ក្ដុកក្ដួលណាស់! ពេលបានឃើញទិដ្ឋភាពផ្ទះរបស់ ចាន់ឡា មានសភាពបែបនេះ!

//s6.kh1.co/e3/e3082ab9830b074b7ca2e3944e789c2c2f89fe5c.jpg
តារា & កម្សាន្ដ

 ០៨-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កំពង់ឆ្នាំង៖ ជឿជាក់ថាប្រិយមិត្តរាល់គ្នា ប្រាកដជាជ្រាបយ៉ាងច្បាស់រួចមកហើយពី បេក្ខភាពក្នុងកម្មវិធី X Factor Cambodia មានឈ្មោះថា លៀង ចាន់ឡា ដែលបានធ្វើឲ្យ ទស្សនិកជនមានចិត្តអាណិតអាសូរដល់ រូបនាងយ៉ាងខ្លាំង ក្រោយពីត្រូវបានគេគិតថា មានការរើសអើង និងមានការតុបតែងខ្លួន មិនបានស្រស់ស្អាត ព្រោះតែជីវភាពខ្វះខាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមកដោយសារតែ ទឹកចិត្តអាណិតស្រលាញ់ដល់ ចាន់ឡា ក៏មានសប្បុរសជនចិត្តធម៌ក្នុងបណ្ដាញសង្គមជាច្រើន ប្រកាសស្វែងរករូបនាង ដើម្បីជួយបំពេញចំណុចខ្វះខាត ដោយមានអ្នកខ្លះ ជួយផ្នែកកែសម្រស់ ថែមទាំងខ្លះទៀតជួយជា ថវិកាផងដែរ។

ស្រាប់តែកាលពីប៉ុន្មានម៉ោងមុននេះ បែកធ្លាយនូវរូបភាពបង្ហាញពី ទិដ្ឋភាពផ្ទះរបស់ចាន់ឡា ស្ថិតនៅខេត្តកំពង់ឆ្នាំង មើលទៅពិតជាមានជីវភាព គួរឲ្យអាណិតពិតប្រាកដមែន។ក្នុងនោះដែរ ផ្ទះរបស់នាងមានលក្ខណៈតូចចង្អៀត នៅទាបជាប់ដី និងសង់ពីស័ង្កសី តាំងពីដំបូលដល់ជញ្ជាំងតែម្ដង ដែលនៅរដូវភ្លៀងនឹងមានការលិចជ្រាប គ្មានកន្លែងជ្រកទៀតផង។

 យ៉ាងណាមិញ សប្បុរសជនទាំងនោះ នឹងបន្តជួយដល់ចាន់ឡា ទោះនាងជាប់ ឬធ្លាក់ក្នុងកម្មវិធីនេះ​ក៏ដោយ ព្រមទាំងទន្ទឹងរង់ចាំ មើលសមត្ថភាពបកស្រាយបទចម្រៀង របស់នាងនៅវគ្គបន្ទាប់ថា មានភាពប្រសើរជាងនេះកម្រិតណា៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

លៀង ចាន់ឡា
លៀង ចាន់ឡា
លៀង ចាន់ឡា និងអ្នកម្ដាយ
លៀង ចាន់ឡា និងអ្នកម្ដាយ
ផ្ទះរបស់ លៀង ចាន់ឡា
ផ្ទះរបស់ លៀង ចាន់ឡា
ផ្ទះរបស់ លៀង ចាន់ឡា
ផ្ទះរបស់ លៀង ចាន់ឡា
ផ្ទះរបស់ លៀង ចាន់ឡា
ផ្ទះរបស់ លៀង ចាន់ឡា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T