ខេត្តកំពត ៖ បើតាមសេចក្តីរាយការណ៍បឋមឲ្យដឹងថា កាលពីព្រឹកថ្ងៃ៦ ខែសីហា ឆ្នាំ២០១៩ មាននារីម្នាក់អះអាងថា ជាជនរងគ្រោះត្រូវគេចាប់បង្ខាំងទុកក្នុងផ្ទះ ហើយរំលោភសេពសន្ថវៈ នោះ បានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាមពាក្យបណ្តឹងរបស់នារីរងគ្រោះបានបញ្ជាក់ថា នាងមានអាយុ១៨ឆ្នាំ រស់នៅស្រុកដងទង់ ខេត្តកំពត ហើយកាលពីថ្ងែទី៣ ខែសីហា មានឈ្មោះ វង្ស សៅ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិជាមួយគ្នាបានទូរស័ព្ទហៅនាងទៅផ្ទះគេ ។ ពេលទៅដល់ស្រាប់តែជននោះចាប់អូសនាងឡើងលើផ្ទះ ហើយលួងលោមនាងដោយបង្ខំ និងចាប់រំលោភរហូតបានសំរេច រួចបង្ខាំងនាងទុកក្នុងផ្ទះចាក់សោទុកមិនឲ្យទៅចេញក្រៅនោះទេ ។
ប្រភពដដែលបន្តថា រហូតថ្ងៃទី៦ ខែសីហា ពោលគឺការឃុំទុករយៈពេល៣ថ្ងៃ ជនរងគ្រោះបានអង្វរ.កដោយពាក្យសំដីផង និងលះបង់ខ្លួនប្រាណផង ទើបត្រូវបានជននោះ ព្រមដោះលែងឲ្យមកផ្ទះវិញ ។ ក្រោយពេលរួចផុតពីក្រញាំជននោះភ្លាម នាងក៏បានទៅដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ចភ្លាមផងដែរ ។ ប្រភពដដែលបន្តទៀតថា ពាក្យបណ្តឹងដែលជនរងគ្រោះដាក់ប្តឹងនៅសមត្ថកិច្ចបានបញ្ជាក់ទៀតថា រយៈពេល៣ថ្ងៃ ស្ថិតនៅក្នុងកណ្តាប់ដៃឈ្មោះ វង្ស សៅ ចាប់ឃុំទុកក្នុងផ្ទះ នាងត្រូវរងនូវការរំលោភផ្លូវភេទពីជនរូបនេះចំនួន៦ដង ទាំងបង្ខិតបង្ខំ ។
ក្រោយពេលទទួលបានបណ្តឹងនោះ លោកអធិការស្រុកដងទង់ បានចាត់កម្លាំងក្រោមឱវាទឲ្យតាមរកជនជាប់ចោទ រហូតឈានដល់ការឃាត់ខ្លួននាំទៅសាកសួរតែម្តង ។ ទីបំផុតជនសង្ស័យបានសារភាពថា ដូចអ្វីដែលនារីរងគ្រោះបានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចនោះមែន គ្រាន់តែមានពាក្យពេចន៍ខ្លះពន្លយថា ផ្តើមចេញពីការស្រឡាញ់ ។ ទោះបីជាយ៉ាងណា សំណុំចោទប្រកាន់ពីបទ រំលោភសេពសន្ថវៈនេះ សមត្ថកិច្ចបាននិងកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តតាមផ្លូវច្បាប់ ។
ប្រភព៖ កោះសន្តិភាព