ស្នេហាពុះកញ្ជ្រោល គូស្នេហ៍មួយគូបែកគំនិត ទៅថើបគ្នានៅលើស្ពាន ខាងប្រុសបឺតមាត់ខាងស្រីខ្លាំងពេក ក៏ជ្រុលធ្វើឱ្យធ្លាក់ស្លាប់ទាំងពីរនាក់ (មានវីដេអូ)

//s6.kh1.co/e7/e7a5a450469c27c845665b7eb7a5f7649813328b.jpg
សង្គម

 ០៧-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ប៉េរូ៖ សប្បាយក្លាយជាទុក្ខ ព្រោះតែស្នេហាពុះកញ្ជ្រោលខ្លាំងពេក បណ្តាលឱ្យគូស្នេហ៍ដ៏ស្វីតមួយគូបែកគំនិត ទៅថើបគ្នានៅលើស្ពាន ចុងក្រោយបែរជាត្រូវធ្លាក់ស្លាប់ទាំងពីរនាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីពេលថ្មីៗនេះ ក្នុងប្រទេសប៉េរូ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្លាប់មានឈ្មោះ Maybeth Espinoz អាយុ ៣៤ឆ្នាំ និង Hector Vidal អាយុ ៣៦ឆ្នាំ។ ពួកគេគឺជាអ្នកឡើងភ្នំ និងទើបតែផ្លាស់ទីមករស់នៅក្នុងតំបន់ Cusco ធ្វើជាមគ្គទេសក៍ទេសចរណ៍។

នៅថ្ងៃកើតហេតុ នៅវេលាម៉ោងជាង ១យប់ ពួកគេបានធ្វើដំណើរចាកចេញពីក្លិបរាត្រីមួយកន្លែង លុះធ្វើដំណើរទៅដល់ស្ពាន Bethlehem ក្តីស្នេហ៍ក៏ពុះកញ្ជ្រោលខ្លាំងឡើង ក៏ទ្រាំលែងបាន ក៏បែកគំនិត ទៅថើបគ្នានៅលើស្ពាន ហើយព្រោះតែខាងបុ្រសបឺតមាត់ខាងស្រីខ្លាំងពេក ក៏បណ្តាលឱ្យជ្រុលធ្លាក់ស្លាប់ទាំងពីរនាក់យកតែម្តង។

យ៉ាងណាមិញ សាកសពរបស់ពួកគេត្រូវបានសមត្ថកិច្ចយកទៅដោះស្រាយតាមផ្លូវច្បាប់៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាពថតដោយកាមេរ៉ាសុវត្ថិភាពនៅតាមផ្លូវ
រូបភាពថតដោយកាមេរ៉ាសុវត្ថិភាពនៅតាមផ្លូវ
រូបភាពថតដោយកាមេរ៉ាសុវត្ថិភាពនៅតាមផ្លូវ
រូបភាពថតដោយកាមេរ៉ាសុវត្ថិភាពនៅតាមផ្លូវ

WARNING: DANGEROUS INCIDENT

Kim Hong
ហុង

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T