ឡូយកប់!! កីឡាករកម្ពុជា ឈ្នះកីឡាករថៃ ក្នុងតំណែងគូឯកកម្មវិធី Max នៅប្រទេសថៃ (មានវីដេអូ)

//s4.kh1.co/3f/3fffc5b6b253ad147dc5e8e403eabfba07963317.jpg
កីទ្បា

 ០៧-សីហា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ការប្រកួតប្រដាល់សេរីក្នុងកម្មវិធី Muay Thai Fighter របស់ស្ថាប័ន Max Muay Thai នៅប្រទេសថៃ កាលពីម្សិលមិញ កីឡាករកម្ពុជា សឿ​ សិទ្ធ បានប្រកួតឈ្នះកីឡាករម្ចាស់ផ្ទះថៃ ភេតងើន ដោយពិន្ទុ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ សឿ សិទ្ធ និងកីឡាករថៃ ភេតងើន
កីឡាករ សឿ សិទ្ធ និងកីឡាករថៃ ភេតងើន

ការប្រកួតធ្វើឡើងក្នុងប្រភេទទម្ងន់ ៥៣.៥ គីឡូក្រាម ដែលជាការប្រកួតគូឯកក្នុងកម្មវិធីតែម្ដង។ ការប្រកួតចូលទឹកទីមួយភ្លាម កីឡាករទាំងពីរបានសម្រុកគ្នាទៅវិញទៅមក ដោយបានធ្វើឲ្យការប្រកួតមានការជក់ចិត្តតាំងពីចាប់ផ្ដើមតែម្ដង។ មិនខុសគ្នាពីទឹកទី១ បន្តមកដល់ទឺកទី២ និងទឹកទី៣ កីឡាករទាំងពីរនៅតែបន្តសម្រុកគ្នា ប៉ុន្តែកីឡាករកម្ពុជាយើងហាក់មានប្រៀបជាងទាំងការវាយដៃ ទាត់ និងជង្គង់។ ជាលទ្ធផលចប់ការប្រកួត ៣ទឹក កីឡាករកម្ពុជា សឿ សិទ្ធ យកឈ្នះកីឡាករថៃ ដោយពិន្ទុ៕

សូមទស្សនាវីដេអូនៃការប្រកួតខាងក្រោមនេះទាំងអស់គ្នា៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T