ក្រសួងធនធានទឹក៖ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែសីហា ខេត្តជាប់សមុទ្រ និងខេត្តជាប់ព្រំដែនវៀតណាម នឹងមានភ្លៀងធ្លាក់ខ្លាំង ពិសេសខេត្តក្រចេះ និងត្បូងឃ្មុំ ប្រឈមជំនន់ទឹកភ្លៀង

//s5.kh1.co/4e/4e6a3773e1f51135e28cbefe2a273a4b9191ced7.jpg
សង្គម

 ០៧-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយបន្ថែមទៀត ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី១០ ខែសីហា ដោយបញ្ជាក់ថា នៅរយៈពេល៤ថ្ងៃនេះ ខេត្តជាប់សមុទ្រ និងខេត្តជាប់ព្រំដែនវៀតណាម ពិសេសខេត្តក្រចេះ និងត្បូងឃ្មុំ អាចនឹងមានជំនន់ទឹកភ្លៀង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងធនធានទឹកបានបញ្ជាក់ថា ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប ធ្វើឲ្យស្ថានភាពអាកាសធាតុនៅកម្ពុជាមានលក្ខណៈ៖

* ភ្លៀងនៅតែបន្តធ្លាក់ដដែល គ្រាន់តែនៅតំបន់មាត់សមុទ្រ ភ្លៀង ខ្យល់ នៅតែបន្តកើតមាន និងស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។

* បណ្តាខេត្តដែលស្ថិតនៅជាប់នឹងព្រំប្រទល់វៀតណាម បរិមាណភ្លៀង នឹងកើនឡើងខ្លាំង ពិសេសខេត្តក្រចេះ និងត្បូងឃ្មុំ ដែលអាចបង្កមាន ជាជំនន់ទឹកភ្លៀង។

* កម្លាំងខ្យល់នៅមានកម្រិតខ្លាំងដដែល គឺ១៥-២០ ម៉ែត្រក្នុងមួយវិនាទី។

ក្រសួងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ បន្តមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាអាកាសធាតុផងដែរ៕

https://s4.kh1.co/__image/w=650,h=1259,q=100/07/072d7de7a96d3c2af5e2540d83e2c9040187c7f5.jpg
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T