយកពាក្យ «ធានារ៉ាប់រង»

៣.      ជ្រើសរើសយក «មេនូឡាយហ្វ៍ ខេមបូឌា​»

៤.      ជ្រើសរើស គណនី​​ ABA របស់លោកអ្នក ហើយវាយបញ្ចូលលេខស្នើសុំប័ណ្ណសន្យារ៉ាប់រង​​ ឬ​លេខប័ណ្ណសន្យា រ៉ាប់រងរបស់លោកអ្នក

៥.      ចុចយកពាក្យ«រួចរាល់​» ហើយចុចលើប៊ូតុង​ «បង់ឥឡូវ​»​​ រួច​បញ្ជាក់​ការ​ទូទាត់​ដោយ​បញ្ចូល​លេខ​​សម្ងាត់​ ABAMobile របស់លោកអ្នក។​

ធនាគារ ABA និង ក្រុមហ៊ុនមេនូឡាយហ្វ៍ ផ្តល់សេវាកម្មបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ
ធនាគារ ABA និង ក្រុមហ៊ុនមេនូឡាយហ្វ៍ ផ្តល់សេវាកម្មបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ
ធនាគារ ABA និង ក្រុមហ៊ុនមេនូឡាយហ្វ៍ ផ្តល់សេវាកម្មបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ
ធនាគារ ABA និង ក្រុមហ៊ុនមេនូឡាយហ្វ៍ ផ្តល់សេវាកម្មបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានមុានប្រសាសន៍ថា៖

              «   នៅ​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​​ យើងមានបេសកកម្ម​ដ៏​ច្បាស់​លាស់​មួយ​​ក្នុង​ការជួយឲ្យអតិថិជនរបស់យើងធ្វើការ សម្រេចចិត្តកាន់តែងាយស្រួលនិងជីវិតកាន់តែប្រសើរជាង​មុន​។​ យុទ្ធសាស្ត្រដ៏សំខាន់មួយដើម្បី​ឲ្យ​យើង​អាច​សម្រេច​បេសកកម្ម​នេះ​បាន គឺ​ការ​ធ្វើ​ជា​ក្រុម​ហ៊ុន​ឈាន​មុខមួយ​​ផ្នែក​ឌីជីថល​នៅ​ក្នុង​ទី​ផ្សារ​។​​​ ខ្ញុំមានមោទនភាពក្រៃលែងចំពោះ សមិទ្ធផល​ដែលយើងកំពុង​​ប្រកាសជាផ្លូវការជាមួយធនាគារ ABAដែល​កិច្ច​សហការ​នេះ​នឹង​ផ្ដល់​បទពិសោធ​ក្នុង​ការ​ទូទាត់​ប្រាក់​បែប​ឌីជីថល​​ (ដោយ​មិន​ប្រើ​ប្រាស់​សាច់​ប្រាក់​ផ្ទាល់​)​ ដល់អតិថិជនរបស់​យើង​​ទូទាំងប្រទេសដែលត្រូវ​ការបង់បុព្វលាភរ៉ាប់រងមក​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍​»។     

លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា
លោក Robert Elliott អគ្គនាយកប្រតិបត្តិ និងនាយកចាត់ការទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា

រីឯប្រសាសន៍របស់លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA ៖

«មេនូឡាយហ្វ៍ ខេមបូឌា គឺជាដៃគូយុទ្ធសាស្ត្ររបស់យើង។ ចាប់តាំងពីកិច្ចសហប្រតិបត្តិការដំបូងរបស់យើងនៅក្នុងឆ្នាំ ២០១៦ យើងសម្រេចបាន ការនាំមកនូវដំណោះស្រាយធានារ៉ាប់រងអាយុជីវិតដែលមានគុណភាពជូនអតិថិជនរបស់យើង ជាច្រើននាក់។ ការសម្ពោធដាក់ឲ្យប្រើប្រាស់ នូវសេវាបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទដល់អតិថិជននេះ នឹងជួយពួកគាត់ ក្នុងការទូទាត់សេវាធានារ៉ាប់រងពីផ្ទះ ឬពីការិយាល័យរបស់ពួកគេតែម្តង បានយ៉ាងងាយស្រួល និងមានផាសុកភាព។ យើងជឿជាក់ថា មុខងារនេះនឹងនាំយកបន្ថែមនូវភាពងាយស្រួល ដល់អតិថិជនរបស់ធនាគារ ABA និងមេនូឡាយហ្វ៍ ហើយនឹងជួយពន្លឿនការវិវឌ្ឍរបស់ប្រទេស ឈានទៅរកសង្គមមួយដែលធ្វើការទូទាត់បែបឌីជីថលដ៏ទំនើបដោយមិន ចាំបាច់ប្រើសាច់ប្រាក់»

លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA
លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA

សម្រាប់​​ព័ត៌មានបន្ថែម​​អំពីសេវាកម្មបង់បុព្វលាភរ៉ាប់រងនេះ​ លោក​អ្នក​អាច​ទាក់​ទង​មក​កាន់​ក្រុម​ហ៊ុន​ មេនូឡាយហ្វ៍ ខេមបូឌា​ តាម​រយៈ​លេខ​ទូរស័ព្ទ 1800-211-211 (ឥត​គិត​ថ្លៃ)​ ឬធនាគារ​ ABA​ តាម​រយៈ​លេខ​ទូរស័ព្ទ​ 023 225 333។

ធនាគារ ABA និង ក្រុមហ៊ុនមេនូឡាយហ្វ៍ ផ្តល់សេវាកម្មបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ
ធនាគារ ABA និង ក្រុមហ៊ុនមេនូឡាយហ្វ៍ ផ្តល់សេវាកម្មបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ
ធនាគារ ABA និង ក្រុមហ៊ុនមេនូឡាយហ្វ៍ ផ្តល់សេវាកម្មបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ
ធនាគារ ABA និង ក្រុមហ៊ុនមេនូឡាយហ្វ៍ ផ្តល់សេវាកម្មបង់បុព្វលាភរ៉ាប់រងតាមទូរស័ព្ទ
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T