ខ្លាំងបាត់ អត់មាន Liverpool!! Barcelona ដាក់ Coutinho ឲ្យក្លិបធំ ៣ នៅអង់គ្លេសខ្ចីជើង

//s6.kh1.co/bf/bfd694ecaa27c1d8bd0d2832fda4981422a38056.jpg
កីទ្បា

 ០៧-សីហា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

អេស្ប៉ាញ៖ តាមសេចក្ដីរាយការណ៍ ក្លិបអ្នកមានបុណ្យ Barcelona បានដាក់កីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេនៅក្នុងក្លិប Philippe Coutinho ទៅឲ្យក្លិបចំនួន៣នៅអង់គ្លេសខ្ចីជើង គឺ Arsenal, Manchester United និង Tottenham Hotspur។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្លិបមានមូលដ្ឋាននៅតំបន់កាតាឡាន់ចង់បញ្ចេញ Coutinho ចេញសម្រាប់ទីផ្សារដោះដូរកីឡាករលើកនេះ បន្ទាប់ពីរដូវកាលមុន (២០១៨-២០១៩) ក្រោមការដឹកនាំរបស់លោក Ernesto Valverde ខ្សែប្រយុទ្ធដែលទើបតែជួយប្រេស៊ីលឈ្នះពាន Copa America រូបនេះរកគ្រាប់បាល់បានត្រឹម ៥គ្រាប់ប៉ុណ្ណោះ សម្រាប់ការប្រកួតក្នុងក្របខណ្ឌ La Liga។

កីឡាករ Philippe Coutinho
កីឡាករ Philippe Coutinho

ជុំវិញក្នុងការចង់បញ្ចេញ Coutinho នេះ ក្លិប Barcelona មិនទាន់ទទួលបានការស្នើសុំពីក្លិបណាមួយក្នុងការនាំយក Coutinho នៅឡើយ ដែលនេះជាហេតុផលធ្វើឲ្យក្លិបម្ចាស់ជើងឯក La Liga រដូវកាលមុន សម្រេចដាក់ Coutinho ទៅឲ្យក្លិបផ្សេងៗក្នុងលក្ខខណ្ឌខ្ចីជើង។

បើតាមសារព័ត៌មាន Evening Standard ក្លិប Barcelona បានដាក់ Coutinho ឲ្យ Arsenal, Spurs និង Coutinho ក្នុងការនាំយក Coutinho ទៅកាន់ទឹកដីអង់គ្លេស ឲ្យបានមុនថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃដែលនៅអង់គ្លេសនឹងបិទទីផ្សារដោះដូរកីឡាករ។ ចំពោះក្លិបទាំង ៣នេះ គេមើលឃើញថាកាំភ្លើងធំ Arsenal គឺជាក្លិបមួយដែលមានភាគរយខ្ពស់ក្នុងការនាំយកខ្សែប្រយុទ្ធ។

ជាមួយនឹងបញ្ហានេះ សាម៉ីខ្លួនផ្ទាល់ Coutinho បានប្រឆាំងនឹងគំនិតក្នុងត្រឡប់មកអង់គ្លេសវិញ ដោយគេចង់ប្រកួតប្រជែងក្នុងការដណ្ដើមកន្លែងលេងនៅកីឡដ្ឋាន Camp Nou៕

កីឡាករ Philippe Coutinho
កីឡាករ Philippe Coutinho

ប្រភព៖ Sportsmole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T