អាណិតណាស់ ជាតារាKpopនឹងគេដែរ តែក្រុម Oh My Girl រស់នៅក្នុងបន្ទប់តូចដូចរន្ធកណ្តុរ!

//s4.kh1.co/09/09ce2f340b90ad587b130a1173417aed9a2649e0.jpg
តារា & កម្សាន្ដ

 ០៧-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ក្រុមចម្រៀងនារីCute គួរឲ្យស្រលាញ់ OH MY GIRL ត្រូវបានអញ្ចើញចូលរួមនៅក្នុងកម្មវិធីកម្សាន្តឈ្មោះថា Idol Room ដោយក្នុងនោះ តារាស្រីទាំងប៉ុន្មានដួងនេះ ក៏បាននិយាយទម្លាយពីស្ថានភាពបន្ទប់គេង ដែលពួកគេកំពុងរស់នៅសព្វថ្ងៃផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់ ពួកគេបានលើកឡើងថា ចាប់តាំងពីពួកគេចូលសិល្បៈមកទល់ពេលនេះ គឺប្រមាណជាជាង៤ឆ្នាំមកហើយ ហើយពួកគេក៏តែងតែគិតស្រមៃថា ចង់ផ្លាស់ប្តូរកន្លែងស្នាក់នៅចាស់របស់ពួកគេចេញឲ្យបានម្តងផងដែរ។ ក្នុងនោះសមាជិកក្រុមមួយរូបនេះរបស់ OH MY GIRL ម្នាក់ គឺតារាស្រី Hyojung បាននិយាយថា៖ 

«Dorm កន្លែងស្នាក់នៅរបស់ពួកយើងគឺតូចចង្អៀតណាស់ ហើយប្រព័ន្ធទឹកវិញក៏ដំណើរការមិនសូវល្អផងដែរ។»

Hyojung
Hyojung
ក្រុមចម្រៀងនារី OH MY GIRL
ក្រុមចម្រៀងនារី OH MY GIRL

ក្រោយពីឮបែបនេះ សមាជិកក្រុមទាំងអស់ក៏បានយល់ស្របជាមួយនឹងសម្តីរបស់ Hyojung ហើយពួកគេក៏បានបន្ថែមថា ពួកគេពិតជាហត់នឿយនឹងត្រូវស្នាក់នៅបន្ទប់រួមគ្នាខ្លាំងណាស់ ក្នុងរយៈពេលជិត៥ឆ្នាំមកនេះ ពួកគេពិតជាចង់បានបន្ទប់គេងផ្ទាល់ខ្លួនដាច់ៗពីគ្នាណាស់។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះស្ថានភាពស្នាក់នៅរបស់ក្រុម OH MY GIRL គឺពួកគេត្រូវចែករំលែកបន្ទប់មួយត្រូវគេងពីរនាក់ ពោលគឺ Jihyo  ត្រូវចែករំលែកគេងបន្ទប់ជាមួយ  Hyojung។ ចំណែកឯ Yooa និង Binnie ក៏ចែករំលែកបន្ទប់គេងបន្ទប់ជាមួយគ្នាផងដែរ និង Seunghee និង Arin ក៏ត្រូវគេងបន្ទប់ជាមួយគ្នាដូចគ្នា ដោយឡែកចុងក្រោយគឺមានតែ Mimi នោះទេ ដែលនាងមានបន្ទប់ស្នាក់នៅផ្ទាល់ខ្លួនដាច់តែម្នាក់ឯង ពីព្រោះតែនាងបានឈ្នះការចាប់ឆ្នោត។

យ៉ាងណាមិញ រយៈពេលមិនប៉ុន្មានខាងមុខទៀត នឹងដល់ថ្ងៃគម្រប់ខួប៥ឆ្នាំរបស់ពួកគេហើយ គ្រប់គ្នាសង្ឃឹមថាពួកគេនឹងមានឱកាសបានផ្លាស់ប្តូកន្លែងស្នាក់នៅថ្មី ជាពិសេសគឺមានបន្ទប់គេង៧ដាច់ដោយឡែកពីគ្នាសម្រាប់សមាជិកក្រុម ៧ដួងនេះផងដែរ៕

Jihyo និង Hyojung
Jihyo និង Hyojung
Yooa និង Binnie
Yooa និង Binnie
Seunghee និង Arin
Seunghee និង Arin
Mimi
Mimi
ក្រុមចម្រៀងនារី OH MY GIRL
ក្រុមចម្រៀងនារី OH MY GIRL
ក្រុមចម្រៀងនារី OH MY GIRL
ក្រុមចម្រៀងនារី OH MY GIRL
ក្រុមចម្រៀងនារី OH MY GIRL
ក្រុមចម្រៀងនារី OH MY GIRL
ក្រុមចម្រៀងនារី OH MY GIRL
ក្រុមចម្រៀងនារី OH MY GIRL
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T