វណ្ណីកា កាន់តែស្អាតប្លែកសាហាវ ក្រោយកែត្របកភ្នែក ឲ្យរាងធំជាងមុន!

//s4.kh1.co/cb/cbe490de744f87c56572955154107f2cbfc493e6.jpg
តារា & កម្សាន្ដ

 ០៧-សីហា-២០១៩ ៧ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ បើនិយាយពីតារាស៊ិចស៊ី ប្រហែលជាគេនឹកដល់ វណ្ណីកាមុនគេតែម្តង ដែលជាតារាម្នាក់ ចំណាំតែងខ្លួន និងលេងសម្លៀកបំពាក់ស៊ីអារម្មណ៍ រាល់ពេលនាង ដើរលេងកម្សាន្ត តាមទីជិតទីឆ្ងាយម្តងៗ។ ហើយក្នុងមួយរយៈពេលនេះ វណ្ណីកា ហាក់ដូចជា​មិនសូវមានពេល ចូលប្រឡូកសិល្បៈឲ្យបានដិតដល់នោះទេ ដោយនាង រវល់នឹង មុខជំនួញរកស៊ីរបស់នាង ឲ្យកាន់តែប្រសើរជាងមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែអ្វីដែលគេសម្គាល់ឃើញ និងគិតថា មានការខុសប្លែកលើសម្រស់របស់នាង ជាងមុននោះគឺ ត្របកភ្នែក រាងធំក្រាស់ខ្លាំង ព្រោះថា ត្របកភ្នែករបស់តារាស្រីរូបនេះ កាលពីមុន សឹងតែមើលមិនឃើញថា នាងមានត្របកភ្នែកនោះទេ។

ចំពោះការប្រែប្រួលបែបនេះ ក៏មានហ្វេនជាច្រើន បានគិតថា​មានភាពស្រស់ស្អាតខ្លាំងផងដែរ កាន់តែមានការទាក់ទាញ ដែលឃើញរង្វង់ភ្នែក រាងធំដូចតុក្កតា ប្លែកដូចជាកូនកាត់ យ៉ាងដូច្នេះដែរ។ 

យ៉ាងណាមិញ ការកែកុនបន្តិចបន្តូច ទៅលើរឿងសម្ផស្ស ជារឿងធម្មតាទៅហើយ សម្រាប់មនុស្សស្រី នាពេលបច្ចុប្បន្ន ព្រោះថា សម្រស់ធម្មជាតិ មិនអាចល្អឥតខ្ចោះ​ ទៅតាមបំណងប៉ងប្រាថ្នារបស់ខ្លួនបាននោះទេ ទាល់តែមានការថែមថយខ្លះ ទើបសម្រស់ ក៏អាចស្អាតទៅតាមនោះផងដែរ៕

ត្របកភ្នែកបច្ចុប្បន្ន
ត្របកភ្នែកបច្ចុប្បន្ន
ត្របកភ្នែកបច្ចុប្បន្ន
ត្របកភ្នែកបច្ចុប្បន្ន
ត្របកភ្នែកបច្ចុប្បន្ន
ត្របកភ្នែកបច្ចុប្បន្ន
ត្របកភ្នែកបច្ចុប្បន្ន
ត្របកភ្នែកបច្ចុប្បន្ន
ត្របកភ្នែក កាលពីមុន
ត្របកភ្នែក កាលពីមុន
ត្របកភ្នែក កាលពីមុន
ត្របកភ្នែក កាលពីមុន
វណ្ណីកា(May Be)
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T