ល្អអីក៏ល្អយ៉ាងនេះ!! ប៉ោ ភារឹទ្ធ ឈ្នះថៃ បន្តភាពមិនដែលចាញ់ ១០ ប្រកួតជាប់គ្នា ក្រោយរៀបការរួច (មានវីដេអូ)

//s4.kh1.co/f9/f9dcb036a378390816d142ce16d4f295073ccbe0.jpg
កីទ្បា

 ០៧-សីហា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍បាយ័ន កាលពីថ្ងៃសៅរ៍កន្លងទៅ កីឡាករពូកែទាត់ ប៉ោ ភារឹទ្ធ (យ៉េន ឌីណា) បានប្រកួតឈ្នះកីឡាករថៃ សែនឃុំ ដោយពិន្ទុ ក្រោយចប់ការប្រកួត ៥ទឹកយ៉ាងស្វិតស្វាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប៉ោ ភារឺទ្ធ ទទួលបានប្រាក់រង្វាន់ក្រោយប្រកួតឈ្នះ
ប៉ោ ភារឺទ្ធ ទទួលបានប្រាក់រង្វាន់ក្រោយប្រកួតឈ្នះ

ជាទម្លាប់របស់អ្នកលេងគុនខ្មែរមកពីខេត្តកោះកុង គឺទឹកទី១ និងទឹកទី២ ប៉ោ ភារឹទ្ធ មិនសូវសម្រុកទៅលើកីឡាករថៃប៉ុន្មានទេ ដោយព្យាយាមស្ទាបស្ទង់បច្ចេកទេស។ ប៉ុន្តែគ្រាន់តែចូលទឹកទី៣ ភ្លាម ប៉ោ ភារឹទ្ធ បានប្រើយុទ្ធសាស្រ្តចាស់គឺការទាត់ និងវាយកែងខ្លាំងទៅលើ សែនឃុំ ដែលបានធ្វើឲ្យការប្រកួតកាន់តែពុះកញ្រ្ឆោល និងកក្រើកសង្វៀនតែម្ដង។ ចំណែកឯ ២ទឹកចុងក្រោយគឺទឹកទី ៤ និងទី ៥ ប៉ោ ភារឹទ្ធ នៅតែបន្តដាក់សម្ពាធទៅលើកីឡាករថៃ ដោយការចេញអាវុធធ្ងន់ ប៉ុន្តែនៅតែមិនអាចផ្ដួលថៃឲ្យសន្លប់បាន។ ជាលទ្ធផល ប៉ោ ភារឹទ្ធ បានយកឈ្នះកីឡាករថៃ សែនឃុំ ដោយពិន្ទុ។

គួរបញ្ជាក់ផងដែរថា នេះគឺជាការមិនដែលចាញ់ ១០ប្រកួតជាប់គ្នារបស់ ប៉ោ ភារឹទ្ធ ទាំងការប្រកួតនៅខ្មែរ និងថៃ ក្រោយពីគេចូលរោងជ័យបានភរិយារួចមក៕

កីឡាករ ប៉ោ ភារឹទ្ធ (យ៉េន ឌីណា)
កីឡាករ ប៉ោ ភារឹទ្ធ (យ៉េន ឌីណា)

ចង់ដឹងថា ប៉ោ ភារឹទ្ធ (យ៉េន ឌីណា) បន្តភាពមិនដែលចាញ់ ១០ប្រកួតរបស់ខ្លួនយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T