លេចមុខអ្នកកំដរ អតីតតារាកំប្លែង នាយឃ្លោក លេងស្ទាយ៍សក់ដូចៗគ្នា ក្នុងពិធីមង្គល ខ្ញុង យ៉ាងប្លែក!

//s5.kh1.co/78/7872ddfcb10c8621536dd754ff2233f653dcb2e4.jpg
តារា & កម្សាន្ដ

 ០៨-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ នាព្រឹកនេះដែរ ជាថ្ងៃពិសេសរបស់តារាកំប្លែងស្រីអ្នកនាងខ្ញុង ដែលបានសម្រេចចិត្តរៀបការម្តងទៀតជាមួយនឹងស្វាមី នាយកៃដ ក្រោយបានតស៊ូប្រឹងប្រែងអស់ពេលជាច្រើនឆ្នាំមកនេះ នៅក្នុងការរកលុយយ៉ាងគួរឲ្យសរសើរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកម្មវិធីព្រឹកនេះ បានប្រព្រឹត្តទៅយ៉ាងអធិកអធមបំផុតដែលមានការចូលរួមពីភ្ញៀវកិត្តយសជាច្រើន បង្ហាញស្នាមញញឹមក្នុងការអបអរពួកគេនៅក្នុងថ្ងៃពិសេសផងដែរ។ ក៏ប៉ុន្តែអ្វីដែលកាន់តែចាប់អារម្មណ៍ខ្លាំងនោះគឺ អ្នកកំដរខាងប្រុស ក៏បានលេចមុខនូវ អតីតតារាកំប្លែងនាយឃ្លោក យ៉ាងប្លែកភ្នែកតែម្តង។

ដោយក្នុងនោះឃើញថាតារាប្រុសរូបនេះ បានធ្វើការតែងខ្លួនយ៉ាងស្រស់សង្ហា ទោះបីជាវ័យកាន់តែច្រើនយ៉ាងណាក្តី មិនត្រឹមតែប៉ុណ្ណោះអ្នកកំដរទាំង៣នេះ មានម៉ូតសក់ដូចៗគ្នា ជាមួយនឹងការកោរ ដែលមើលទៅកាន់តែប្លែកភ្នែកខ្លាំងតែម្តង។

ទន្ទឹមនឹងថ្ងៃពិសេសនេះដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជារំភើប និងបានអបអរដល់នាង ក៏ដូចជាស្វាមី ដែលទីបំផុតបានចូលរោងជ័យជាមួយគ្នា ស្របពេលដែលបានធ្វើពិធីយ៉ាងអធិកអធមយ៉ាងដូច្នោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ខ្ញុង និងស្វាមី
ខ្ញុង និងស្វាមី
នាយឃ្លោក ក្លាយជាអ្នកកំដរព្រឹកនេះ
នាយឃ្លោក ក្លាយជាអ្នកកំដរព្រឹកនេះ
នាយឃ្លោក ក្លាយជាអ្នកកំដរព្រឹកនេះ
នាយឃ្លោក ក្លាយជាអ្នកកំដរព្រឹកនេះ
នាយឃ្លោក ក្លាយជាអ្នកកំដរព្រឹកនេះ
នាយឃ្លោក ក្លាយជាអ្នកកំដរព្រឹកនេះ
នាយឃ្លោក ក្លាយជាអ្នកកំដរព្រឹកនេះ
នាយឃ្លោក ក្លាយជាអ្នកកំដរព្រឹកនេះ
នាយឃ្លោក ក្លាយជាអ្នកកំដរព្រឹកនេះ
នាយឃ្លោក ក្លាយជាអ្នកកំដរព្រឹកនេះ
នាយឃ្លោក ក្លាយជាអ្នកកំដរព្រឹកនេះ
នាយឃ្លោក ក្លាយជាអ្នកកំដរព្រឹកនេះ
ខ្ញុង
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T