អតីតមេដឹកនាំក្រុងហុងកុង ប្រកាសផ្តល់ប្រាក់រង្វាន់ជិត ១៣ម៉ឺនដុល្លារ ដើម្បីស្វែងរកបាតុករម្នាក់ ដែលបានយកទង់ជាតិចិនបោះចូលសមុទ្រ (មានវីដេអូ)

//s5.kh1.co/18/189f1ce1c720dafaf774b1c7c650466e3e7a7dea.jpg
សង្គម

 ០៧-សីហា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ហុងកុង៖ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ក្រោយអតីតមេដឹកនាំក្រុងហុងកុងលោក Leung Chun-ying បានប្រកាសផ្តល់ប្រាក់រង្វាន់ជិត ១៣ម៉ឺនដុល្លារ ដើម្បីស្វែងរកនិងតាមចាប់បាតុករម្នាក់ដែនបានយកទង់ជាតិចិនបោះចូលសមុទ្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមប្រភពបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ មានបាតុករអនាមិកម្នាក់ ​បានដកទង់ជាតិចិនចោលនៅតំបន់កំពង់ផែ Victoria រួចក៏បោះវាចោលក្នុងសមុទ្រ ក្នុងគោលបំណងចង់ឱ្យហុងកុងរស់នៅដោយឯករាជ្យដោយខ្លួនឯង មិនចង់ជាប់ជំពាក់ជាមួយចិននោះទេ។

សកម្មភាពបាតុករអនាមិកដកទង់ជាតិចិនចោល
សកម្មភាពបាតុករអនាមិកដកទង់ជាតិចិនចោល

ក្រោយមកមិនយូរប៉ុន្មាន អតីតមេដឹកនាំក្រុងហុងកុងលោក Leung Chun-ying ក៏បានប្រកាសលើគណនីហ្វេសប៊ុកផ្លូវការថា នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ១លានដុល្លារហុងកុង ឬស្មើនឹង ១២៧,០០០ដុល្លារអាមេរិក ដល់ជនណាម្នាក់ដែលបានដឹងព័ត៌មានទាក់ទិនទៅនឹងបាតុករម្នាក់នេះ ដើម្បីតាមចាប់រូបគេយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

យោងតាមច្បាប់ហុងកុងបានចែងថា ការប្រមាថមើលងាយ ឬជេរប្រមាថទង់ជាតិ ឬនិមិត្តរូបប្រទេសចិនគឺជាបទល្មើសព្រហ្មទណ្ឌ ដែលនឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ។

បច្ចុប្បន្នរឿងរ៉ាវមួយនេះបាននិងកំពុងតែល្បីនៅទីក្រុងហុងកុងហើយក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន សម្តែងការគាំទ្រលោក Leung Chun-ying ខណៈពេលអ្នកខ្លះក៏មិនពេញចិត្តដូចគ្នាផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Kim Hong
ហុង

អត្ថបទទាក់ទង

//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៥ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T