ប្លែកម៉្លេះ! Jaden Smith ច្រៀងបណ្តើរ កោរសក់ខ្លួនឯងបណ្តើរ នៅលើឆាក (មានវីដេអូ)

//s5.kh1.co/14/1431ec8542ea7ab388d0c757936798fecf7568da.jpg
តារា & កម្សាន្ដ

 ០៧-សីហា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ តារាប្រុសវ័យ២១ឆ្នាំ Jaden Smith ដែលប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយថា លោកជាកូនប្រុសរបស់តារាសម្តែងហូលីវូដល្បីឈ្មោះលោក Will Smith។ ដោយមានឈាមជ័រអ្នកសិល្បៈស្រាប់ Jaden Smith ក៏បានដើរតាមគន្លងឳពុក ចាប់អាជីពជាតារាសម្តែង និងជាអ្នកចម្រៀងរ៉េបថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើនិយាយពីភាពល្បីល្បាញវិញក៏ធម្មតាដែរ ព្រោះគ្រប់បទចម្រៀងរបស់ Jaden សុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង។ ជាពិសេសលោកតែងតែមានការប្រគំតន្ត្រី តាមប្រទេសនានាជាប់ជានិច្ច។

ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ លោកបានទៅរៀបចំការប្រគំតន្ត្រី នៅទីក្រុងToronto ប្រទេសកាណាដា។ ទៀតសោតនៅក្នុងកម្មវិធី Jaden បានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ដោយលោកបានយកម៉ាស៊ីនកោរសក់ មកកោរសក់ខ្លួនឯងនៅលើឆាក ពេលកំពុងច្រៀង ចំពោះមុខអ្នកទស្សនារាប់ពាន់នាក់។

ទន្ទឹមនឹងនោះលោកថែមទាំងយកវីដេអូ​ ដែលលោកកោរសក់នៅលើឆាកផុសនៅក្នុងគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួន និងមានអ្នកចូលទស្សនាជិត៥លាននាក់ទៀតផង៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

Jaden Smith 
Jaden Smith 
Jaden Smith 
Jaden Smith 
Jaden Smith 
Jaden Smith 
រូបពេលកោរសក់នៅលើឆាក
រូបពេលកោរសក់នៅលើឆាក
វីដេអូពេលកោរសក់នៅលើឆាក
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T