ក្ដៅៗ!! អតីតខ្សែប្រយុទ្ធ Arsenal និង Man UTD កីឡាករ Welbeck រកបានក្លិបថ្មីហើយ

//s6.kh1.co/bd/bd7ae495413cfb072900720e8a4a637a83149d55.jpg
កីទ្បា

 ០៨-សីហា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ក្លិបបាល់ទាត់ Watford ដែលកំពុងលេងនៅក្របខណ្ឌ Premier League បានចុះកិច្ចសន្យានាំយកអតីតខ្សែប្រយុទ្ធរបស់ Arsenal និង Manchester United កីឡាករ Danny Welbeck ក្រោយកីឡាកររូបនេះចាកចេញពីកាំភ្លើងធំ Arsenal បន្ទាប់ពីចប់រដូវកាល ២០១៨-២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Welbeck ទៅចូលរួមជាមួយ Watford
Welbeck ទៅចូលរួមជាមួយ Watford

Welbeck មិនបានបន្តកិច្ចសន្យាថ្មីជាមួយក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍ នេះទេ ក្រោយកិច្ចសន្យារវាងគេនឹងក្លិបបានបញ្ចប់។ រូបគេបានចំណាយរយៈពេល ៥ឆ្នាំជាមួយកាំភ្លើងធំ Arsenal ក្រោយចាកចេញពីបិសាចក្រហម Manchester United កាលពីអំឡុងឆ្នាំ ២០១៤។

គួរបញ្ជាក់ផងដែរថា ដោយសារបញ្ហារបួស Welbeck បង្ហាញខ្លួនឲ្យ Arsenal បានត្រឹម ១៤ប្រកួត និងរកគ្រាប់បាល់បាន ៥គ្រាប់ប៉ុណ្ណោះកាលពីរដូវកាលមុន៕

កីឡាករ Danny Welbeck
កីឡាករ Danny Welbeck

ប្រភព៖ Fox Sports Asia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T