ក្រុមហ៊ុន ប៊្លូ អូសិន គ្រុប ឯ.ក ជាក្រុមហ៊ុនចែកចាយផ្ដាច់មុខនូវប្រេងម៉ាស៊ីន Shell ប្រចាំព្រះរាជាណាចក្រកម្ពុជា!

//s5.kh1.co/4f/4fb06710b8fe3ee95a9cc42c487c212c8c254d17.jpg
បច្ចេកវិទ្យា

 ០៨-សីហា-២០១៩ ១២ល្ងាច · ៥ ឆ្នាំមុន

រាជធានីភ្នំពេញ៖ ទាំងក្រុមហ៊ុន និងប្រជាជនកម្ពុជាកំពុងខាតបង់ប្រាក់រាប់លានដុល្លារទៅលើការប្រើប្រាស់គ្រឿងបរិក្ខារ​ និងប្រេងម៉ាស៊ីនយានយន្តដែលគ្មាន​ប្រសិទ្ធភាព។ លើសពីការសន្សំសំចៃ ការប្រើប្រាស់នូវ​ប្រេងម៉ាស៊ីន ដែលមានគុណភាពអាចជួយកាត់បន្ថយហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្របតាមប្រសាសន៍របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានឱ្យដឹងថា ប្រសិនបើគ្មានវិធានការទប់ស្កាត់ ព្រមទាំងការអនុវត្តនូវកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោកទេនោះ ព្រះរាជាណាចក្រកម្ពុជានឹងមានករណីស្លាប់ដោយសារគ្រោះថ្នាក់​ចរាចរណ៍រហូតដល់ប្រមាណ ៣,២00 ករណីនៅឆ្នាំក្រោយនេះ។

ដោយសារមូលហេតុនេះហើយទើបក្រុមហ៊ុន ប៊្លូ អូសិន​ គ្រុប ឯ.ក ដែលមានលោកឧកញ៉ា ង៉ូវ លាងហួត ជាប្រធាន បាននាំចូលប្រេងម៉ាស៊ីន Shell មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជាប្រេងម៉ាស៊ីន Shell កំពុងមានវត្តមាននៅក្នុងបណ្ដាប្រទេស​ជាង ១០០ នៅជុំវិញពិភពលោក ដែលជាប្រេងម៉ាស៊ីនជាប់ចំណាត់ថ្នាក់លេខ ១ នៅទូទាំងពិភពលោក​អស់រយៈពេល ១២ ឆ្នាំជាប់ៗគ្នា (យោងតាម Kline ២០១៨)។ សមិទ្ធផលជាច្រើនរបស់ប្រេងម៉ាស៊ីននេះ ត្រូវបានប្រើប្រាស់ដោយអតិថិជនដែលជា​អ្នកប្រើប្រាស់យានយន្តទូទៅ ទាំងវិស័យដឹកជញ្ជូនធុនធ្ងន់ វិស័យរ៉ែ វិស័យផលិតអគ្គិសនី វិស័យវិស្វកម្ម និងនាវា​សមុទ្រទូទៅផងដែរ។

ប្រេងម៉ាស៊ីន Shell 
ប្រេងម៉ាស៊ីន Shell 

ក្រុមហ៊ុន Shell បានវិនិយោគទឹកប្រាក់ចំនួនមួយពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំទៅលើការស្រាវជ្រាវ និង​ការអភិវឌ្ឍន៍ ដែលជាចំនួនទឹកប្រាក់ខ្ពស់ជាងគេនៅក្នុងវិស័យនេះ។ ហេតុដូច្នេះអតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាពិតជាអាចជឿទុកចិត្តបានថា ក្រុមហ៊ុន Shell ជាមួយនឹងដៃគូរបស់យើងនឹងផ្ដល់នូវប្រេងម៉ាស៊ីនដែល​មានទាំងគុណភាព និងគុណតម្លៃខ្ពស់ទៀតផង។ ប្រេងម៉ាស៊ីន Shell ត្រូវបានជ្រើសរើសដោយរោងចក្រផលិតរថយន្តលំដាប់កំពូលមានដូចជា Ferrari និង BMW ក្នុងការប្រើប្រាស់។

លោក Changwoo Lee ជានាយកចាត់ការទូទៅនៃក្រុមហ៊ុនចែកចាយប្រេងម៉ាស៊ីន Shell (Lubricants Macro Distributor) ប្រចាំព្រះរាជាណាចក្រកម្ពុជាជឿជាក់ថា ទីផ្សារដ៏ជោគជ័យនៃប្រេងម៉ាស៊ីន Shell នឹងបញ្ជាក់​ជាថ្មីអំពីកំណើនសេដ្ឋកិច្ច ដែលព្រះរាជាណាចក្រកម្ពុជាកំពុងទទួលបាន។ ជាងនេះទៅទៀត ការអះអាងនេះនឹង​ធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជិតខាងក្នុងតំបន់អាស៊ានកាន់តែមានភាពរឹងមាំថែមទៀត៕

ប្រេងម៉ាស៊ីន Shell 
ប្រេងម៉ាស៊ីន Shell 
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T