ព្រឹត្តិការណ៍ NHAM NHAM K-FRESH នៃផ្លែប៉ែសកូរ៉េ ដ៏អស្ចារ្យប្រចាំឆ្នាំ២០១៩ នឹងធ្វើឡើងនៅរាជធានីភ្នំពេញ!

//s5.kh1.co/db/dbf501c9e3d4606eb6b9fe16f81770025280fa8a.jpg
សង្គម

 ០៨-សីហា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កសិឧស្សាហ៍កម្ម-ជលផល និងសាជីវកម្មពាណិជ្ជកម្មអាហារកូរ៉េ (aT Korea Agro-Fisheries & Food Trade Corporation) នឹងរៀបចំកម្មវិធីប្រូម៉ូសិនដ៏ពិសេសអស្ចារ្យ ដើម្បីសម្ពោធនូវផ្លែប៉ែសកូរ៉េដ៏ល្អបំផុតនៅផ្សារទំនើបឡាក់គី ចំនួន ២ លើក។ លើកទី១ នៅថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែសីហា និងលើកទី២ នៅថ្ងៃទី១៦​ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៩ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ព្រឹត្តិការណ៍ NHAM NHAM K-FRESH នៃផ្លែប៉ែសកូរ៉េ
ព្រឹត្តិការណ៍ NHAM NHAM K-FRESH នៃផ្លែប៉ែសកូរ៉េ

បើយោងតាម លោកស្រី Lily Kim ដែលជាអ្នកចាត់ការទូទៅនៃ aT Korea Agro ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ថា លោកស្រីពិតជារំភើបរីករាយក្រៃលែងដែលមានឱកាសក្នុងការណែនាំនូវផលិតផលដ៏មានគុណភាពល្អបំផុតប្រចាំប្រទេសកូរ៉េមកកាន់ទីផ្សារប្រទេសកម្ពុជា។ លោកស្រីបានបន្តទៀតថា៖

“ពេលនេះ គឺជារដូវផ្លែប៉ែសទូទាំងប្រទេសកូរ៉េតែម្តង។ ដូច្នេះវាគឺជាឱកាសដ៏អស្ចារ្យផងដែរសម្រាប់ខ្ញុំ ដើម្បីធ្វើការណែនាំ និងបង្ហាញជូននៅលើទីផ្សារក្នុងតំបន់ ក៏ដូចជាទីផ្សាររបស់ប្រទេសកម្ពុជា។ អ្វីដែលកាន់តែពិសេសបំផុតសម្រាប់ផ្លែប៉ែសនៅពេលនេះ គឺមិនគ្រាន់តែមានរសជាតិឆ្ងាញ់ និងមានក្លិនក្រអូបប៉ុណ្ណោះទេវាថែមទាំងមានគុណប្រយោជន៍អស្ចារ្យបំផុតចំពោះសុខភាពជាច្រើនដូចជា ជួយពន្យារភាពចាស់ ជួយឱ្យសម្រស់ក្មេងជាងវ័យ និងជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យកាន់តែរឹងមាំផងដែរ”។

គួរបញ្ជាក់ផងដែរថា Nham Nham K-Food គឺត្រូវបានសហការ និងគាំទ្រដោយសាជីវកម្មអាហារកូរ៉េ (Korean Corporation) ។ ក្រុមហ៊ុនមានគោលបំណង និងចក្ខុវិស័យយ៉ាងច្បាស់ថាធ្វើយ៉ាងណានឹងផ្តល់ជូននូវចំណីអាហារធម្មជាតិរបស់ប្រទេសកូរ៉េ ដែលល្អចំពោះសុខភាពបំផុតមាននៅក្នុងតំបន់ និងទីផ្សារជាច្រើនក្នុងពេលតែមួយផងដែរ។ ជាពិសេសចង់ឱ្យប្រជាជនទាំងអស់យល់ដឹងពីវប្បធម៌ដ៏ល្អផូរផង់ និងការរស់នៅប្រកបដោយសុខមាលភាព។

ហេតុដូច្នេះហើយសូមប្រជាជនកម្ពុជាទាំងអស់ និងអតិថិជនដែលចង់បានអាហារដែលល្អចំពោះសុខភាពសូមកុំភ្លេចចូលរួមព្រឹត្តិការណ៍ Nham Nham K-Fresh ដ៏អស្ចារ្យនេះនៅផ្សារទំនើប ឡាក់គី សាខា​ផ្លូវព្រះសីហនុ, ឡាក់គី សាខា ទួលគោក និងឡាក់គី ព្រីមៀម ចាប់ពីម៉ោង ១ រសៀល ដល់ម៉ោង ៨ យប់ ឱ្យបានច្រើនកុះករទាំងអស់គ្នា។

ជាពិសេសលោកអ្នកនឹងទទួលបានបទពិសោធន៍នៃការភ្លក់អាហារដ៏ឈ្ងុយឆ្ងាញ់ និងមានឱកាសទទួលបានកាដូអនុស្សាវរីយ៍ដ៏ពិសេសដោយឥតគិតថ្លៃផងដែរ។ aT Korea Agro ក៏នឹងមានកម្មវិធីប្រកួតថតរូបផ្លែប៉ែស សម្រាប់អតិថិជនទាំងអស់តាមរយៈហ្វេសប៊ុកផេក NHAM NHAM K-Food ផងដែរ។ សូមកុំឱ្យឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះ បានទាំងអាហារដែលល្អចំពោះសុខភាព រង្វាន់ដោយឥតគិតថ្លៃ និងភាពសប្បាយរីករាយផងដែរ៕

ព្រឹត្តិការណ៍ NHAM NHAM K-FRESH នៃផ្លែប៉ែសកូរ៉េ
ព្រឹត្តិការណ៍ NHAM NHAM K-FRESH នៃផ្លែប៉ែសកូរ៉េ
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T