ស្រីស្អាតម្នាក់ រៀនបណ្តើរធ្វើការបណ្តើរ ហើយតែងតែហាត់ប្រាណ នៅពេលតានតឹង...ចុងក្រោយក៏បានបង្កើតកម្មវិធីហាត់ប្រាណមួយ រកប្រាក់បានជាង ១,៥លានផោន

//s6.kh1.co/b1/b15ec18f049e9bdf88d8898fa4bf276f172dc31c.jpg
សង្គម

 ០៧-សីហា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ ស្រីស្អាតម្នាក់ល្បីពេញអ៊ីនធើណេត ក្រោយនាងរៀនបណ្តើរធ្វើការងារបណ្តើរ ហើយតែងតែហាត់ប្រាណ នៅពេលតានតឹង ចុងក្រោយក៏បានបង្កើតកម្មវិធីហាត់ប្រាណមួយ រកប្រាក់បានជាង ១,៥លានផោន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្រីស្អាតម្នាក់នេះមានឈ្មោះ Krissy Kela អាយុ ២៤ឆ្នាំ រស់នៅក្នុងទីក្រុងឡុងដ៍ ធ្លាប់ធ្វើការជាអ្នករត់តុមួយអាទិត្យ ៣០ម៉ោង ខណៈពេលនាងកំពុងតែរៀនវិជ្ជាជីវៈមេធាវីផងដែរ។

នាងបាននិយាយថា៖

«នៅពេលនោះ ពិតជាពេលវេលាដ៏លំបាកបំផុតសម្រាប់ខ្ញុំ ហើយមានតែការហាត់ប្រាណប៉ុណ្ណោះទើបអាចជួយខ្ញុំបំបាត់ភាពតានតឹងបាន។»

អ្នកនាង Krissy Kela
អ្នកនាង Krissy Kela

ដូច្នេះ នាងរមែងហាត់ប្រាណជាញឹកញាប់ ហើយក៏ចាប់ផ្តើមបង្ហោះវីដេអូហាត់ប្រាណចូលក្នុងបណ្តាញសង្គម Instagram ជាហូរហែផងដែរ។

អ្នកនាង Krissy Kela បានបន្តរៀបរាប់ទៀតថា៖

«ខ្ញុំចាប់ផ្តើមយល់ថា មានមនុស្សស្រីជាច្រើនជុំវិញពិភពលោកមានអារម្មណ៍ឯកោដូចជាខ្ញុំដែរ ហើយខ្ញុំអាចផ្សារភ្ជាប់ជាមួយពួកគេបានតាមរយៈការហាត់ប្រាណ។»

អ្នកនាង Krissy បានរៀនចប់វិជ្ជាជីវៈធ្វើជាមេធាវីកាលពីឆ្នាំមុន ហើយក៏បានបង្កើតកម្មវិធីហាត់ប្រាណមួយឈ្មោះ Tone and Sculpt កាលពីខែមករាឆ្នាំនេះផងដែរ។ គ្រាន់តែរយៈពេល ១២សប្តាហ៍ប៉ុណ្ណោះ មានអ្នកទាញយកកម្មវិធីនេះដល់ទៅជាង ២៥០,០០០នាក់ ធ្វើឱ្យនាងអាចរកចំណូលបានជាង ១,៥លានផោនពីកម្មវិធីដ៏អស្ចារ្យនេះ។

អ្នកនាង Krissy Kela
អ្នកនាង Krissy Kela
អ្នកនាង Krissy Kela
អ្នកនាង Krissy Kela

នៅក្នុងកម្មវិធី Tone and Sculpt មានលំហាត់ប្រាណជាង ៦០០លំហាត់ ដែលមានមុខងារពិសេសជាច្រើនទាក់ទិនទៅនឹងលំហាត់ប្រាណ និងរបបអាហារជាច្រើន។

ជាចុងក្រោយអ្នកនាង Krissy បាននិយាយថា៖

«គោលដៅរបស់ខ្ញុំ គឺគ្រាន់តែចង់លើកទឹកចិត្តឱ្យមនុស្សស្រីមានជំនឿចិត្តលើខ្លួនឯង និងមានភាពរឹងមាំតែប៉ុណ្ណោះ។»

រឿងរ៉ាវរបស់អ្នកនាង Krissy បាននិងកំពុងតែល្បីពេញអ៊ីនធើណេត ហើយក៏មានមនុស្សជាច្រើនបានកោតសរសើរនូវការតស៊ូ និងសម្រស់របស់នាងផងដែរ៕

អ្នកនាង Krissy Kela
អ្នកនាង Krissy Kela
អ្នកនាង Krissy Kela
អ្នកនាង Krissy Kela
អ្នកនាង Krissy Kela
អ្នកនាង Krissy Kela
អ្នកនាង Krissy Kela
អ្នកនាង Krissy Kela
អ្នកនាង Krissy Kela
អ្នកនាង Krissy Kela
អ្នកនាង Krissy Kela
អ្នកនាង Krissy Kela
អ្នកនាង Krissy Kela
អ្នកនាង Krissy Kela
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T