គេរិះគន់ថារាងមិនស្អាត ស្រាប់តែ Camila Cabello បកទៅបែបនេះវិញ

//s5.kh1.co/48/4864f4f67e82f80594ec72e5be545e90348444fc.jpg
តារា & កម្សាន្ដ

 ០៧-សីហា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

បរទេស៖ តារាចម្រៀងស្រីវ័យ២២ឆ្នាំ នាង​Camila Cabello ទ្រាំមិនបានឆ្លើយតបភ្លាមៗ ក្រោយមានអ្នករិះគន់ថា រាងរបស់នាងមិនស្អាត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយកាលពីថ្ងៃទី០៣ ខែសីហាកន្លងទៅ តារាស្រីកូនកាត់អាមេរិក-គុយបា រូបនេះមានបំណងចង់ចូលទៅក្នុងគណនីអ៊ីនស្តារក្រាម ដើម្បីផុសអបអរសាទរបទចម្រៀង«Havana» របស់នាងគម្រប់២ឆ្នាំ។ ប៉ុន្តែស្របពេលជាមួយគ្នានោះ នាងបានឃើញComment មិនល្អដែលនិយាយពីរូបរាងរបស់នាង។

គ្រាន់តែឃើញភ្លាម Camila បានផុសសំណេរមួយយ៉ាងវែង នៅក្នុងIG Story ផ្ញើទៅកាន់អ្នកដែលរិះគន់នាង ព្រមផ្ញើទៅកាន់មិត្តនារីៗទាំងអស់ ដែលមានន័យសរុបយ៉ាងដូច្នោះថា៖

«សូមកុំឈ្វក់វង្វេងជាមួយរូបរាង ដែលគេបានកែឲ្យមើលទៅឃើញស្អាតពេកអី។ ប៉ុន្តែអ្នកត្រូវតែព្រមទទួលស្គាល់នូវអ្វី ដែលមានពិតប្រាកដនៅលើដងខ្លួនរបស់អ្នក ព្រោះវាជាធម្មជាតិ ហើយត្រូវស្រស់ស្អាតបែបធម្មជាតិដូចគ្នា»។

ជាការពិតណាស់ ទោះបីជានាងជាបុគ្គលសាធារណៈក៏ពិតមែន ប៉ុន្តែពេលខ្លះអ្នកគាំទ្រមិនគួរប្រើពាក្យសម្តីមិនសមរម្យ រិះគន់ខ្លាំងៗទៅលើរូបរាងកាយ មិនថាជានាង តារាដទៃទៀត ឬអ្នកណាម្នាក់នោះទេ។ យ៉ាងហោចណាស់ក៏គួរតែចេះគោរពសិទ្ធិ និងឲ្យតម្លៃទៅលើពួកគេផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Camila Cabello
Camila Cabello
Camila Cabello
Camila Cabello
Camila Cabello
Camila Cabello
Camila Cabello
Camila Cabello
សំណេរដែលនាងបានផុស 
សំណេរដែលនាងបានផុស 
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T